ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សមត្ថកិច្ច​បាន​កំពុង​ពង្រឹង​វិធានការ​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ដែល​បាន​ស​ម្លា​.​ប់​ជីវិត​ពលរដ្ឋ​ខ្មែរ​រាល់​ថ្ងៃជា​ប្រចាំ​ប្រមាណ​៥​នាក់​ក្នុង​មួយ​ថ្ងៃ​នោះ ។ ប៉ូលិស​ចរាចរណ៍​បាន​កំពុង​បង្កើត​វិធានការ​ផាកពិន័យ និង​ការ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​លើ​ដងផ្លូវ ក្រោយ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ពី​សារជាតិ​ស្រវឹង ត្រូវ​គេ​មើលឃើញ​ថា ជា​ករណី​នាំមុខ​មួយ​ក្នុង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ដែល​បាន​ស​ម្លា​.​ប់​ជីវិត​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​គួរ​ឱ្យ​បារម្ភ​នោះ ។ នៅ​តាម​កន្លែង​ឈរជើង​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍…

សមត្ថកិច្ច​បាន​កំពុង​ពង្រឹង​វិធានការ​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ដែល​បាន​ស​ម្លា​.​ប់​ជីវិត​ពលរដ្ឋ​ខ្មែរ​រាល់​ថ្ងៃជា​ប្រចាំ​ប្រមាណ​៥​នាក់​ក្នុង​មួយ​ថ្ងៃ​នោះ ។ ប៉ូលិស​ចរាចរណ៍​បាន​កំពុង​បង្កើត​វិធានការ​ផាកពិន័យ និង​ការ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​លើ​ដងផ្លូវ ក្រោយ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ពី​សារជាតិ​ស្រវឹង ត្រូវ​គេ​មើលឃើញ​ថា ជា​ករណី​នាំមុខ​មួយ​ក្នុង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ដែល​បាន​ស​ម្លា​.​ប់​ជីវិត​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​គួរ​ឱ្យ​បារម្ភ​នោះ ។

នៅ​តាម​កន្លែង​ឈរជើង​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍ មាន​ប្រជាពលរដ្ឋ​ដែល​ល្មើសច្បាប់​ដូច​ជា បើកបរ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​លើ្ម​ស​ភ្លើង​សញ្ញា​ជាដើម​រាប់​សិប​នាក់​បាន​ចូល​ទៅ​ដោះស្រាយ​ជាមួយ​ប៉ូលិស​ចរាចរណ៍ ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ត្រូវ​បាន​ចាប់​ឃាត់​ដោយ​សមត្ថកិច្ច ដែល​បាន​ដាក់​ពង្រាយ​គ្នា ។

បើសិនជា​គេ​ទៅ​សង្កេត​មើល​នៅ​កន្លែង​ផាក​ពិ​និ​យ​នោះ​វិញ​ជា​ទូទៅ​ឃើញ​ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​បង់​ពិន័យ​លើ​បទល្មើស តែងតែ​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​យោគយល់​ខ្លួន​នៅ​ពេល​ប៉ូលិស​ចរាចរណ៍​ផ្តើម​សួរ​រក​ប័ណ្ណបើកបរ​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​អត្តសញ្ញាណប័ណ្ណ​ជាដើម​នោះ ។ នៅ​កន្លែង​សមត្ថកិច្ច​ឃាត់​ដំណើរ​ពលរដ្ឋ​ជា​ច្រើន​មិន​មាន​ឯកសារ តាម​ការ​ទាមទារ​របស់​សមត្ថកិច្ច​ឡើយ ។ អ្នក​ល្មើសច្បាប់​តែងតែ​ទទូច​សុំ​ការ​យោគយល់​ពី​សមត្ថកិច្ច ។

ពលរដ្ឋ​ជា​ទូទៅ សុំ​ការ​យោគយល់​ពី​សមត្ថកិច្ច​បន្ធូរបន្ថយ​ការ​ផាកពិន័យ សុខចិត្ត​ផ្តល់​ប្រាក់​ទៅ​សមត្ថកិច្ច ដោយ​មិន​បាន​ទាមទារ​វិក្កយបត្រ​ផាកពិន័យ​ពី​សមត្ថកិច្ច​ឡើយ ។ នៅ​ពេល​ត្រូវ​ប៉ូលិស​ចរាចរណ៍ ហៅ​ចូល​ទៅ​ផាកពិន័យ ពលរដ្ឋ​ជា​ច្រើន​មិនសូវ​ខ្វល់ និង​សួរនាំ​ទៅ​សមត្ថកិច្ច​ថា ខ្លួន​ខុស​អ្វី​នោះ​ទេ ។ ស្ទើរ​គ្រប់​គ្នា​បាន​ត្រឹម​និយាយ​ថា «​សូម មួយ​មក​បង​» ។ ប្រញាប់​ទៅ​នេះ​ទៅ​នោះ​ជាដើម ។

មែនទែន​ទៅ កំហុស​ខ្លះ​គ្រាន់​ត្រឹម​ណែនាំ​អប់រំ ប៉ុណ្ណោះ​មិន​ដល់​ថ្នាក់​ត្រូវ​ផាកពិន័យ​នោះ​ទេ ។ ការ​ទាមទារ​ឯកសារ​ពី​សមត្ថកិច្ច​ខ្លះ​ក៏​មិន​ទំនង​ហើយ​ច្បាប់​ក៏​មិន​តម្រូវ​ដែរ ។ ប៉ុន្តែ​នៅ​ពេល​ប៉ូលិស​ឃាត់​ដំណើរ ពលរដ្ឋ​គ្រប់​គ្នា​បាន​ត្រឹម​ស្លន់ស្លោ និង​ថា ធ្វើ​យ៉ាងម៉េច​ឱ្យ​អស់ប្រាក់​តិច​ប៉ុណ្ណោះ ។ ពលរដ្ឋ​ដែល​ត្រូវ​ប៉ូលិស​ចរាចរណ៍​ឃាត់​ដំណើរ តែងតែ​ទទូច​សុំ​សមត្ថកិច្ច បង់ប្រាក់​តាម​លទ្ធភាព​ប្រាក់​ដែល​ខ្លួន​មាន​ជាប់​ខ្លួន ទាំង​មិនដឹង​ថា ខ្លួន​ខុស​អ្វី បទល្មើស​នឹង​ច្បាប់​ត្រង់​ចំនុច​ណា ហើយ​កំហុស​នោះ​ត្រឹម​ទទួល​បានការ​ណែនាំ ឬ​ត្រូវ​ផាក​ក្នុង​ចំនួន​ទឹកប្រាក់​ប៉ុណ្ណា ។

មានការ​សង្កេត​ឃើញ​ថា ពេល​ខ្លះ​ចំនួន​ទឹកប្រាក់​ពលរដ្ឋ​សុំ​សមត្ថកិច្ច​យោគយល់​អាច​លើស​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផាក​និ​ព័យ​ត្រឹមត្រូវ​ទៅ​ទៀត​។ ពលរដ្ឋ​មិន​បាន​ចាប់អារម្មណ៍​ត្រង់​ចំណុច​នេះ​ឡើយ ។ នៅ​ពេល​ប៉ូលិស​ឃាត់​ដំណើរ មាន​តែ​សុំ​ការ​យោគយល់ ។ នៅ​ពេល​សុំ​ការ​យោគយល់ ពី​ប៉ូលិស ពលរដ្ឋ​បាន​ហូត​ប្រាក់​មួយ​ម៉ឺន​រៀល ឬ​ពីរ​ម៉ឺន​រៀល​ហុច​ទៅ​ឱ្យ​ប៉ូលិស ដោយ​មាន​អាកា​រៈលាក់​លៀម​ផង ។ ប៉ូលិស​ជា​ទូទៅ​មិន​ងាយ​យោគយល់​ដល់​ពលរដ្ឋ​ភ្លាម​ៗ​នោះ​ទេ​។ ពួក​គាត់​សួរនាំ​រក​ឯកសារ និង​បង្ហាញ​ពី​ករណី​ល្មើសច្បាប់ ។ ពេល​ខ្លះ​ប៉ូលិស​បង្ហាញ​វី​ដេ​អូ ដែល​បាន​ថត ប្រសិនជា​ពលរដ្ឋ​មានការ​តវ៉ា​ខ្លាំង ។ ក្រៅពី​ការ​ទ​ទួ​ច​សុំ​ឱ្យ​ពលរដ្ឋ​យោគយល់ អ្នក​ត្រូវ​ប៉ូលិស​ឃាត់​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ពី​ខ្លួន​ជា​មន្ត្រី​ធ្វើការ​នៅ​ទី​នេះ​នៅ​ទីនោះ ឬ​ជា​សាច់ញាតិ​អ្នក​នេះ អ្នក​នោះ ស្គាល់​អ្នក​នោះ​ជាដើម ដើម្បី​ឱ្យ​បាន​ចេញពី​កន្លែង​សមត្ថកិច្ច​ឃាត់​ដំណើរ ។

នៅ​កន្លែង​គោលដៅ​ប៉ូលិស​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ ហាក់​មិន​បាន​ទទួល​ការ​ណែនាំ ឬ​ការ​អប់រំ ដើម្បី​កុំឱ្យ​មាន​ករណី​ល្មើសច្បាប់​ទៀត​នោះ​ទេ ។ នៅ​ទីនោះ​ម្នាក់​ៗ​ហាក់​មិន​បាន​នឹក​ទៅ​ដល់​ថា បទល្មើស​នេះ​អាច​បណ្តាល​ឱ្យ​ខ្លួន​មាន​គ្រោះថ្នាក់ ឬ​បណ្តាល​ឱ្យ​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ដូច​គ្នា​ជួប​គ្រោះថ្នាក់​ឡើយ ។ គ្រប់​គ្នា​ហាក់​និយាយ​ត្រឹម​ចំនួន​លុយ​ត្រូវ​បង់​ពិន័យ ។

ពេល​ខ្លះ​ដើម្បី​ដោះស្រាយ​ករណី​នេះ ប៉ូលិស​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​ទៅ​ជួប​ប៉ូលិស​ម្នាក់​ទៅ​ម្នាក់ ។ ប៉ូលិស​អ្នក​ទទួល​ដោះស្រាយ ខ្លះ​អង្គុយ​នៅ​កន្លែង​ស្ងាត់​ពី​ភ្នែក​សាធារណជន ។ ក្រោយ​ការ​សម្របសម្រួល ពលរដ្ឋ​បាន​បង់ប្រាក់​ឱ្យ​ប៉ូលិស​ដោយ​មិន​បាន​យក​វិក្កយបត្រ ដោយ សកម្មភាព​បែប​នេះ ត្រូវ​គេ​មើលឃើញ​ថា នឹង​មិន​បានជា​ប្រយោជន៍ ដល់​ការ​កាត់​បន្ថយ​អត្រា​ស្លា​.​ប់​នៅ​លើ​ដងផ្លូវ ឬ​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណ​នៅ​កម្ពុជា គោរព​ច្បាប់ មាន​ទម្លាប់​ល្អ​នោះ​ឡើយ​។

អ្នក​ត្រូវ​ប៉ូលិស​ឃាត់​ដំណើរ​បាន​ចាកចេញ​ដោយ​កំហឹង ។ ជួនកាល​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​បន្តិចទៀត របស់​ពួក​គាត់​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ក៏​ត្រូវ​ប៉ូលិស​ហៅ​ផាកពិន័យ​ម្តង ឬ​ពីរ​ដង​ទៀត​ក៏​ថា​បាន ។ ត្រូវ​ប៉ូលិស​ហៅ​ម្តងទៀត ដោយសារ​កំហុសឆ្គង​របស់​គាត់​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ ។ អ្នក​អត់​ពាក់មួក​សុវត្ថិភាព បន្ត​បើកបរ​ដោយ​គ្មាន​មួក​សុវត្ថិភាព ។ អ្នកបើកបរ​ល្មើស​ភ្លើង​សញ្ញា​បន្ត​បើកបរ​ទៅ​មុខ​ទៀត​ដោយ​មិន​បានដឹង​ថា សកម្មភាព​របស់​ខ្លួន​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​នោះ​ទេ ។

ពលរដ្ឋ​ដែល​បាន​សម្របសម្រួល​ជាមួយ​ប៉ូលិស ត្រឹម​មួយ​ម៉ឺន​រៀល ឬ​ពីរ​ម៉ឺន​រៀល​បាន​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ។ អ្នកខ្លះ​ក៏​សប្បាយចិត្ត​ដោយសារ​ប៉ូលិស​ព្រម​សម្រួល​ឱ្យ​ខ្លួន ។ អ្នកខ្លះ​ក៏​ខឹងសម្បារ​ដោយសារ​ត្រូវ​អស់​លុយ ។ ប៉ុន្តែ​ពួក​គាត់​ហាក់​គ្មាន​ចិត្ត និង​ឆន្ទៈ ការពារ​កុំឱ្យ​មាន​ករណី​ដដែល​នេះ​កើតឡើង​ម្តងទៀត​ឡើយ ។ ពលរដ្ឋ​ជា​ច្រើន​ក៏​បាន​ភ្លេចខ្លួន​ថា ការ​សម្របសម្រួល​នោះ​ជា​អំពើ​ពុក​រលួយ ធំ​និង​ជា​សាធារណ​មួយ​របស់​សង្គម​ដែរ ។ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​ម្នាក់​ៗ​គួរ​ភ្ញាក់រលឹក​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់​គ្នា គ្រប់​គ្នា​គួរ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​ល្មើសច្បាប់ ។

សូម​បញ្ឈប់​ការ​សុំ​ការ​យោគយល់​ពី​ប៉ូលិស​ចរាច​ណ៍ ដើម្បី​ប៉ូលិស​អនុវត្ត​ច្បាប់ និង​ប្រព្រឹត្តិ​ខ្លួន​តាម​ច្បាប់ ស្រប​តាម​អ្នក​ផ្តល់​សេវា​សាធារណ​ជូន​ពលរដ្ឋ និង​ដើម្បី​បញ្ឈប់​អំពើ​រពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​។ ពលរដ្ឋ​គោរព​ច្បាប់ ចេះ​ច្បាប់ សមត្ថកិច្ច​បម្រើ​ពលរដ្ឋ​កាន់ តែ​មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​តាម​ច្បាប់ ៕​ ដោយ ៖ សារ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ