ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ Hamilton ប្រកាស​ចូលរួម​ក្រុម Ferrari ភាគហ៊ុន​ក្រុមហ៊ុន​នេះ​កើន​ជាង​៦​ពាន់​លាន​ដុល្លារ

5 ខែ មុន

អន្តរជាតិ ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​ជាទី​បំផុត បន្ទាប់​ពី​កីឡាករ Lewis Hamilton ម្ចាស់​ជើងឯក​

អន្តរជាតិ ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​ជាទី​បំផុត បន្ទាប់​ពី​កីឡាករ Lewis Hamilton ម្ចាស់​ជើងឯក​ពិភពលោក​ប្រណាំង​រថយន្ត Formula One ៧​សម័យកាល​បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ ដោយ​សម្រេចចិត្ត​ចាក​ចេញពី​ក្រុម Mercedes ដែល​ខ្លួន​បាន​រួមរស់​អស់​១១​ឆ្នាំ នៅ​បញ្ចប់​រដូវ​កាល​នេះ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​គូប្រជែង Ferrari ។

កំពូល​កីឡាករ​ប្រណាំង​រថយន្ត F1 សញ្ជាតិ​អង់គ្លេស​វ័យ​៣៩​ឆ្នាំ បាន​ផ្តាច់​កុងត្រា​ជាមួយ Mercedes ដែល​មាន​សុពលភាព​១​ឆ្នាំ​ទៀត ហើយ​សម្រេច​ចុះ​កុងត្រា​រយៈពេល​ច្រើន​ឆ្នាំ​ជាមួយ Ferrari ចាប់ពី​រដូវ​កាល ២០២៥ តទៅ ដោយ​ជំនួស​តំណែង​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz Jr ដែល​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​នេះ​។

កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ កន្លង​ទៅ Lewis Hamilton បាន​បញ្ជាក់​អំពី​ការ​ចាក​ចេញពី​ក្រុម Mercedes គឺ​ដើម្បី​បំពេញ​ក្តី​សុបិន​កាលពី​កុមារភាព​របស់​ខ្លួន​ដោយ​ចូលរួម​ជាមួយនឹង​ក្រុម Ferrari ។ ការ​ចេញផ្សាយ​ជា​ច្រើន​រាយការណ៍​ថា Hamilton នឹង​រកបាន​១៥៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ក្រោម​កុងត្រា​ថ្មី​ជាមួយ Ferrari ដោយ​គ្រប់​ដណ្តប់​លើ​ប្រាក់ខែ​គោល កិច្ចព្រមព្រៀង​ឧបត្ថម្ភ សិទ្ធិ​រូបភាព និង​ប្រាក់​រង្វាន់​។ ចំនួន​នេះ​កើនឡើង ៦៩​លាន​ដុល្លារ​ពី​កិច្ចសន្យា​ចុង​ក្រោយ និង​បច្ចុប្បន្ន​រយៈពេល​២​ឆ្នាំ របស់ Hamilton ជាមួយ Mercedes ដែល​រកបាន ៨៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

រឿង​ដ៏​ភ្ញាក់ផ្អើល​មួយទៀត​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ កន្លង​ទៅ ដោយ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អ៊ី​តា​លី Ferrari បាន​កើនឡើង​ខ្ពស់​រហូត​ដល់ ៦% ជាមួយនឹង​តម្លៃ​កើនឡើង ៦.១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ព័ត៌មាន​របស់​កីឡាករ Lewis Hamilton បាន​ផ្ទុះ​ឡើង​ភ្លាម​ៗ​ ​ហើយ​តម្លៃត្រូវបានគេជឿថានឹង​បន្តឡើងបន្ថែមទៀត ។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ferrari បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន ៥៨៨ ដុល្លារ​នៅ​ផ្សារ​ហ៊ុន​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ កន្លង​ទៅ ហើយ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ដល់​ប្រហែល ១០៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ជូន​ថា បច្ចុប្បន្ន Lewis Hamilton កំពុង​ឈរ​ជា​កីឡាករ​ឈ្នះ​ជើងឯក​ពិភពលោក F1 ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ពោល​ចំនួន ៧ សម័យកាល​ស្មើ​ជាមួយនឹង​អតីត​កីឡាករ​អា​ល្លឺ​ម៉​ង់ Michael Schumacher​។ ការ​ឈ្នះ​ជើងឯក ៧ សម័យកាល​របស់ Hamilton កើតឡើង​នៅ​ឆ្នាំ ២០០៨ ជាមួយ​ក្រុម McLaren និង​ឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង ២០២០ ជាមួយ​ក្រុម Mercedes៕ (​ប្រភព ៖ BBC, The Guardian, Nine Wide World of Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ