ខេត្តកណ្ដាល ៖ ទីបំផុតទៅ ជនដៃដល់ដែលបានសម្លា.ប់ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ រួចអូសចូលទៅក្នុងព្រៃ ហើយដុតសាកសពចោលនោះ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថខេត្តកណ្ដាល ស្រាវជ្រាវតាមចាប់ខ្លួនបានហើយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោយរត់គេចបានរយៈពេល ១៦ថ្ងៃ ។
ករណីឃា.តកម្មគិតទុកជាមុន រំលោ.ភនារីពោះធំ៥ខែ ហើយសម្លា.ប់យកម៉ូតូ រួចដុតសាកស.ពចោលក្នុងព្រៃ កើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកស.ពនៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១,១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ភឹម រតនា ហៅគាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួនបាននៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានផ្ទៃពោះ៥ខែ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លា.ប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល ដោយស្ថានភាពសាកស.ពឆេះអស់ប្រហែល៧០%) ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីជនរងគ្រោះបានបាត់ខ្លួនអស់រយៈពេលជិត១សប្ដាហ៍ បុរសជាប្តី និងឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានដើរស្វែងរក ហើយប្រាប់ថា ពួកគាត់និងក្រុមគ្រួសារមានការព្រួយបារម្ភជាខ្លាំង ខណៈតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ។ បន្ទាប់មក ពួកគាត់បានទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរក ។
បើតាមបុរសជាប្តីបាននិយាយឱ្យដឹងថា ប្រពន្ធរបស់គាត់បានបាត់ខ្លួនជិត១សប្តាហ៏មកហើយ។ ដោយដំបូងប្រពន្ធគាត់មានផ្ទៃពោះ៥ខែ បានប្រាប់គាត់ថាទៅទារលុយគេនៅម្តុំភ្នំបាសិទ្ធ ដោយជិះម៉ូតូម៉ាក Honda Beat ពាក់ផ្លាកលេខ 1KI-2859 ហើយក៏បាត់រហូត ទូរសព្ទ ក៏មិនចូល គាត់ព្យាយាមដើរកដែរតែរកមិនឃើញសោះ។ រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពួកគាត់បានទទួលដំណឹងថា មានស្ត្រីម្នាក់ត្រូវឃា.តករសម្លា.ប់ដុតស.ពចោលនៅក្នុងព្រៃខាងលើ។ ខណៈនោះ ពួកគាត់បានទៅពិនិត្យមើលសាកស.ព ស្រាប់តែស្គាល់ថា ពិតជាកូនស្រីបង្កើតរបស់គាត់ ដែលបាត់ខ្លួនមែន ហើយម្នាក់ៗ បានត្រឹមតែយំសោកសង្រេង និងខ្លោចផ្សារជាទីបំផុត ។
ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ មានអ្នកភូមិដើររកដេញគោឲ្យចូលក្រោល នៅពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកស.ពត្រូវភ្លើងឆេះខ្លោច។ បន្ទាប់មកបានស្រែកប្រាប់អ្នកភូមិ ឲ្យដឹងបន្តបន្ទាប់ និងបង្កការភ្ញាក់ផ្អើល រួចរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង ។ រហូតដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅពិនិត្យកោសល្យវិច័យសាកស.ព ។
ក្រោយទទួលព័ត៌មានប្រទះឃើញស.ព កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល និងស្រុកអង្គស្នួល ចំនួន១៥នាក់ មធ្យោបាយរថយន្ត ០៣គ្រឿង ម៉ូតូ ០៤គ្រឿង ដឹកនាំដោយលោកវីរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ រួមជាមួយកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ អាវុធហត្ថក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យរូបលើនេះ នៅទីតាំងដូចខាងលើ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លា.ប់នារីរងគ្រោះ យកម៉ូតូ ពិតប្រាកដមែន។
តាមចម្លើយសារភាពរបស់ជនដៃដល់ បានរៀបរាប់ថា កន្លងមក ខ្លួន និងនារីរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា ច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មុនពេលកើតហេតុ ខ្លួនបានទូរសព្ទហៅនាង មករួមភេទជាមួយគ្នា នាងក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង ។
ជនដៃដល់មានឈ្មោះ ភឹម រតនា សារភាពបន្តថា បន្ទាប់មក រូបគេក៏មានគំនិតជាស្រេចថា នឹងសម្លា.ប់នាងដើម្បីយកម៉ូតូ។ ក្រោយគិតរួចហើយ រូបគេក៏បានចេញដំណើរមកជួបនារីរងគ្រោះនៅផ្លូវ៤២ តាមការណាត់។ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវ ទិញខ្សែអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រ ដាក់ក្នុងហោប៉ៅខោ ត្រៀមទុកធ្វើសកម្មភាព។ ពេលនាង ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបខ្លួនហើយ ក៏បានឌុបគ្នា ចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ដេកប្រហែលមួយម៉ោង រួមភេ.ទជាមួយគ្នាបានសម្រេចមួយដង ។
ជនដៃដល់ សារភាពទៀតថា បន្ទាប់ពីចេញពីផ្ទះសំណាក់វិញ ដោយរូបគេ ជាអ្នកឌុបនាង ដើម្បីរកកន្លែងដែលអំណោយផល ធ្វើសកម្មភាពសម្លា.ប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូ រួចហើយឲ្យនារីរងគ្រោះអង្គុយលេង។ មួយសន្ទុះក្រោយមក ពេលនារីរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ រូបគេក៏យកខ្សែអង្រឹង ដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹក.កពីក្រោយហើយទាញបង្វិលផ្កាប់មុខ មិនឲ្យរើ បម្រាស់ រហូតដាច់ខ្យល់ស្លា.ប់។
ជនដៃដល់ បានបញ្ជាក់ថា បន្ទាប់មក ក៏បានយកខ្សែទាក់.កនាងអូសចូលទៅក្នុងព្រៃ ប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះ គ្របលើស.ព រួចខ្លួនជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើស.ពហើយកេះដែកកេះដុតតែម្តង ភ្លាមៗនោះ ទើបយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន និងយកទៅលក់នៅភ្នំពេញ ។
ឈាមស្រែក ស្បែកហៅ ក្រោយឃា.តករ គេចខ្លួនបានរយៈពេល១៦ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចរឹបអូសវត្ថុតាង រួមមាន ៖ ទូរសព្ទ០៣គ្រឿងម៉ាក ណូគាចុចពិល ម៉ាក OPPO ០២គ្រឿង ឆ្នាំងសាកទូរស័ព ០២។
កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ០១, បន្ទះស៊ឹមកាតស្មាតប្រើរួចចំនួន ០៣, ប្រាក់រៀល២៧០០រៀល ប្រាក់បាត០២សន្លឹក ស្មើនឹង៤០បាត។
អាវ០២ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង និងខោជើងវែង០១ ពណ៌ស្លែ និងទឹកអប់ ០១ដប ។
ចំណែកសម្ភាររបស់នារីរងគ្រោះ ដែលបាត់បង់ រួមមាន ៖
ម៉ូតូ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1Kl-2859 ពណ៌ទឹកប៊ិចលាយស ។
ទូរសព្ទដៃ០១គ្រឿងម៉ាក IPhone 6 ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋានអាវុធហត្ថ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី ៕






















ចែករំលែកព័តមាននេះ