ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ប្រកាសរកអ្នកបើកបរឡាន ព្រូស ក្រហម ស្លាកលេខ ភ្នំពេញ 2BC-6946

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសតាមហ្វេសប៊ុក ឱ្យអ្នកបើកបររថយន្ត Toyota Prius…

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសតាមហ្វេសប៊ុក ឱ្យអ្នកបើកបររថយន្ត Toyota Prius ពណ៌ក្រហម ពាក់ផ្លាក​លេខ ភ្នំពេញ 2BC-6946 ចូលខ្លួន មកឱ្យសមត្ថកិច្ច សួរនាំបំភ្លឺ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបន្ទាន់ នា​រសៀល​ថ្ងៃ​០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

មូលហេតុ​នៃការប្រកាសឱ្យ​អ្នកបើកបរឡានព្រូស ចូលបំភ្លឺ ត្រូវបានអ្នកនាំពាក្យ​ស្នងការនគរបាលរាជធានីភ្នំពេញ លើកឡើងថា ពាក់ព័ន្ធករណីបើកបររថយន្ត បង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ័យខ្លាចកាលពេលថ្មីៗនេះ។

អ្នកនាំពាក្យ បានព្រមានថា «បើមិនចូលខ្លួន តាមការកំណត់នេះទេ សមត្ថកិច្ចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកបើកបររថយន្តនេះ ពីព្រោះសមត្ថកិច្ចកំណត់បានអត្តសញ្ញាណម្ចាស់រថយន្តនោះហើយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ