ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរតែងលួច​ទ្រព្យ​​ភ្ញៀវ​​​តាម​បន្ទប់​ផ្ទះ​សំណាក់​បានជាប់ជុចហើយ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​០៣​នាក់​ ដែល​តែង​ដើរ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​តាម​ផ្ទះសំណាក់​យ៉ាង​មមារញឹក ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន និងត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ នៅ​សៀ​ល​ថ្ងៃ​ទី៣០ មក​រា ​នេះ​ហើយ ។…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​០៣​នាក់​ ដែល​តែង​ដើរ​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​តាម​ផ្ទះសំណាក់​យ៉ាង​មមារញឹក ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន និងត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ នៅ​សៀ​ល​ថ្ងៃ​ទី៣០ មក​រា ​នេះ​ហើយ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ជន​សកម្ម​ខាងលើ ​«​ចូល​លួច​តាម​ផ្ទះ​សំណាក់​»​ម្នាក់​ ឈ្មោះ ហេង វិភូ អាយុ​៣០​ឆ្នាំ ដែល​ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបងឃាត់ខ្លួន​នោះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី៣០ មក​រា នេះ​ហើយ ក្រោយ​បញ្ច​​ប់​ការ​សួរនាំ​។

​ជន​នេះ ​ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​កាលពី​ជិត​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី២៧ មក​រា ក្រោយ​ពី​កំណត់​បាន​ថា ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​តាម​ផ្ទះសំណាក់ និងក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ពី​ជន​រង​គ្រោះ​។

នាយ​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៌នៃ​អធិការ​ក្រុង​បាត់ដំបង លោក ប្រៀន អេ​លី​សា បាន​ប្រាប់​ថា ជន​ឈ្មោះ ហេង វិភូ នេះ​ ជាមួយនឹង​ប​ក្សពួក​០២​នាក់​ទៀត ​ដែល​កំពុង​គេចខ្លួន ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា​ដែល​តែង​ចូល​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​តាម​បន្ទប់​ផ្ទះ​សំណាក់ ហើយ​ចំនួន​០២​ករណី​ចុង​ក្រោយ ក្នុង​ខែ​នេះ​ក្រុម​ចោរ​សកម្ម​នេះ បាន​ធ្វើ​សកម្មភាព​ចូល​លួច​លុយ និងទូរស័ព្ទ​របស់​ភ្ញៀវនៅ​ក្នុងផ្ទះ​សំណាក់​«​ឡាក់​គី​» ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

យោង​តាម​របាយ​ការ​ណ៍​ករណី​ទី​១ ក្រុម​ចោរ​នេះ​អាជីព​នេះ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​ស្ពាយ​របស់​ភ្ញៀវ​ម្នាក់​ឈ្មោះ វ៉ា​ន់ ស៊ី​ដេ ភេទប្រុស ​អាយុ​៤២​ឆ្នាំ នៅ​វេលា​ទៀប​ភ្លឺថ្ងៃ​ទី ០៨ មក​រា ខណៈ​គាត់​បាន​ស្នាក់​នៅផ្ទះ​សំណាក់​ «​ឡាក់​គី​» បន្ទប់​លេខ​២០៣​។ ក្រុម​ចោរ​នេះ​បាន​ឡើង​ទៅ​ខាងលើ រួច​ទាញ​បង្ហើប​កញ្ចក់​ប​ង្អូ​ច​ចូល​យ៉ាង​ស្រូល ខណៈ​ជន​រង​គ្រោះ​កំពុង​សំរាន្ត​លក់​។ ជន​នេះ​បាន​លួច​យក​កាបូបស្ពាយ​មួយ ដែល​មាន​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង នាឡិការ​ដៃ​០១​គ្រឿង កាត​គ្រី​ម៉ូតូ​០១ និង ខ្សែដៃ​អង្កាំ​ឈើ​០១​ខ្សែ​។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ស្រាប់តែ​អ្នកបំរើ​ការ​ក្នុងផ្ទះ​សំណាក់​នេះ បាន​ដើរ​រក​ឃើញ​កាបូបស្ពាយ​យក​ឲ្យ​ជន​រង​គ្រោះ​វិញ តែ​បាត់​ទូរស័ព្ទ​០៥​គ្រឿង និងនាឡិការ​ដៃ​។ ដោយ​ឡែក ករណី​ទី​២ ជនសង្ស័យដែល​សមត្ថកិច្ច​អះអាង​ថា ប្រព្រឹត្ត​ដោយ​ក្រុម​ចោរ​ដ៏​សកម្ម​​ដែល​នេះ បាន​ចូល​ផ្ទះសំណាក់ ​«​ឡាក់​គី​» ដដែល​ធ្វើ​សកម្មភាព​លួច​ម្ដងទៀត នៅ​យប់​ថ្ងៃ​ទី ២៣ មក​រា ដែល​ជន​រង​គ្រោះជា​ស្ត្រី​អនិកជន​ខ្មែរ​មក​ពី​ប្រទេស​កា​ណា​ដា​។

បើ​តាម​របាយ​ការ​ណ៍​អធិការ​ក្រុង​បាត់ដំបង ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ង អ៊ែ​លី ស្រី​អាយុ​៦៤​ឆ្នាំ រស់នៅ​ប្រទេស​កា​ណា​ដា តែ​បាន​មក​ស្នាក់​នៅ​បន្ទប់​ផ្ទះសំណាក់ ​«​ឡាក់​គី​» ពេល​គាត់​មក​ដល់​ទឹកដី​ខេត្តបាត់ដំបង​។ ក្រុម​ចោរ​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​ដូច​ករណី​ទី​១ ដែរ ដោយ​បាន​បង្ហើប​កញ្ចក់​ប​ង្អូ​ច​ចូល​ក្នុង​បន្ទប់​លួច​យក​លុយ និងទូរស័ព្ទ​ជន​រង​គ្រោះ​អស់​គ្មាន​សល់​ពេល​ជន​រង​គ្រោះ​កំពុង​សំរាន្ត​លក់​។

បើ​តាម​ជន​រង​គ្រោះ បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បាន​លួច​យក​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ប្រាក់​ខ្មែរ​ចំនួន​១,២​លាន​រៀល​, ប្រាក់​ដុល្លា​អា​មេ​រិ​ក​ចំនួន​១,០០០​ដុល្លា​, ប្រាក់​ដុល្លា​កា​ណា​ដា​ចំនួន​៥,០០០​ដុល្លា និង ប្រាក់​ថៃ​ចំនួន​៦,០០០​បាត​។ រាល់​សកម្មភាព​របស់​ពួក​ចោរលួច​ប្រចាំ​តាម​ផ្ទះ​សំណាក់​ខាងលើ​នេះ ពេល​ខ្លះ​ត្រូវ​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង ​។

លោក ប្រៀន អេ​លី​សា នាយ​ផ្នែក​យុ​ត្តិ​ធ​ម៌ក្រុង​បាត់ដំបងបាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​​របស់​ជន​រង​គ្រោះ​ទាំង​០២​ករណី លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ រហូត​ត្រូវ​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជនសង្ស័យ​។ លោកនាយ​ផ្នែក​រូប​នេះ បាន​បញ្ជាក់​ថា ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជន​ដៃដល់​នេះ កម្លាំង​របស់​លោក​ក៏​បាន​តាមដាន​សកម្មភាព​ក្រុម​នេះ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​យប់​ថ្ងៃ​ទី ២៧ មក​រា គឺ ឈ្មោះ ហេង វិភូ ដែល​ជា​មេស​ខ្លោង តែ​ប​ក្ប​ពួក​ចំនួន​០២​នាក់​ទៀត បាន​រត់គេច​ខ្លួន​។

បើ​តាម​ចម្លើយ​សារភាពជន​ដៃដល់​ឈ្មោះ ហេង វិភូ បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​០៣​នាក់ ដែល​តែង​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​ដែល​ស្នាក់​នៅ​តាម​បន្ទប់​ផ្ទះសំណាក់​។ ជា​ពិសេស​ភ្ញៀវ​ដែល​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់​«​ឡាក់​គី​»​ខាងលើ​នេះ ដែល​ធ្វេសប្រហែស​ដេក​មិន​បិទ​កញ្ចក់​ប​ង្អួច​ ។ លោក ប្រៀន អេ​លី​សា បាន​បញ្ជាក់​ដែរ​ថា ពេល​ត្រូវ​ឃាត់ខ្លួន យើង​មិន​បាន​ដកហូត​វ​ត្តុ​តាង​ណាមួយ​ដែល​ក្រុម​ចោរ​នេះ​បាន​លួច​យក​ទៅ​ទេ​។

ព្រោះ​ទូរស័ព្ទ​មួយ​ចំនួន​ពួក​គេ​បាន​លក់​យក​លុយ​ចាយ និង មួយ​ចំនួន​ទៀត​ប​ក្ប​ពួក​ជន​នេះ​ដែល​កំពុង​គេចខ្លួន បាន​យក​ទៅ​ជាមួយ រីឯ​លុយ​ដែល​លួច​បាន​រាប់​ពាន់​ដុល្លា ក៏​ពួក​គេ​ចែក​គ្នា​ចាយ​ខ្ទេចខ្ទី​អស់​ដែរ​។ នេះ​បើ​តាម​ចម្លើយ​សារភាព​របស់​លោក​ចោរ​ដែល​លួច​ប្រចាំ​តាម​ផ្ទះសំណាក់​ខាងលើ​នេះ​។

ប៉ុន្តែ​យ៉ាងណា បើ​តាម​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ