ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានទឹកបូមបញ្ចូលស្រូវប្រាំង​ជាង​១​ពាន់ហិកតា ​ អាជ្ញាធរ​ខេត្ត​គ្រោងបុ.កអណ្ដូង​ដើម្បីសង្គ្រោះ

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ទូរទាំងខេត្តបន្ទាយមានជ័យស្រូវដែលប៉ះពាល់គ្មានទឹកបូមបញ្ចូលស្រូវប្រាំង

ខេត្ត​បន្ទាយមានជ័យ ៖ ទូរទាំងខេត្តបន្ទាយមានជ័យស្រូវដែលប៉ះពាល់គ្មានទឹកបូមបញ្ចូលស្រូវប្រាំងមានផ្ទៃដី១,៣០០ហិកតា ត្រូវបានអភិបាលខេត្តគ្រោងបុកអណ្ដូងដើម្បីសង្គ្រោះ ក្រោយចុះពិនិត្យ​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅស្រុកមង្គលបុរី ។

លោក ឈុំ ឆាន អភិបាលរងស្រុកមង្គលបុរីបានប្រាប់ថា៖នៅស្រុកមង្គលបុរី មាន២ឃុំដែលប្រឈមប៉ះពាល់ស្រូវប្រាំងដែលគ្មានទឹកបូមបញ្ចូលបណ្ដាលក្រៀមស្វិតនិងដីបែកក្រហែងមានឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ដែលភាគច្រើននៅវាលខាងលិចដងស្ទឹងមង្គលបុរី ហើយជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងដោះស្រាយចំពោះមុខជួយសង្គ្រោះស្រូវគ្មានប្រភពទឹកត្រូវបុកអណ្ដូងដើម្បីយកទឹកស្រោចស្រព។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅទូរទាំងខេត្តបន្ទាយមានជ័យទាំង៩ស្រុក.ក្រុងមានស្រុកមង្គលបុរី២ឃុំដែលប្រឈមគ្មានប៉ះពាល់ស្រូវគ្មានទឹកបូមបញ្ចូលហើយពេលនេះក្រោយអភិបាលខេត្តនិងមន្ត្រីជំនាញចុះពិនិត្យហើយអាចបុកអណ្ដូងយកទឹកដើម្បីសង្គ្រោះស្រូវគ្មានទឹក។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ទូរទាំងខេត្តបន្ទាយមានជ័យស្រូវប្រាំងដែលប្រជាកសិករបង្កបង្កើនផលឆ្នាំ២០២៣​ដល់២០២៤នេះ មានផ្ទៃ៦៧,០០០ហិកតាហើយត្រូវបានប្រមូលផលជាបណ្ដើរៗបាន៣០ភាគរយហើយនិងស្រូវបង្កបង្កើនផលហើយមិនទាន់ប្រមូលផលដែលប្រឈមប៉ះពាល់គ្មានទឹកបូមបញ្ចូលស្រូវមាន២ឃុំមានឃុំចំណោម និងឃុំរហាត់ទឹកមានផ្ទៃ១,៣០០ហិកតា និងមាន៣០០ហិកតាដែលរងការខូចខាតក្រៀមស្វិតដីបែកក្រហែង ហើយស្រូវប្រាំងអាចប្រមូលផលរួចរាល់នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ