រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុនរថយន្ត Ford មានមោទនភាពចូលរួមឧបត្ថម្ភកម្មវិធីប្រកួតកីឡាបាល់ទាត់ Phnom Penh Soccer League (PPSL) ។ ការប្រកួតបាល់ទាត់ដែលមានរយៈពេលមួយថ្ងៃ បានចាប់ផ្តើមពីម៉ោង៩ដល់ម៉ោង១១ព្រឹក ថ្ងៃទី២៨ ឧសភា ប្រព្រឹត្តទៅនៅទីលានបាល់ទាត់នៃសាលាអន្តរជាតិ Northbridge។ ការប្រកួតនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីប្រកួតកីឡាបាល់ទាត់ដែលរៀបចំឡើងជាពិសេសេសម្រាប់កុមារក្នុងប្រទេសកម្ពុជា ដោយបែងចែកទៅតាមប្រភេទអាយុរបស់ពួកគេ ។ ពួកគេសុទ្ធសឹងបានទទួលនូវការហ្វឹកហាត់ពីគ្រូបង្វឹកដែលមានជំនាញសមត្ថភាពខ្ពស់ ទទួលបាននូវជំនាញបច្ចេកទេសថ្មីៗ និងមានភាពរីករាយក្នុងការចូលរួមប្រកួតជាលក្ខណៈអាជីពសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ផ្សេងៗ ។
កីឡាករ១៦០នាក់ មកពីបណ្តាសាលានានាក្នុងរាជធានីភ្នំពេញ បានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយបែងចែកជា១០ក្រុមផ្អែកទៅតាមអាយុរបស់ពួកគេ ។ ការប្រកួតធ្វើឡើងជាលក្ខណៈវិលជុំដើម្បីចម្រាញ់យកក្រុមឈ្នះសម្រាប់ទទួលពានរង្វាន់ ។ ព្រឹត្តិការណ៍កីឡានេះនឹងផ្តល់ឱ្យកីឡាករជាកុមារទាំងអស់ទទួលបាននូវឱកាសប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មួយផ្សេងទៀត បន្ថែមពីលើការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌធម្មតាដែលបានបញ្ចប់កាលពីថ្ងៃទី២១ ឧសភាកន្លងទៅនេះ។
លោករា៉មីសារា៉ហ្វ CEO នៃក្រុមហ៊ុន RMA Cambodia បានឡើងផ្តល់ពានរង្វាន់ និងប័ណ្ណរង្វាន់ដល់ក្រុមកីឡាករដែលទទួលបានជ័យលាភី ។ ក្នុងនាមជាក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ Phnom Penh Soccer League, Ford បានរួមចំណែកជួយឱ្យជីវិតកុមារនៅតាមសហគមន៍ក្នុងទីក្រុងភ្នំពេញ ទទួលបានភាពកាន់តែប្រសើរ ។
លោករ៉ាមីសារ៉ាហ្វ បានមានប្រសាសន៍ថា «កុមារគឺជាទំពាំងស្នងឫស្សី ហើយពួកគេជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិនាពេលអនាគត ។ រាល់ឱកាសដែលយើងផ្តល់ដល់ពួកគេ អាចឱ្យពួកគេអភិវឌ្ឍបាននូវសមត្ថភាព និងទេពកោសល្យក្នុងកីឡាបាល់ទាត់បានកាន់តែប្រសើរ ហើយយើងជួយពួកគេឱ្យក្លាយជាកីឡាករបាល់ទាត់អាជីព នាពេលអនាគត» ។ លោកក៏បានបន្ថែមទេៀតផងដែរថា «យើងបន្តគាំទ្រ និងលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យលេងកីឡា ដើម្បីសុខភាព និងថាមពលដើម្បីបម្រើជាគុណប្រយោជន៍ដល់សង្គមជាតិ»។
មិនត្រឹមតែកីឡាបាល់ទាត់មួយប៉ុណ្ណោះទេ ដែលក្រុមហ៊ុន RMA Cambodiaនិង Ford តែងបានធ្វើការឧបត្ថម្ភគាំទ្រ ក្រុមហ៊ុនក៏ធ្លាប់បានជួយឧបត្ថម្ភដល់វិស័យនានា និងការប្រកួតកីឡាផ្សេងៗជាច្រើនផងដែរដូចជា ការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១១, ការប្រកួតជើងឯកបាល់អោប ។ល។ ក្រុមហ៊ុន RMA Cambodia និង Ford ធ្លាប់ចូលរួមជាអ្នកឧបត្ថម្ភផ្លូវការក្នុងកម្មវិធីប្រកួតកីឡាដូចជា ការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកអាសីុអាគ្នេយ៍លើកទី១០ ការប្រកួតកីឡាជិះសេះពានរង្វាន់សម្តេចព្រះនរោត្តម សីហនុ ការប្រកួតកីឡាជើងឯកវាយតឺន្នីស ការប្រកួតកីឡាជើងឯក Baseball… ជាដើម ។ ក្រុមហ៊ុន RMA Cambodia និង Ford សូមឧបត្ថម្ភគាំទ្រដល់សកម្មភាពកីឡាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
Ford ជាក្រុមហ៊ុនរថយន្តនាំមុខគេក្នុងប្រទេសកម្ពុជា ដែលនាំចូលមកលក់នូវរថយន្តជាច្រើនម៉ូដែល បំពេញបានគ្រប់តម្រូវការរបស់អតិថិជនដែលមានដូចជា Ford Ranger, Ford Focus, Ford Fiesta, Ford Explorer, Ford Expedition, Ford F-150, Ford Transit។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅទស្សនា Ford Showroom ទាំងបីទីតាំង ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ០២៣ ២១៤ ២១៤ និង ០១២/០១៥ ៦៦៦ ៩០៥៕
ចែករំលែកព័តមាននេះ