ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​​ក្រ​សួង​ដែន​ដី​​ចុះ​​សាកសួរ​​​​សុខ​ទុក្ខ​កង​ទ័ព​តំបន់ប្រាសាទ​តា​មាន់ធំ

12 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​លោកអ៊ឹម ​ឈុនលឹម ​​​ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​​ដែនដី​នគរូប​នីយ​កម្ម​ និងសំណង់​​​កាល​ពី​ថ្ងៃទី២៦ ឧសភា កន្លង​ទៅ​នេះ បានដឹកនាំ​​គណៈ​​ប្រតិភូ​​មួយ​ក្រុម​​ចុះ​សាកសួរ​​សុខ​ទុក្ខ​កង​ទ័ព​នៅ​តំបន់​ប្រាសាទតា​មាន់ធំទិសទី៣ ​ព្រម​ទាំងនាំ​យក​អំណោយ​​​មួយ​ចំនួនទៅឧបត្ថម្ភ​​ដល់កង​ទ័ព​ផង ។ ​អំណោយ​​ដែល​ផ្តល់​ជូន​នា​ឱកាស​

ខេត្តឧត្តរ​មានជ័យ ៖ ​លោកអ៊ឹម ​ឈុនលឹម ​​​ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​​ដែនដី​នគរូប​នីយ​កម្ម​ និងសំណង់​​​កាល​ពី​ថ្ងៃទី២៦ ឧសភា កន្លង​ទៅ​នេះ បានដឹកនាំ​​គណៈ​​ប្រតិភូ​​មួយ​ក្រុម​​ចុះ​សាកសួរ​​សុខ​ទុក្ខ​កង​ទ័ព​នៅ​តំបន់​ប្រាសាទតា​មាន់ធំទិសទី៣ ​ព្រម​ទាំងនាំ​យក​អំណោយ​​​មួយ​ចំនួនទៅឧបត្ថម្ភ​​ដល់កង​ទ័ព​ផង ។ ​អំណោយ​​ដែល​ផ្តល់​ជូន​នា​ឱកាស​នោះ​មាន​ដែក​​ចម្រុះ​​​ចាប់​ពី៦លី រហូត​ដល់​១២​លី និង​​លួស​សំណង់​​ចំនួន​២៥តោន ស៊ីម៉ង់ត៍​​ចំនួន​៥០​តោន ម៉ា​ស៊ីន GPS ចំនួន១០​​គ្រឿង ​មីយើង​​ចំនួន​​២៥០ កេស ​ត្រីខ​កំប៉ុង​ចំនួន​៧០កេសធំ​ ទឹកត្រី​ចំនួន​១០០​យួរ ទឹកស៊ីអ៊ីវ​​ចំនួន​១០០​យួរ ​ទឹកបរិសុទ្ធ ​ចំនួន​៥០០​យួរ និងថវិកាចំនួន​២លានរៀល ​។

​លោកឧត្តម​សេនីយ៍​ឯក​ឈិន ចាន់ពណ៌ ​គណៈ​បញ្ជា​ការ​ឯក​​ភាព​សមរភូមិ​ជួរ​មុខ​​​​ទិសទី៣ ​​បាន​មាន​ប្រសាសន៍​​ពីសភាព​ការណ៍​ក្នុងតំបន់​ប្រា​សាទ​​តា​មាន់ធំ​​ ប្រា​សាទ​តាក្របី គឺ​​កង​កម្លាំង​ប្រដាប់​អាវុធយើង​​បានខិតខំ​​យក​ចិត្ត​ទុក​ដាក់​​ជីក​លេណដ្ឋាន​​នៅ​តាម​ខ្សែ​ត្រៀម​ជួរ​​មុខ​ ​គោរព​វិន័យ​កង​ទ័ព​ធ្វើការ​ទប់ទល់​​នឹងសត្រូវ​​ឈ្លានពាន​​បូរណភាព​ទឹកដី​ជូន​ប្រជាពលរដ្ឋ​ និង​ជូន​រាជ​រដ្ឋាភិបាល​​ដែល​មាន​ទំនុក​ចិត្ត​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​​ជាសសរ​ទ្រូង​​របស់​ប្រទេស​ជាតិ ។

​​លោកឧត្តមសេនីយ៍​ឯក​​​បានបញ្ជាក់​ថា ជាក់​ស្តែង​ចាប់ពីថ្ងៃទី២២ មេសា ​រហូតដល់​ថ្ងៃ​ទី៤ ​ឧសភា ឆ្នាំ​២០១១ កន្លងទៅ​​ ក្រុម​ទា​ហាន ​សៀម​​​​រាប់ពាន់​​នាក់ បានប្រើប្រាស់​អាវុធ​​​គ្រប់ធុន​បាញ់​ស្រោច​​មកលើទី​តាំង​កង​ទ័ព​កម្ពុជា​ឈរ​ជើង​ និងបាញ់ស្រោច​​ដាក់ភូមិ​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់ម៉ឺន​គ្រាប់ ប៉ុន្តែ​កង​ទ័ព​កម្ពុជានៅ​តែ​ធ្វើការ​​ទប់ទល់​នឹងខ្មាំង​សត្រូវ​សៀម ការពារ​បាននូវ​គោលដៅ​ឈរ​ជើង​​មិនឱ្យ​បាត់បង់​ទឹកដី​ សូម្បីតែ​មួយ​មីល្លីម៉ែត្រឡើយ ។

​លោក​អ៊ឹម ​ឈុនលឹម ​​ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់ ​បាន​សាក​សួរ​សុខ​ទុក្ខ​​ និង​ផ្តាំ​ផ្ញើ​ដល់​​មេ​បញ្ជា​ការ​​មេ​បញ្ជា​ការ​រង​កងកម្លាំង​​ប្រដាប់​អាវុធ​​ដែល​កំពុងឈរ​ជើង​​ការពារបូរណភាព​ទឹកដីគ្រប់​អង្គ​ភាពទាំង​អស់​​សូម​គោរពវិន័យ​ គោរព​បទបញ្ជា​​របស់​ថ្នាក់​ដឹកនាំ​​ កង​កម្លាំង​ប្រដាប់អាវុធ​​ ត្រូវ​តែ​មានភាព​អង់អាច​ក្លាហាន​​ និងស្មារតី​ប្រុងប្រយ័ត្ន ​​ខ្ពស់ទើបឈានទៅ​​រកជ័យជម្នះ​លើខ្មាំង​សត្រូវបាន​ ។ ​ប្រជាពលរដ្ឋ​កម្ពុជាទាំង​នៅ​ ក្នុង​ប្រទេស​​និងក្រៅ​ប្រទេស ​តែង​តែ​មានក្តី​​សង្ឃឹម​ ជា​ពិសេស​​រាជរដ្ឋាភិបាល​​ដែលបាន​យក​ចិត្ត​ទុកដាក់​ ឱ្យ​មាន​ការចងសម្ព័ន្ធ​មេត្រីភាព​រវាងសមរ​ភូមិ​ក្រោយ​ និងសមរភូមិមុខ​​កាន់តែ​រ៉ឹង​មាំ​​ថែមទៀត​ ៕