ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តព្រះវិហារ​អំពាវនាវ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​​ត្រូវ​បញ្ឈប់​សកម្មភាព

3 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេង​ៗ​លើ​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួច​ជូន​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​អំពៅ​របស់​ចិន ត្រូវ​បញ្ឈប់​សកម្មភាព​ដោយសារ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ៗ​ឡើង​វិញ ។ ការ​ចេញ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​ធ្វើ​ឡើង​ក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេង​ៗ​លើ​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួច​ជូន​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​អំពៅ​របស់​ចិន ត្រូវ​បញ្ឈប់​សកម្មភាព​ដោយសារ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ៗ​ឡើង​វិញ ។

ការ​ចេញ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​ធ្វើ​ឡើង​ក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​លោក ណុ​ប វុ​ទ្ធី អភិបាលរង​ខេត្ត​ព្រះ​វិហារ តំណាង​លោក​គី​ម រិ​ទ្ធី អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ព្រមទាំង​តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម សំណង់ និង​សុរិយោដី​ខេត្ត តំណាង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក​អភិ​បាលស្រុក​ឆែប និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក ណុ​ប វុ​ទ្ធី អភិបាលរង​ខេត្តព្រះវិហារ ក៏​ដូច​ជា​តំណាង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត បាន​ថ្លែង​លើក​ឡើង​ពី​ប្រវត្តិ​សវ​តា​នៃ​ដំណើរការ​កិច្ចសន្យា រវាង​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន​ទាំង​៥ ដែល​បាន​ចុះ​កិច្ចសន្យាជួល​ដី​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច​ធ្វើការ​វិនិយោគ​ដាំ​ដំណាំ​អំពៅ និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ៗ លើ​កិច្ចសន្យា​រយៈពេល​៥០​ឆ្នាំ​លើ​ផ្ទៃដី​ដែល​បាន​ចុះបញ្ជី​រួច​ចំនួន​២០១៧៨.៧២​ហិ​កតា​។

ក្រុមហ៊ុន​ចិន​ទាំង​៥​រួម​មាន​៖
ទី​១-​ក្រុមហ៊ុន ឡាន ហ្វេ​ង ធ្វើការ​វិនិយោគ​ស្ថិត​ក្នុងស្រុក​ជ័យ​សែន និង​ស្រុក​ត្បែងមានជ័យ​។ ទី​២-​ក្រុមហ៊ុន ហេង ណុ​ក វិនិយោគ​នៅ​ស្រុក​ជ័យ​សែន ។ ទី​៣-​ក្រុមហ៊ុន​រួយ ហ្វេ​ង វិនិយោគ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ។ ទី​៤-​ក្រុមហ៊ុន ហេង យូ វិនិយោគ​នៅ​ស្រុក​ឆែប​។ ទី​៥-​ក្រុមហ៊ុន ហេង រ៉​យ វិនិយោគ​នៅ​ស្រុក​ឆែប ។

លោក ណុ​ប វុ​ទ្ធី បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្នុង​កំឡុង​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​.១៩ ក្រុមហ៊ុន​ទាំងនោះ​បាន​ផ្អាក​សហកម្ម​ភាព​ជា​ហេតុ​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន បាន​ចូល​អាស្រ័យ​ផល​ដំ​ដំណាំ​ផ្សេង​ៗ ប៉ុន្តែ​ដោយ​ការ​យោគយល់​របស់​អាជ្ញាធរ​ខេត្តព្រះវិហារ គឺ​បានឱ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ធ្វើ​កិច្ចសន្យា ពេល​ដែល​ប្រមូល​ផល​រួច​ត្រូវ​បញ្ឈប់​ការ​ដាំ​ដុះ​លើ​ដី​វិនិយោគ​នេះ​តទៅ​ទៀត តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ពី​មួយ​រដូវ​ទៅ​មួយ​រដូវ បងប្អូន​នៅ​តែ​បន្ត​ដាំ​ដំណាំ​លើ​ដី​នេះ​ដដែល​ ។

លោក​អភិបាលរង​ខេត្តព្រះវិហារ​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​វិទ្យុ​មួយ​ផ្សាយ​ថា ក្រុមហ៊ុន​បាន​ធ្វើការ​ប៉ះពាល់​លើ​ដី​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ចំនួន​៦០​ហិ​កតា ដែល​ករណី​នេះ​លោក​ណុ​ប វុ​ទ្ធី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​ដី​ជាង​៦០​ហិ​កតា​នោះ​គឺជា​ដី​ឯកជន​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន រួយ ហ្វេ​ង រួច​ហើយ​។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា តើ​អាជ្ញាធរ​ខេត្តព្រះវិហារ​មាន​វិធានការ​បែប​ណា​ដើម្បី​បញ្ចប់​វិវាទ​ដី​នៅ​ក្រុមហ៊ុន​ចំការ​អំពៅ​នេះ?

លោក​ណុ​ប វុ​ទ្ធី បាន​ថ្លែង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះ​វិហារ គឺ​យក​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​អាជ្ញាធរ​ខេត្ត​មិន​ចង់​ឃើញ​បងប្អូន​មាន​ទោស​ទណ្ឌ​នោះ​ទេ តែង​ព្យាយាម​ដោះស្រាយ​សម្របសម្រួល ក៏​ដូច​ជា​ការ​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​គោរព​ច្បាប់ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​ទៅ​ទៀត ។

អត្ថបទសរសេរ ដោយ