ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរ​ជាតិ​​យូអេ​សអេ​​ផ្តល់គ្រឿង​​​ឧបភោគ​បរិភោគ​​សម្រាប់​​កងទ័ព

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​តាម​ការ​អំពាវ​នាវ​​របស់​សាលា​ខេត្ត​​ និងសាខា​​កាកបាទ​ក្រហម​ខេត្ត​កាល​​ពី​ថ្ងៃ​ទី២៧ ឧសភា ​​នៅ​មន្ទីរ​អប់រំ​​យុវ​ជន​​ និង​កីឡា​ខេត្ត ​​​​លោកអៀប រឿត ​​ប្រធាន​រដ្ឋបាល​​មន្ទីរ​​អប់រ​ខេត្ត បានទទួលអំណោយ​​ពី​សាលា​​អន្តរជាតិ​យូអេ​ស អេ ខេត្តបាត់​ដំបង ​រួមមាន​មី​៤៦កេស ទឹកបរិសុទ្ធ​៦៩យួរ ​​ត្រី​ខ​៣២៤​កំប៉ុង ទឹកត្រី​២ដប

ខេត្តបាត់ដំបង ៖ ​តាម​ការ​អំពាវ​នាវ​​របស់​សាលា​ខេត្ត​​ និងសាខា​​កាកបាទ​ក្រហម​ខេត្ត​កាល​​ពី​ថ្ងៃ​ទី២៧ ឧសភា ​​នៅ​មន្ទីរ​អប់រំ​​យុវ​ជន​​ និង​កីឡា​ខេត្ត ​​​​លោកអៀប រឿត ​​ប្រធាន​រដ្ឋបាល​​មន្ទីរ​​អប់រ​ខេត្ត បានទទួលអំណោយ​​ពី​សាលា​​អន្តរជាតិ​យូអេ​ស អេ ខេត្តបាត់​ដំបង ​រួមមាន​មី​៤៦កេស ទឹកបរិសុទ្ធ​៦៩យួរ ​​ត្រី​ខ​៣២៤​កំប៉ុង ទឹកត្រី​២ដប ​ទឹកស៊ីអ៊ីវ១៨យួរ ស្មើនឹង១០៨ដប ​​ទឹក​ម្ទេស​​១​ដប ​ឆៃប៉ូវ​​១កញ្ចប់ និង សម្ភារ​​១​កេស ​មានមី ត្រីខ ​ស្ករ​គ្រាប់ អំបិល ប៊ី​ចេង និង​ស្ករស ។

លោកអៀប​​ រឿត ​បានថ្លែងថា មន្ទីរ​​អប់រំ​បាន​ផ្សព្វ​ផ្សាយ ​តាមការ​​អំពាវនាវ​របស់ខេត្ត​ ហើយ​ក៏បាន​ទទួល​​អំណោយ​ជាហូរហែ​ និងបាន​ចាត់​ចែង​​​ប្រគល់ទៅ​​​សមរភូមិ​មុខភ្លាមៗ ​មិនទុក​យូរ​ឡើយ ព្រោះ​​នេះ​ជាតព្វ​កិច្ច​​រួមចំណែក​​ជួយ​ជាតិ​ទាំង​អស់គ្នា ​ក្នុងនាម​​សមរភូមិ​ក្រោយ​ជួយ​សមរ​ភូមិ​មុខ ​និងទឹក​ចិត្ត​ស្នេហា​​ជាតិ​មាតុភូមិ​របស់​យើង​ទាំង​អស់គ្នា ហើយសកម្ម​ភាពនេះ​កើត​ឡើង​បន្ទាប់ពីមានការឈ្លានពាន​ពីទាហានសៀម នៅ​តាម​ខ្សែបន្ទាត់​​​ព្រំដែន​មកលើ​ទឹកដីកម្ពុជា ។ ​

លោកនូ សុវណ្ណ​រឹទ្ធី ​អ្នកគ្រប់គ្រង​សាលា​​អន្តរ​ជាតិ​​យូ អេស​ អេ ​ស្ថិត​ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយ​​ប៉ោ ក្រុងបាត់ដំបង ​និង​ជា​ជំនួយ​​ការ​លោក​ជា ហៀង ​អគ្គ​នាយកសាលា​​អន្តរ​ជាតិ ​យូ អេស អេ នៅកម្ពុជា​បាន​ថ្លែង​ថា អំណោយ​​នេះ​​បានមកពីទឹកចិត្ត​សិស្សានុសិស្ស ​​និងឪពុក​ម្តាយ​សិស្ស​នៅក្នុង​សាលា​អន្តរ​ជាតិយូ អេស​ អេ ​ខេត្តបាត់ដំបង ​ដែល​មាន​៦​សាខា ​និង​២​​​សាខា​ទៀត​នៅ​ខេត្ត​សៀមរាប ​មក​ចូល​រួម​​ហើយនេះ​ជា​លើក​ទីពីរ​ហើយ ដែល​លើកទី​មួយ​ជួយជា​ថវិកា​ចំនួន​២លាន​​២​សែន​​ ៧ម៉ឺនរៀល ​តាមរយៈ​សាលា​ខេត្ត​យកទៅឧបត្ថម្ភ​​សមរភូមិ មុខ ។ ​លោក​បន្តទៀតថា ​សាលា​អន្តរ​ជាតិ​​យូ​​អេស អេ នៅខេត្ត​បាត់​ដំបង​មិន​ត្រឹម​​តែជួយ​​កង​ទ័ព​​ការពារព្រំដែនប៉ុណ្ណោះទេ ​ជន​ក្រីក្រ​​ដែល​ទៅ​​ធ្វើកម្មករ​នៅថៃ​ត្រូវ​គេ​វាយ​ធ្វើបាប​​បាក់ឆ្អឹង​ជំនីរ ​ត្រឡប់មកដេកពេទ្យ​​នៅខេត្តបាត់ដំបងវិញ​គ្មាន​ទីពឹង​​ ក៏​សាលា​អន្តរ​ជាតិ​​យូ អេស អេ ​ជួយជា​​ដរាប​​កន្លងមក ​និងជន​ក្រីក្រ ផ្សេងៗ​ទៀត​នៅ​តាម​តំបន់ដាច់ស្រយាល ។

​លោក​នូ សុវណ្ណរឹទ្ធី ​បញ្ជាក់​​ថា អំពីកម្មវិធី​សិក្សា​ថ្មីនៅក្នុង​សាលា​មាន​តាំងពី​ថ្នាក់​មតេ្តយ្យ ​​ដល់ថ្នាក់ទី១២ រៀន​បានជំនាញ​៣​ ក្នុងពេល​​តែ​មួយគឺ ចំណេះ​ទូទៅ​​ភាសាខែ្មរ ​ជំនាញ​ប្រើប្រាស់ ​​ភាសា​អង់គ្លេស ​និងជំនាញ​​ប្រើប្រាស់​​កុំព្យូទ័រ។ កម្ម​វិធី​សិក្សា​​ស្របតាម​ផែន​ការ​របស់​ក្រសួង​អប់រំយុវជន​ និងកីឡា​​ ដោយជ្រើស​​រើស​យក គ្រូ​​មានជំនាញ​​ខ្ពស់​​​​មកពីសាលារដ្ឋ​​ផ្សេង​ៗ​មាន​ដូច​ជា​​សាលា​បឋម​​សិក្សា​២ធ្នូ ​អនុវិទ្យា​ល័យ​សោ ហឺ វិទ្យា​ល័យព្រះ​មុនីវង្ស ​ជាមួយនេះ​​សាលា​​ជា​អ្នក​ទទួលខុសត្រូវ​​ក្នុងការ​រៀបចំ​​ឯក​សារ​ចំពោះ​សិស្ស​​ដែលផ្លាស់​មកពីសាលា​ផ្សេងៗ ​និងបទ​បញ្ញត្តិ​ផ្ទៃក្នុង ​សំខាន់ទប់ស្កាត់​​គ្រប់​សកម្ម​ភាព​ដែលពាក់ព័ន្ធ​នឹងគ្រឿងញៀន ​កុំ​ឱ្យមានកើត​ឡើង​នៅក្នុង​សាលា​ ព្រោះ​វា​​ធ្វើ​ឱ្យ​សិស្ស​ខូច​អនាគត ​ពេលកំពុងសិក្សា ។

​លោកនូ សុវណ្ណ​រឹទ្ធី បន្តទៀតថា ​គម្រោង​របស់​​លោក​អគ្គ​នាយក​ គឺត្រៀម​ពង្រីក​​​សាលា​អន្តរ​ជាតិ​យូ អេស អេ ​តាមខេត្ត​​​ផ្សេងៗជា​បន្ត​ទៀតទៅ​តាម​តម្រូវ​​ការសិស្សានុសិស្ស​ដែល​កំពុងមានការកើន​ឡើង​ និង​សិក្សា​​តាម​បែប​សម័យ​​ថ្មី​ គឺរួម​ចំណែក​​អភិវឌ្ឍន៍ធនធាន​មនុស្ស​ដែល​ខ្មែរ​យើង​បាន​បាត់បង់​កាល​ពីសម័យបន​ប្រល័យពូជសាសន៍​នោះ​ឱ្យកើត​​មានឡើងវិញ  ៕