ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចាស់ ឆក់​ទូរ​សព្ទ​បាន​សម្រេច​ពី​ខណ្ឌដង្កោ ជាប់​ខ្នោះ​២​នាក់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​គ្នា​៣​នាក់ ដែល​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្ម​ខាង​ឆក់​ទូរ​សព្ទ ខ្សែ​.​ក និង​កាបូប​របស់​អ្នកដំណើរ​តាម​ផ្លូវ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេញ​តាម​ចាប់ខ្លួន​បាន​២​នាក់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​គ្នា​៣​នាក់ ដែល​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្ម​ខាង​ឆក់​ទូរ​សព្ទ ខ្សែ​.​ក និង​កាបូប​របស់​អ្នកដំណើរ​តាម​ផ្លូវ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេញ​តាម​ចាប់ខ្លួន​បាន​២​នាក់ ចំណែកឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់​រួម​មាន ៖
ទី​១- ឈ្មោះ គ្រៀល សីហា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
និង​ទី​២- ឈ្មោះ វី ចំ​រ៉ុ​ង អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។

វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖
-​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1JN-0193 ជា​មធ្យោបាយ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ។
-​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង ម៉ាក iPhone14 promax (​របស់​ជនសង្ស័យ​) ។

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ គឺជា​មុខសញ្ញា​ចាស់ ដែល​កន្លែង​មក ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្រេច​ចំនួន​៤​លើក​រួច​មក​ហើយ ។

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់​បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ចេញ​ធ្វើ​សកម្មភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​គ្មាន​ឱកាស​ឡើយ ក៏​បាន​ទៅ​ធ្វើ​សកម្មភាព​ឆក់​ស្ត្រី​អ្នកដំណើរ​ម្នាក់ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ បាន​សម្រេច​ទូរ​សព្ទ​ម៉ាក iPhone មួយ​គ្រឿង​។ បន្ទាប់​មក បាន​នាំ​គ្នា​ជិះ​ម៉ូតូ​វិល ត្រឡប់​ចូល​ទឹកដី​ខណ្ឌ​ពោធិ៍​វិញ ស្រប​ពេល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​ជិះ​ល្បាត ក៏​ប្រទះ​ឃើញ​នៅ​តាម​ផ្លូវ ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ក៏​បាន​ដេញ​តាម​ចាប់ខ្លួន​បាន​២​នាក់ (​ខណៈ​ម្នាក់​ទៀត​រត់​រួច​) នាំ​ទៅ​ធ្វើការ​សាកសួរ តែ​ម្ដង ។

មន្ត្រី​នគរបាល បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា នៅ​វេលា​ថ្ងៃត្រង់​ទី​០២ កុម្ភៈ​នេះ ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ ពី​នារី​ម្នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្បែរ​ស្ពានដែក ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ក្រោយ​ពេល​ឆក់​បាន​សម្រេច​ហើយ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​វិល មក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ដេញ​តាម​តាម​ចាប់ខ្លួន​បាន​តែ​ម្តង ចំណែកឯ​ទូរ​សព្ទ​ដែល​ឆក់​នោះ ត្រូវ​បាន​បក្ខពួក​ម្នាក់​ទៀត ដែល​គេចខ្លួន​រួច​នោះ យក​ទៅ​ជាមួយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ