ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! រថភ្លើង​បុ​.​ក​.​ជាមួយ​ឡាន​ដឹក​ដី​បះជើង​​ច្រ​ង៉ាង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ពេញទំហឹង​រហូត​ផ្ងារជើង​បណ្ដាល​ឱ្យ​អ្នកបើកបរ​រង​របួសធ្ងន់​ពេល​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កែ​សី ស្រុក​សង្កែ ។…

ខេត្តបាត់ដំបង ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ត្រូវ​បាន​រថភ្លើង​បុក​ពេញទំហឹង​រហូត​ផ្ងារជើង​បណ្ដាល​ឱ្យ​អ្នកបើកបរ​រង​របួសធ្ងន់​ពេល​ព្យាយាម​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កែ​សី ស្រុក​សង្កែ ។

លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​កើត ហើយ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​ព្យាយាម​បើក​ឆ្លងផ្លូវ​រថភ្លើង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​មើល​ឆ្វេង​-​ស្ដាំ ហើយ​ស្រប​ពេល​រថភ្លើង​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ខាងត្បូង លុះ​មក​ដល់​ចំណុចប្រសព្វ​រវាង​រថភ្លើង​និង​រថយន្ត​នេះ​ដែរ ក៏​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង ។លោក​អធិការ​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។

អ្នកបើកបរ​រថយន្ត​ឈ្មោះ ដុ​ង ឧត្តម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។បើ​តាម​ពិនិត្យ​កន្លែង​កើតហេតុ គេ​ឃើញ​រថយន្ត​ក្រឡាប់​ផ្ងារជើង រីឯ​រថភ្លើង​កំ​ពិត​ផ្នែក​ខាង​មុខ ។​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មុន​ពេល​មក​ដល់​ផ្លូវ​ឆ្លងកាត់ គេ​ឮ​សំឡេង​ស៊ី​ភ្លេ​រថភ្លើង​ក្នុង​ល្បឿន​យឺត​ៗ តែ​ពុំ​ឃើញ​មាន​អ្នក​ធ្វើ​ចរាចរណ៍​នៅ​ចំណុច​ផ្លូវ​ឆ្លងកាត់​ទេ ។ ស្រប​ពេល​នោះ គេ​ឃើញ​រថយន្ត​បាន​បើក​ហាក់​ធ្វើ​ព្រងើយ បើ​ទោះជា​រថភ្លើង​ជិត​មក​ដល់​ក្ដី ដែល​ទំនង​អ្នក​បើករថយន្ត​មិន​បានឮ​ស៊ី​ភ្លេ​រថភ្លើង​ទេ ព្រោះ​រថយន្ត​បិទ​កញ្ចក់​ជិត ហើយ​បាន​ព្យាយាម​បើក​ឆ្លងផ្លូវ​រថភ្លើង ក៏​ត្រូវ​រថ​ផ្លើ​ង​បុក​ពី​ចំហៀង​ពេញទំហឹង​តែ​ម្ដង ។

លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ​បាន​ប្រាប់​ថា បើ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្ដែង ភាគី​រថយន្ត​អាច​មាន​កំហុស​ច្រើន​ជាង​ភាគី​រថភ្លើង ។ នេះ​ជា​ការ​ធ្វេសប្រហែស ដែល​បើករថយន្ត​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ព្រម​ពិនិត្យ​ឆ្វេង​ស្ដាំ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ តែ​យ៉ាងណា លោក​បាន​នាំ​យក​រថយន្ត​មក​រក្សា​ទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ភាគី​ទាំង​០២​ចូល​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ