ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន ៤​នាក់

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ ដោយ​មានការ​ចូលរួម​សហការ​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង ជា​នាយការិយាល័យ បាន​ធ្វើការ​ស្រាវជ្រាវ នឹង​បើក​ការ​ស៊ើបអង្កេត កំណត់​មុខសញ្ញា តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នៅ​វេលា​ម៉ោង​១២​និង​៥៥​នាទី​ត្រង់ ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ចំណុច​ផ្លូវ​ប៉េ​តុង ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នឹង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ទៀត វេលា​ម៉ោង​១៤​និង​០៥​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​ប៉េ​តុង​ធំ ក្នុង​បុរី​ផុ​ន​ស៊ុ​យ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​ចង្អុលបង្ហាញ​បញ្ជា​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់ រួម​មាន ៖
១. ឈ្មោះ សាយ មេ​សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ (​អ្នក​បើក​)
២. ឈ្មោះ ពៅ សុខ​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ (​ដៃដល់​)
៣. ឈ្មោះ សាន សុង​រ៉ា​យុក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ (​បិទ​គូទ​)
៤. ឈ្មោះ រ៉ុ​ម ណា​រិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ (​បិទ​គូទ​) ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ បា​នប​បញ្ជាក់​ថា មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៩​និង​៤០​នាទី បាន​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្តុ​ប​ពី ម្នាក់ឯង បាន​សម្រេច នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​កំណត់​មុខសញ្ញា​បាន ឈាន​ដល់​ការ​ឃាត់ខ្លួន ។

សំភារ​ដកហូត​រួម​មាន ៖
១. ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1KN-2584(​របស់​ជនសង្ស័យ​)​។
២. ម៉ូតូ​ម៉ាក ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ​1M-1078(​របស់​ជនសង្ស័យ​)​។

បច្ចុប្បន្ន ជនសង្ស័យ​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ