អ៊ុយក្រែនរកឃើញការពង្វាងយកប្រាក់៤០លានដុល្លារសម្រាប់ទិញអាវុ.ធ
សង្គ្រាមអ៊ុយក្រែន ៖ ទីភ្នាក់ងារស៊ើបការណ៍ និងសន្តិសុខអ៊ុយក្រែនលាតត្រដាងថា បណ្ដាអ្នកទទួល
សង្គ្រាមអ៊ុយក្រែន ៖ ទីភ្នាក់ងារស៊ើបការណ៍ និងសន្តិសុខអ៊ុយក្រែនលាតត្រដាងថា បណ្ដាអ្នកទទួល
សង្គ្រាមអ៊ុយក្រែន ៖ ទីភ្នាក់ងារស៊ើបការណ៍ និងសន្តិសុខអ៊ុយក្រែនលាតត្រដាងថា បណ្ដាអ្នកទទួលខុសត្រូវយោធា និងបណ្ដាប្រមុខសហគ្រាសអ៊ុយក្រែន បានពង្វាងយកប្រាក់៤០លានដុល្លារក្នុងក្របខណ្ឌនៃការទិញគ្រឿងសព្វាវុធ តាំងពីចាប់ផ្ដើមសង្គ្រាមជាមួយរុស្ស៊ីមក។
ក្នុងសេចក្ដីប្រកាសមួយចេញកាលពីយប់ថ្ងៃទី២៧ មក ២៨ មករា ទីភ្នាក់ងារនោះនិយាយថា រឿងនោះកើតមានឡើងតាំងពីខែសីហា ឆ្នាំ២០២២ រយៈពេល៦ខែក្រោយការលុកលុយរបស់រុស្ស៊ី ក្នុងក្របខណ្ឌនៃការទិញពីបរទេស គ្រាប់ផ្លោងចំនួន១០០.០០០គ្រាប់ ដែលរង់ចាំមិនឃើញបញ្ជូនមក។
តាមពិតទៅទឹកប្រាក់ចំនួន១,៥ពាន់លានHRVYNIAS ប្រាក់អ៊ុយក្រែននោះ ត្រូវបានពង្វាងយកដោយបណ្ដាអ្នកទទួលខុសត្រូវនៃក្រសួងការពារប្រទេស និងក្រុមហ៊ុន LVIV ARSENAL ដែលទទួលបន្ទុកជាអ្នកទិញដោយមានការឃុបឃិតគ្នាជាមួយក្រុមហ៊ុនបរទេសមួយ ៕
ចែករំលែកព័តមាននេះ