ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជួន ណា​រិ​ន្ទ ៖ ៨​ថ្ងៃ ឃាត់​យានយន្ត​ល្មើសច្បាប់​ជាង​១​ពាន់​គ្រឿង ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធនាការ​ក្តៅ នៃ​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល រយៈពេល ៨​ថ្ងៃ នៅ​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​នៅ​តាម​បណ្តា​អធិការដ្ឋាន​ខណ្ឌ​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធនាការ​ក្តៅ នៃ​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល រយៈពេល ៨​ថ្ងៃ នៅ​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​នៅ​តាម​បណ្តា​អធិការដ្ឋាន​ខណ្ឌ​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ឃាត់​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ បាន​ចំនួន​១,២៣២​គ្រឿង នេះ​បើ​តាម​ការ​បូក​សរុប​ពី​លទ្ធផល​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល របស់​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​នេះ​ដែរ បាន​ធ្វើ​អោយ​គ្រោះថ្នាក់​ចរាចរណ៍ មានការ​កាត់​បន្ថយ​បាន​ច្រើន ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​នេះ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ដឹកនាំ​ត្រួតពិនិត្យ​អនុវត្ត​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នៅ​តាម​បណ្តាល​អធិការដ្ឋាន នគរបាល​ខណ្ឌ ទាំង​១៤ បាន​បើក​យុទ្ធនាកា​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ចាប់តាំងពី យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ រហូត​មក​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ ២០២៤​នេះ មាន​រយៈពេល​៨​ថ្ងៃ​មក​ហើយ​។ ការ​បើក​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បុក​ស្លា​.​ប់​ជា​បន្តបន្ទាប់ បង្ក​ឡើយ​ដោយ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

ជា​លទ្ធផល នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ដូច​ខាងក្រោម ៖
១. នៅ​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស សរុប​ចំនួន ២៣៤​គ្រឿង (​រថយន្ត ០៥​គ្រឿង​, ម៉ូតូ ចំនួន​២២៩​គ្រឿង​)​។
២. នៅ​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស​ចំនួន​១៦៨​គ្រឿង (​រថយន្ត ចំនួន​៤៨​គ្រឿង​, ម៉ូតូ ចំនួន​១២០​គ្រឿង​)​។
៣. នៅ​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​២៥៨​គ្រឿង (​រថយន្ត ចំនួន​៣៦​គ្រឿង​, ម៉ូតូ ចំនួន​២២២​គ្រឿង​)​។​៤. នៅ​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​១៥៨​គ្រឿង (​រថយន្ត ចំនួន​៣៤​គ្រឿង​, ម៉ូតូ ចំនួន​១២៤​គ្រឿង​)​។
៥. នៅ​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​១១០​គ្រឿង (​រថយន្ត ចំនួន​២១​គ្រឿង​, ម៉ូតូ ចំនួន​៨៩​គ្រឿង​)​។
៦. នៅ​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​១១២​គ្រឿង (​រថយន្ត ចំនួន​២៨​គ្រឿង​, ម៉ូតូ ចំនួន​៨៤​គ្រឿង​)​។
៧. នៅ​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​១០០​គ្រឿង ( រថយន្ត ចំនួន​៣៥​គ្រឿង​, ម៉ូតូ ចំនួន​៦៥​គ្រឿង​)
និង​៨. នៅ​យប់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ឃាត់​យានយន្ត​ល្មើស ចំនួន​៩២​គ្រឿង (​រថយន្ត ចំនួន​៤២​គ្រឿង​, ម៉ូតូ ចំនួន​៥០​គ្រឿង​)​។
សរុប​ទាំង​៨​ថ្ងៃ ឃាត់​បាន​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ បាន​ចំនួន ១,២៣២​គ្រឿង ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ បូក​សរុប​យើង​ឃើញ​ថា ការ​គ្រោះថ្នាក​ច​រា​រណ៍​មានការ​ថយ​ចុះ ដូច​ជា ៖
១. ការ​គ្រោះថ្នាក​ច​រា​រណ៍​រន្ធត់​នឹង​ធ្ងន់​ធ្ងន់ មានការ​កាត់​បន្ថយ​ច្រើន បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៍​មុន​នេះ​។
២. កត្តា ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ភាព​ស្រវឹង មិន​គ្រប់គ្រង​ស្ថានភាព​ខ្លួនឯង បាន​បង្ក​អោយ​អ្នក​ដ​ទែ​របួស​ម្នាក់ និង​បាត់បង់​ជីវី​តក៍​បាន​កាត់​បន្ថយ​បាន​ច្រើន​ដែរ​។
និង​ទី​៣. នៅ​ពេល​យប់ ដែល​បងប្អូន ប្រជាពលរដ្ឋ និង​មហាជន​ទាំងអស់ ដែល​មានការ​ធ្វេសប្រហែស​ធ្វើ​ដំណើរ​មិន​ពាក់​មួយ​សុ​វត្តិភាព ក៍បាន​ពាក់មួក​សុ​វត្តិភាព បាន​ច្រើន​ឡើង​វិញ ។

លោកស្នងការ ក៍បាន​បញ្ជាក់​ថា នេះ​ជា​ការងារ​មួយ និង​សារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​មហាជន​ទាំងអស់ អោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ គោរព​ខ្លួនឯង ថែរក្សា​អាយុ​ជី​វីត​ខ្លួនឯង ថែរក្សា​សម្ភារៈ មធ្យោបាយ​ដោយ​ខ្លួនឯង គី​កម្លាំង​នគរបាល​ទាំងអស់​គ្នា​នេះ គ្មាន​ចេតនា ឬ​បំណង​អ្វី ចំណាយ​ពេលវេលា កម្លាំងកាយ​កម្លាំងចិត្ត ចុះ​រំ​ខាង​ពួក​គាត់​នោះ​ទេ តែ​ដោយសារ បងប្អូន​អត់​ទាន់​យល់​ពី​ហានិភ័យ ដែល​កើតឡើង គឺ​សមត្ថកិច្ច​ចាប់ផ្តើម​ពង្រឹង​គោលការណ៍​នេះ នឹង​ទទួល​បាន​លទ្ធផល​បាន​ល្អ ។ ក្នុង​១​ស​ប្តា​ហ៍​នេះ សមត្ថកិច្ច នឹង​រិះរក​មធ្យោបាយ​ណាមួយ ដើម្បី​យក​ចំណុច ដែល​យើង​អនុវត្ត​នេះ មក​ដាក់​លើ​តុ ពិភាក្សា​គ្នា រក​ចំណុច​ណា ធ្វើ​ទៅ​បាន​ល្អ កាត់​បន្ថយ​គ្រោះថ្នាក់ ហើយ​មានការ​ចូលរួម​ច្រើន​ពី​មហាជន​។ អ៊ីចឹង​ហើយ ទើបបាន​ទទួល​សារ​មក​វិញ​ថា ប្រជាពលរដ្ឋ​ច្រើន​លើសលប់​គាត់​អបអរសាទរ នៅ​ក្នុង​យុទ្ធនាការ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ