ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ​! ម្ចាស់​ខ្សែក្រវាត់​ទូរទស្សន៍ CTN ឆ្នាំ​២០១១ ឯម លី​ថូ កំពុង​មាន​ស.តិ​មិ.ន​ប្រក្រតី

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​លេចលឺ​ដំណឹងថា កីឡាករ​ចាស់វស្សា​

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​លេចលឺ​ដំណឹងថា កីឡាករ​ចាស់វស្សា​មានឈ្មោះ​បោះ​សំឡេងពេញ​ពិភព​ប្រដាល់ ឯម លី​ថូ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទូរទស្សន៍ CTN អំឡុង​ឆ្នាំ​២០១១ កំពុងមាន​សតិ​មិន​ប្រក្រតី ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ព្រះ​តេជគុណ សម ស​ម្ជ​ស្ស ដែលបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ព្រះ​អង្គ​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា​ត្បូង ឃុំ​ទួល​សូ​ភី ស្រុក​អូរ​រាំង​ឪ ខេត្តត្បូងឃ្មុំ ។ មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា ឯម លី​ថូ ជួប​បញ្ហា​អ្វី​ទេ​បានជា​បង្ហាញ​កាយវិការពា​ក្ស​សម្ដី​ហាក់ដូចជា​មាន​សតិ​មិន​ប្រក្រតី​បែបនេះ​។ នេះ​បើ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​អ្នក​សារព័ត៌មាន​បាន​ជួប​សាកសួរ​កីឡាករ​រូប​នេះ​នៅ​ឯ​ស្រុក​កំណើត​។

ទោះបី​មាន​សតិ​មិន​ប្រក្រតី ក៏​ឯម លី​ថូ ដែល​កំពុង​រស់នៅ​ជាមួយ​ម្ដាយចាស់ជរា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោកមាន​សុខភាព​ល្អ​ធម្មតា​ទេ​គ្រាន់តែ​ឈឺដៃ​និងឈឺក្បាល​បន្តិច​។ លោក​នៅ​ចាំ​ឈ្មោះ​កីឡាករល្បី​ៗ​ដែល​លោក​ធ្លាប់​ប្រកួត​ជាមួយ ដូច​ជា សែន រ៉ា​ឌី ម៉​ន សា​ម៉េ​ត សៅ ប៊ុ​ន​នឿ​ន ឡេះ តើក​…​ជាដើម ។ មក​ដល់​ពេល​នេះ លោក​មិន​ទាន់​មាន​បំណង​ធ្វើ​ជា​គ្រូ​ប្រដាល់​នៅឡើយ​ទេ ដោយសារ​លោក​ចង់​ឡើង​សង្វៀនប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង និង​កីឡាករបរទេស​គ្រាន់​បាន​ប្រាក់​កម្រៃ​ច្រើន​យក​មក​ដោះស្រាយ​ជីវភាព​។

បើ​តាម​ប្រភព​ព័ត៌មាន ឯម លី​ថូ កន្លង​មកធ្លាប់​មាន​បំណង​លាឈប់​ពី​អាជីព​ប្រដាល់​នេះ​ដោយសារ​មាន​អារម្មណ៍​ធុញទ្រាន់​និង​នឿយណាយ​ចំពោះ​ការងារ​នេះ​ដែល​មិន​បាន​ជួយ​ឱ្យ​ជីវភាព​លោក​រីក​ចម្រើន​ទាល់តែ​សោះ ។ អ៊ី​ចឹ​ង​ហើយ​ទើប​រូប​លោក​ចង់​ធ្វើ​ការងារ​ថ្មី​វិញ​បន្ទាប់​ពី​មាន​អ្នក​ស្គាល់គ្នា​ជួយ​ណែនាំ​ឱ្យទៅ​កាន់​ការងារ​នោះ​ដែល​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ជាង​ប្រដាល់ ។

សូម​បញ្ជាក់​ថា ឯម លី​ថូ ចូល​ប្រដាល់​ដំបូង​នៅ​ឆ្នាំ​២០០៤ ក្នុង​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​វាយ​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ លុះ​ឆ្នាំ​២០០៦​បាន​ប្តូរ​មក​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​គ្រុឌ​មាន​ជ័យ​និង​វាយ​ក្នុង​ប្រភេទ​ទម្ងន់​ចាប់ពី​៥១​ដល់​៥៧​គីឡូក្រាម ។

កីឡាករ​ដែល​មាន​បងប្អូន​បង្កើត​ដល់​ទៅ​១១​នាក់ (​ប្រុស​៦​នាក់​)​និង​ជា​កូន​ទី​១០​រូប​នេះ​ធ្វើ​ឱ្យ​មហាជន​ទទួលស្គាល់​ដោយសារ​តែ​គេ​ពូកែ​ខាង​ប្រើ​ស្នៀត​កែង​និង​កណ្តាប់ដៃ​ផ្តួល​គូប្រកួត​រហូត​ដណ្តើម​បាន​មេដាយ​និង​ពានរង្វាន់​ពី​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​ដូច​ជា នៅ​ឆ្នាំ​២០១១ ទទួល​បាន​ពាន​ជើងឯក​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទម្ងន់​៥៤​កី​ឡូ​ក្រាម នៅ​CTN និង​ធ្លាប់​ទទួល​មេដាយមាស​និង​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស​កាលពី​អំឡុង​ឆ្នាំ​២០០៧ និង​២០០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ