ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! សាច់បង្កកឆ្លងដែនពីវៀតណាម៤កុងតឺន័រត្រូវសមត្ថកិច្ចត្រៀមដុតចោលនៅក្រុងស្វាយរៀង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​សាច់​បង្កក​ចំនួន​១០២​តោន​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ចំនួន​០៤ រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវ​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល​ហើយ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​សាច់​បង្កក​ចំនួន​១០២​តោន​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ចំនួន​០៤ រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវ​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល​ហើយ ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ កុម្ភៈ ២០២៤ នៅ​ចំណុច​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​ឯកឧត្តម​ប៉េង ពោធិ​សា អភិបាល​នៃ​គណ​អភិបាលខេត្ត និង​លោកស្រី​ប្រធាន​មន្ទីរ​ពាក់​ព​ន្ធ័​នានា​ជា​ច្រើន​កុះករ ។

បើ​តាម​មន្ត្រី​ក​.​ប​.​ប សាខា​ខ​ត្ត​ស្វាយ​រៀង​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ថា សាច់​បង្កក ប្រភេទ​ជើងមាន់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​០៤​រថយន្ត​កុងតឺន័រ​នេះ​ស្មើ​១០២,៦០០​គីឡូក្រាម ។ ត្រូវ​យក​មក​ទម្លាក់​នៅ​ទីលាន​ចាក់សំរាម ដើម្បី​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​នេះ ។

ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា សាច់​បង្កក​០៤​រថយន្ត​កុងតឺន័រ​នេះ​ដឹក​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ក្រុង​បា​វិត ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ ហើយ​ជា​ពិសេស​ក្រោយ​ពី​ពិនិត្យ​គុណភាព គឺ​ឃើញ​ថា ការ​ដាក់​ក្នុង​ទូរ​បង្កក​សីត​ណ្ហ​ភាព​មិន​គ្រប់​តាម​ស្តង់ដា ១២​អង្សា​សេ​ទេ បាន​ត្រឹមតែ​២​អង្សា​សេ ទី​៤​អង្សា​សេ​ប៉ុណ្ណោះ ។ ហើយ​រយៈពេល​០៣​ថ្ងៃមុន​ឃើញ​ម្ចាស់​ក្រុមហ៊ុន​នាំ​សាច់​បង្កក​ណា​ម្នាក់​ចូល​មក​ដោះស្រាយ​ឡើយ ទើប​ក្រុមការងារ​សម្រេច​ដុត​កម្ទេច​ចោល ។

សូម​រំលឹក​ថា សមត្ថកិច្ច​ជំនាញ ក​.​ប​.​ប ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង ស្ទាក់​ឃាត់​រថយន្ត​កុងតឺន័រ​ចំនួន​០៤​គ្រឿង​ដែល​សង្ស័យ ដឹក​បទល្មើស កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា ២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ អក​នាគ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​បាន​បង្ហើប​ថា មាន​គេ​រាយការណ៍​ថា មាន​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្កក​ចំនួន​០៤​កុងតឺន័រ បាន​ធ្វើ​ចរាចរណ៍​ចេញពី​ក្រុង​បា​វិត​តាម​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​បាក់​រនាស់​ក្រុង​ស្វាយ​រៀង រួច​បត់​ស្តាំ​ឆ្ពោះទៅ​ទិស​ខាងជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ លុះ​មក​ដល់​ចំណុច​ភូមិ អក​នាគ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយ​រៀង ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ ពិនិត្យ​ឃើញ​ថា រថយន្ត​កុងតឺន័រ​ទាំង​០៤​គ្រឿង​ដឹក​សាច់​បង្កក ពិតប្រាកដ​មែន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​ទាំង​០៤​គ្រឿង​នោះ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់​ស៊ី​លបើក​ទូរ​កុងតឺន័រ ពិនិត្យ​បាន​រក​ឃើញ​ជើងមាន់​បង្កក​ជា​ច្រើន​ពាន់​កេះ ក្នុង​ទូរ​កុងតឺន័រ ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកបើកបរ​៤​នាក់​ទី​១ ឈ្មោះ​ផាត ជាតិ កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ ០៥០៨៦៤០៩៩(០១)​បើក​កុងតឺន័រ​លេខ​SZLU9415762(40) ដែល​មាន​លេខ​ក្បាល​ឡាន ភ្នំពេញ​3E-7413 ។ ២-​ឈ្មោះ ម៉ុំ សូត្រ បើក​កុងតឺន័រ​លេខ HMMU5490786(40)​ស្លាក​លេខ​ភ្នំពេញ​3F-0648 ដោយ​មាន​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៨២៥៨២ ។ ៣ ឈ្មោះ សោម​រិ​ទ្ធី បើក​កុងតឺន័រ​លេខ SZLU9430540(40)​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-9610 ។ ឈ្មោះ​សេង សុវណ្ណ​ដេ​ត បើកបរ​កុងតឺន័រ​លេខ HDMU5591398(40) រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322 កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៩១៨៩៤៧ ។

បើ​តាម​ចម្លើយ​សារភាព អ្នកបើកបរ​រថយន្ត​បាន​បញ្ជាក់​ប្រាប់​ថា ទំនិញ​សាច់​បង្កក​ទាំង​អស់នេះ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​ចំណុចសូន្យ​នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត រួច​ហើយ​បាន​ផ្ទេរ​ទូរ​កុងតឺន័រ​នៅ​ចំណុចសូន្យ​មក​កម្ពុជា តាម​មាត់ច្រក​ទ្វា​ព្រំដែន​អន្តជាតិ​បា​វិត ហើយ​ដឹក​ទៅ​មាត់ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​ស្រុក​រមាស​ហែក ។ ហើយ​ទំនិញ​ទាំង​អស់នេះ គឺជា​របស់​ក្រុមហ៊ុន SBL ដែល​មា​នទី​តាំងនៅ​ក្រុង​បា​វិត ។

បើ​តាម​ការ​អះអាង​របស់​ឈ្មោះ ពេញ សា​រ៉េ​ត ម្ចាស់​ឡាន​កុងតឺន័រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ចោម​ចៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​សមត្ថកិច្ច​ថា ទំនិញ​ទាំង​០៤​កុងតឺន័រ មិន​បាន​ដាក់​ឯកសារ​ដឹក​ទំនិញ​មក​ជាមួយ​តាម​ឡាន​ទេ ហើយ​រថយន្ត​នេះ គឺ​មាន​ទិស​ដៅ​ទៅ​ច្រក​ដូង​បន្ត​ទៀត​មហាជន​ហួសចិត្ត​ចេះ​ឆ្លើយ​ទៅ​រួច ដឹក​សាច់​បង្កក​ចេញពី​វៀតណាម​ចូល​មក​ខ្មែរ ហើយ​ដឹក​ចូល​ទៅ​វៀតណាម​វិញ ។

បើ​តាម​ល​កោ​ហៀ​ង ដា​រ៉ា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ខ្លែង​បន្លំ (​ក​.​ប​.​ប )​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា មន្ត្រី កប​ប និង​មន្ត្រី​ពាក់ព័ន្ធ បាន​កាត់​ស៊ី​ល​កុងតឺន័រ​ទាំង​០៤​គ្រឿង​មក​ត្រួតពិនិត្យ​លទ្ធផល ៖ ១,​កុងតឺន័រ​លេខ​SZLU9430540(40) មាន​សីត​ណ្ហ​ភាព​-៥​អង្សា​សេ (​ធៀប និង​ស្តង់ដា​-១២​អង្សា​សេ​) ។ ២,​កុងតឺន័រ​លេខ​SZLU9415762 (40)​មាន​សីត​ណ្ណ​ហ​ភាព​-២.៩​អស្សា​សេ​(​បើ​ធៀប និង​ស្តង់ដា​-១២​អង្សា​សេ​) ។ ៣,​កុងតឺន័រ​លេខ HMMU5490786(40)​មាន​សីត​ណ្ហ​ភាព​-៦-៤ អង្សា​សេ (​ធៀប និង​ស្តង់ដា​១២​អង្សា​សេ​) ។ ៤,​កុងតឺន័រ​លេខ HDMU5591398(40) មាន​សីត​ណ្ណ​ហ​ភាព​២.៥​អង្សា​សេ​(​ធៀប និង​ស្តង់ដា​១២​អស្សា​សេ​)​។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ពិសោធន៍​ដោយ​រថយន្ត​ចល័ត ម្ហូបអាហារ របស់​កប​ប ជា​លទ្ធផល​សំណាក​ជើងមាន់ ដែល​បាន​ដក​ចេញពី​ទូរ​កុងតឺន័រ​ទាំង​០៤​នេះ​ឃើញ​ថា ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​FORMALIN​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក ហៀ​ង ដា​រ៉ា ប្រធាន (​ក​.​ប​.​ប )​ខេត្ត​បាន​ផ្តល់​ព័ត៌មាន យើង​ថា សាច់​បង្កក (​ជើងមាន់​) ចំនួន​ជាង​១០២​តោន​នេះ ត្រូវ​ដុត​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​០៤​កុម្ភៈ​២០២៤​នេះ ។ ចំណែក​តៃកុង​រថយន្ត​៤​នាក់ និង​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​រថយន្ត​យក​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ