ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កា.ប់​ក.ម្ទេ.ច​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅ​តំបន់​ទន្លេសាប​ក្នុងស្រុក​ឯក​ភ្នំ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឧបករណ៍​នេសាទ​ល្មើសច្បាប់ (​សាច់​ស្បៃ​មុង​) ចំនួន​០៣​កន្លែង នៅ​ក្នុង​ទឹកដី ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល…

ខេត្តបាត់ដំបង ៖ ឧបករណ៍​នេសាទ​ល្មើសច្បាប់ (​សាច់​ស្បៃ​មុង​) ចំនួន​០៣​កន្លែង នៅ​ក្នុង​ទឹកដី ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ត្រូវ​បាន​កម្លាំង​ចម្រុះ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល ចុះ​កាប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​៣០ មក​រា តែ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត ឬ​ម្ចាស់​បទល្មើស​នេះ​ណា​ម្នាក់​ទេ​។

យោង​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​ចម្រុះ របស់​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ។ កម្លាំង​ចម្រុះ​នេះ​បាន​ចុះ​ទៅ​ដល់​ចំណុច​«​កោះដាច់​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ហើយ​បាន​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន​០៣​កន្លែង ដែល​ក្រុម​ជនល្មើស បាន​ដាក់​ពង្រាយ​នៅ​តំបន់​នោះ​។

បើ​តាម​របាយការណ៍ កម្លាំង​ចម្រុះ​បាន​កាប់​បំផ្លាញ​ចោល​នូវ​បទល្មើស​នេសាទ​ដូច​ជា ១-​សាច់​ស្បៃ​មុង​ប្រវែង​១២០០​ម៉ែត្រ ២-​កាប់​បំផ្លាញ​បង្គោល​ឈើ​ចំនួន​៥០០​ដើម ៣-​កាប់​បំផ្លាញ​ឡុ​ក​ចាប់​ត្រី​ចំនួន​០៦​កន្លែង និង​ព្រ​លែង​កូន​ត្រី​មួយ​ចំនួន​ចូល​ក្នុង​ទឹក​វិញ ។ រីឯ​ជនល្មើស​មិន​ត្រូវ​បាន​ឃាត់ខ្លួន សូ​ម្បី​អត្តសញ្ញាណ​ជនល្មើស​ម្នាក់​ក៏​គេ​មិន​ស្គាល់​ដែរ ។

បទល្មើស​នេសាទ ហាក់​កំពុង​កើនឡើង​ខ្លាំង នៅ​ក្នុង​តំបន់​ទន្លេសាប ស្ថិត​ក្នុង​ទឹកដី ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ នេះ​បើ​តាម​ការ​កត់សម្គាល់ តាម​រយៈ​ការ​បង្ក្រាប​របស់​កម្លាំង​សម្រុះ នៃ​រដ្ឋបាល​ស្រុក​មួយ​នេះ បើ​ធៀប​ទៅ​នឹង​តាម​បណ្ដា​ស្រុក​នានា ដែល​មាន​ភូមិសាស្ត្រ​ជាប់​តំបន់​ទន្លេសាប​ដូច​គ្នា ដែល​មានស្រុក​ឯក​ភ្នំ ស្រុក​មោងឫស្សី ស្រុក​សង្កែ និង ស្រុក​ថ្មគោល​។ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​កម្លាំង​ចម្រុះ ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​បង្ក្រាប កាប់​បំផ្លាញ ឬ ដុត​កម្ទេច​បទល្មើស​នេសាទ​នេះ​ចោល​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​ជា​អ​កុស​ល្យ​សមត្ថកិច្ច​ហាក់​មិន​ធ្លាប់​ចាប់​បាន​ជនល្មើស​បាន​ម្នាក់​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលា​ការ​ម្ដងណា​ទេ សូ​ម្បី​តែ​អត្តសញ្ញាណ​ជនល្មើស​ក៏​គេ​មិន​មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ឃើញ​ដែរ​។ ប៉ុន្តែ​យ៉ាងណា កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ប្រចាំ​នៅ​តំបន់​ទន្លេ​សាទ ដើម្បី​បន្ត​ចេញ​ល្បាត​ស្វែងរក​បទល្មើស​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ