ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​លក់​សាច់​ជ្រូក ត្រូវ​ចោរ​បោ.ក​កូនជ្រូក​កម្ទេច​យក​លុយ​អស់​៩​លាន​រៀល

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជីវករលក់សាច់ជ្រូកម្នាក់​ត្រូវលោកចោរគាស់ផ្ទះចូលលួចលុយអស់ចំនួន០៩​លានរៀលទាំងព្រឹក ខណៈដែលគាត់បិទទ្វារផ្ទះទុកចោលរវល់ទៅលក់សាច់ជ្រូកនៅផ្សារ​​ដែលកើតឡើងនៅម៉ោង៨ព្រឹកថ្ងៃទី​២៨ មករា នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ហើយបានដឹងនៅពេលគាត់ត្រឡប់មកពីផ្សារវិញ ។…

ខេត្តបាត់ដំបង ៖ អាជីវករលក់សាច់ជ្រូកម្នាក់​ត្រូវលោកចោរគាស់ផ្ទះចូលលួចលុយអស់ចំនួន០៩​លានរៀលទាំងព្រឹក ខណៈដែលគាត់បិទទ្វារផ្ទះទុកចោលរវល់ទៅលក់សាច់ជ្រូកនៅផ្សារ​​ដែលកើតឡើងនៅម៉ោង៨ព្រឹកថ្ងៃទី​២៨ មករា នៅចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ហើយបានដឹងនៅពេលគាត់ត្រឡប់មកពីផ្សារវិញ ។

​សេចក្ដីរាយការណ៍បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សេង តឿ ភេទស្រី អាយុ៥០ឆ្នាំ មានមុខរបរលក់សាច់ជ្រូក រស់នៅចំណុចកើតហេតុ ។​នៅព្រឹកកើតហេតុ គាត់បានបិទទ្វារផ្ទះចាក់សោរួចក៏ចេញទៅលក់សាច់ជ្រូកនៅផ្សារ តែពេលត្រឡប់មកពីផ្សារវិញ ស្រាប់តែឃើញសោទ្វាររបើក​មានស្នាមការផ្ដាច់ លុះចូលដល់ក្នុងផ្ទះក៏ឃើញក្នុងផ្ទះត្រូវគេរើរប៉ាត់រប៉ាយ​ហើយកូនជ្រូកដែលគាត់សន្សំលុយក៏ត្រូវចោរបោកកម្ទេចយកលុយអស់ទៀត ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

​បើតាមជនរងគ្រោះ​បានប្រាប់សមត្ថកិច្ចថា គាត់បានបាត់លុយសរុបចំនួន០៩លានរៀល ក្រៅ
ពីនេះពុំមានបាត់បង់ទេ ។ សាក្សីដែលស្ថិតក្នុងហេតុការណ៍ណ៍​នេះ បាននិយាយថា គេឃើញជនមិនស្គាល់អត្តសញ្ញាណពីរនាក់ បានជិះម៉ូតូចូលទៅកាន់ផ្ទះជនរងគ្រោះ តែគេមិនបានចាប់​អា​រម្មណ៍​ទេ ព្រោះគេនឹកស្មានថា ជាសាច់ញាតិម្ចាស់ផ្ទះ ។ លុះបន្តិចក្រោយមក គេក៏ឃើញជនទាំងពីរនាក់នោះជិះចេញបាត់ទៅ ។ ប៉ុន្តែនៅពេលម្ចាស់ផ្ទះផ្អើលឆោឡោថា មានចោរគាស់ផ្ទះ ទើបគេដឹងថា ជនទាំងពីរនាក់នោះជាចោរ។​មន្ត្រី​បានចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីម្ចាស់ផ្ទះបានរាយការណ៍។​

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ​មន្ត្រី​ជំនាញបានត្រួតពិនិត្យកន្លែងកើតហេតុហើយ តែចំពោះមុខ​សញ្ញាជនសង្ស័យហាក់មិនទាន់មានតម្រុយទេ បើទោះជាគេបានប្រទះឃើញជនពីរនាក់ បានចូលធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះក្ដី ។ ប៉ុន្តែយ៉ាងណា ពេលនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យហើយ ។

អត្ថបទសរសេរ ដោយ