ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! សមត្ថកិច្ច​កោះហៅ​”​អ្នកគ្រូ​លី​”​លក់​អន​ឡាញ តាំងខ្លួនបារមី​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត! នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ បាន​កោះហៅ​បុគ្គល​ម្នាក់​ឈ្មោះ អេ​ន…

រាជធានី​ភ្នំពេញ ៖ ទីបំផុត! នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ បាន​កោះហៅ​បុគ្គល​ម្នាក់​ឈ្មោះ អេ​ន ចរិយា ហៅ​អ្នកគ្រូ​លី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិនាម​ព្រះ​នាង​ឥន្ទ្រ​ទេវី វី​រៈក្ស​ត្រី នា​សម័យ​អង្គរ តាម​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​កោះហៅ​បុគ្គល​ឈ្មោះ អេ​ន ចរិយា ហៅ​អ្នកគ្រូ​លី ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ “EN Chariya” និង “​កំពូល​ម៉ូត​” ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រូបភាព​កាយវិការ និង​ខ្លឹមសារ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀមទំលាប់ វប្បធម៌​ជាតិ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិនាម​ព្រះ​នាង​ឥន្ទ្រ​ទេវី វី​រៈក្ស​ត្រី នា​សម័យ​អង្គរ ដោយ​សម្តែង​ថា មាន​បារមី​ចូល​សណ្ឋិត មក​ធ្វើការ​បំភ្លឺ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយ​មានការ​ចូលរួម​ពី​ភាគី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​សាកសួរ​ស្ត្រី​ឈ្មោះ អេ​ន ចរិយា បាន​ទទួលស្គាល់ នូវ​កំហុស ដូច​ខាងក្រោម ៖
១. បាន​ប្រើប្រាស់ ព្រះ​កិត្តិនាម ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​វី​រៈក្ស​ត្រី នា​សម័យ​អង្គរ ថា​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ។
២. បាន​ប្រើប្រាស់​សំលៀក​បំពាក់​របាំ​ក្បាច់​បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) មក​សម្តែង​រាំ និង​បកស្រាយ​ថា ក្បាច់​របាំ​មាន​១០៨​ក្បាច់ ដែល​ខុស​ពី​ការ​ពិត បង្ក​ឲ្យ​មានការ​ភ័នច្រឡំ ពី​សំណាក់​សាធារណជន និង​ប៉ះពាល់​ដល់​របាំ​ក្បាច់​បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ នៃ​អង្គការ​យូ​ណេ​ស្កូ ។

មន្ត្រី​ជំនាញ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បានការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា បុគ្គល​ឈ្មោះ អេ​ន ចរិយា បាន​ធានា​ចំពោះ​មុខ​សមត្ថកិច្ច និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា ជា​លាយ​លក្ខ​អក្សរ និង​ធ្វើ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក ។

ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​បន្ត​តាមដាន​សកម្មភាព​របស់​បុគ្គល​ខាងលើ និង​អនុវត្ត​នីតិវិធី​បន្ត បើ​មិន​អនុវត្ត​តាម​ការ​សន្យា ។

សូម​បញ្ជាក់​ដែរ​ថា រយៈពេល​កន្លង​មក​ថ្មី​ៗ​នេះ គ្រូ​ស្រី​ម្នាក់ ដែល​ប្រកាស​ថា មាន​ជំនាញ​ខាង​ឱសថ​បុរាណ​ខ្មែរ ព្យាបាល​រោគ ចំនួន​១៦​មុខ និង​ខណៈ​កំពុង​ផលិតផល​អន​ឡាញ​សុខ​ៗ ស្រាប់តែ​ប្រែក្លាយ​ខ្លួន​ស្លៀកពាក់​ស ដោយ​អះអាង​ថា មាន​បារមី​ព្រះ​នាង​ឥន្ទ្រ​ទេវី​គ្រប់គ្រង ហើយ​ក៏​បាន​ចាប់ផ្តើម​បង្ហោះ​ភាព​ច្រើន​សន្លឹក និង​វី​ដេ​អូ​ផ្សេង​ៗ​បង្ហាញ​ពី​គ្រូ​ស្រី​រូប​នេះ ធ្វើ​សកម្មភាព​រាំ​ពត់​មាន​ពែន នៅ​ប្រាសាទបុរាណ​ខ្មែរ ពិសេស​បញ្ចេញ​កាយ​វី​ការ និង​ទឹកមុខ​ហាក់​កំសត់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​មហាជន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ។

ទោះបី មហាជន​ប្រតិកម្ម​រិះគន់​ឡើង​កក្រើក រហូត​ដល់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​ក្រសួង​ធម្មការ ជួយ​ពិនិត្យ​មើល​ជុំវិញ​រឿង​នេះ​ក្តី ក៏​គ្រូ​ស្រី ស្នង​រូប​នេះ ហាក់​ធ្វើ​មិនដឹង មិន​ឮ​។ ថែម​ទាំង​បាន​ទាក់ទាញ​លោកយាយ​ៗ​មួយ​ចំនួន នៅ​ភ្នំ​គូ​លេ​ន នាំ​គ្នា​មក​ថ្វាយបង្គំ​ឡើង​ព្រោងព្រាត ខណៈ​គ្រូ​ស្រី​រូប​នេះ បាន​បញ្ចេញ​ប្ញ​ទ្ធី បញ្ចុះ​បារមី ចូល​ដប​ទឹក សម្រាប់​យក​ទៅ​ផឹក ដើម្បី​ទទួល​បាន​ក្ដី​សុខ និង​លាភ​ជ័យ ។

កាល​ថ្ងៃ​ទី​០៥ មក​រា ២០២៤​នេះ គ្រូ​ស្រី​ដែល​ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​ថា «​កំពូល​ម៉ូត​» បាន​ចេញ​មុខ​មក​បង្ហោះ​វី​ដេ​អូ អម​ដោយ​សំ​ណេ​រថា ៖ ដូន​ចាស់​មើលឃើញ​បារមី​ព្រះ​នាង គាត់​គោរព​ណាស់ តែ​កូន​ខ្មែរ​មួយ​ចំនួន បាន​វង្វេង​! ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៤ សូម​អង្គ​គ្រប់​បារមី ដែល​ជា​ដូនតា​ជាតិ​មើល​ថា បើ​នាង​ខ្ញុំ​ជា​រូប​ព្រះ​នាង​ស្នង បាន​លាភសក្ការៈ ពី​ដូន​ចាស់​ទាំងអស់ ក្នុង​វី​ដេ​អូ​នេះ សូម​ព្រះ​អង្គ​ធ្វើ​តាម​ផ្លូវធម៌​បុណ្យ ដែល​ខ្ញុំ​សាង​។ នៅ​ភ្នំ​គូ​លេ​ន ទីកន្លែង​ដែល​ស័​ក្ដ​សិទ្ធ​បំផុត ។

អ្វី​ដែល​គួរ​ហួសចិត្ត​ខ្លាំង​នោះ គឺ​អ្នកគ្រូ​លី ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ស អង្គុយ​នៅ​ចំ​កណ្ដាល​ជាមួយ​បុរស​ជា​ប្ដី ដែល​ស្លៀក​ស​ដូច​គ្នា ខណៈ​មាន​មនុស្ស​ប្រុស​ស្រី​វ័យ​ចំណាស់​ៗ អង្គុយ​លើកដៃ​គោរព​សំពះ​គ្រប់​ៗ​គ្នា ដោយ​អ្នកគ្រូ​រូប​នេះ​ធ្វើ​កាយវិការ​ងាកក្បាល​ចុះឡើង​យឺត​ៗ ដែល​ចង់​បង្ហាញ​ឃើញ​ថា ខ្លួន​កំពុង​ត្រូវ​បាន​បារមី​ព្រះ​នាង​ឥន្ទ្រ​ទេវី ចូល​សណ្ឋិត​។ លាភ​សករ​អ្នកគ្រូ បាន​យកដៃ​របស់​ខ្លួន​ទៅ​ដាក់​លើ​ក្បាល​របស់​ដូន​ចាស់​ៗ និង​ស្ត្រី​វ័យក្មេង​ពី​ម្នាក់​ទៅ​ម្នាក់ និង​ក៏​បាន​ឲ្យ​ស្ត្រី​ម្នាក់​ផឹកទឹក ស្រប​ពេល​ដែល​មាន​អ្នក​ជំនឿ​ដទៃ​ទៀត ក៏​បាន​នាំ​គ្នា​ជញ្ជូន​ទឹក​សុទ្ធ ទាំង​យួរ​ៗ​ជា​បន្ដបន្ទាប់ ដើម្បី​យក​មក​ឲ្យ​គ្រូ​បញ្ចុះ​បារមី​ចូល ក្រែង​បាន​លាភ​សំណាង ។

នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក EN Chariya បាន​បង្ហោះ​សារ​ថា ៖ «​មនុស្ស​ឥឡូវ​មើលងាយ​គេ ទាំង​ខ្លួន​មិន​មាន​ភាពល្អ​ផង ធ្វើ​ជា​មនុស្ស​ពិត កុំ​មើលងាយ​គេ បើ​ខ្លួន​យើង​សុខ​ហើយ អោយ​រស់ បែប​ស្ងប់ស្ងាត់​ទៅ តែបើ​ចូល​ចិត្ត​ចេះ​ដឹង​រឿង​គេ​ហើយ​បញ្ចា​ក់​ច្បាស់​ណាស់​ថា អ្នក​គ្មាន​ក្ដី​សុខ គេ​ដាក់ខ្លួន​គោរព​ជា​គុណ​តម្លៃ​គេ កុំ​ចង់​ជាន់​ក្បាល​គេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ