ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រហុងកុង ខឹងសម្បារ និងខកចិត្តខ្លាំង ក្រោយជះលុយទិញសំបុត្រអស់រាប់រយដុល្លារ តែ Messi មិនបានចូលប្រកួត

10 ខែ មុន

(កីឡា)៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ សំបុត្រចូលទស្សនាការប្រកួតមិត្តភាព រវាង Inter Miami និងក្រុមរបស់ហុងកុង League XI…

(កីឡា)៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ សំបុត្រចូលទស្សនាការប្រកួតមិត្តភាព រវាង Inter Miami និងក្រុមរបស់ហុងកុង League XI ចំនួន៤០,០០០ បានលក់អស់ ដោយអ្នកគាំទ្រ​ហុងកុង រំភើបនឹងចង់ទស្សនាកំពូល​តារា​អាហ្សង់ទីនប្រកួតផ្ទាល់។

Inter Miami បានយកឈ្នះហុងកុងក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតមិត្តភាពកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ប៉ុន្តែអ្វីដែលអ្នកគាំទ្រខកចិត្តនោះ គឺ Lionel Messi មិនបានចូលលេងនោះទេ ពោលគឺនៅកៅអីបម្រុងរហូតសូម្បីតែចុងម៉ោងក៏មិនបានចូលលេងដែរ។

អ្នកគាំទ្រជាច្រើននៅ​កន្លែងប្រកួត​ឈរ​ខឹង​នឹង​ស្រែក​ទាមទារឱ្យសងថ្លៃសំបុត្រដែលមានតម្លៃជាង១០០ដុល្លារឡើង ហើយមានវីដេអូ​មួយ​របស់​អ្នក​គាំទ្រ​ម្នាក់​ទាត់​ផ្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​នឹង​រូបភាព​របស់ Messi បាន​បង្ក​ឱ្យ​មាន​ការ​កក្រើក​ពេញ​បណ្ដាញ​សង្គម។

NBC News បានសរសេរថា «រយៈពេល ៣ថ្ងៃរបស់ Messi នៅហុងកុងបានបញ្ចប់ដោយការខកចិត្តសម្រាប់អ្នកគាំទ្រ»។ សូម្បី​តែ​រដ្ឋាភិបាល​ហុងកុង​ក៏​សម្ដែង​ការ​ខក​ចិត្ត​ពេល​តារា​វ័យ ៣៦ ឆ្នាំ​រូប​នេះ​មិន​បានចូល​លេង។ គ្រូបង្វឹកក្លឹប Inter Miami លោក Gerardo Martino បានពន្យល់ថា Leo មិនទាន់បានជាសះស្បើយពីរបួសរបស់គាត់នៅឡើយទេ។ លោក Martino បាននិយាយថា «យើងយល់ពីអារម្មណ៍របស់អ្នកគាំទ្រ និងក្តីសង្ឃឹមសម្រាប់ការអភ័យទោស»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ