ខេត្តស្វាយរៀង ៖ មានប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិចំណា និងភូមិឬស្សីអម បានផ្ទុះការតវ៉ា បិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៌ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឲ្យធូលីដីហុយចូលផ្ទះរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ករណីបិទផ្លូវនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំក្នុងភូមិព្រៃចំណា និងភូមិឬស្សីអម ឃុំខ្សែត្រស្រុកកំពង់រោទ៌។
ការតវ៉ា បិទផ្លូវនេះ ប្រជាពលរដ្ឋ បានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរ សុំការអន្តរាគមន៍ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឬស្សីអម និងលោកមេឃុំខ្សែត្រ អោយចុះមកដោះស្រាយ ឲ្យក្រុមអាជីវករដឹកដី ស្រោចទឹកជាប្រចាំផង ទើបអនុញ្ញាតឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។
បើតាម អាជ្ញាធរឃុំខ្សែត្រ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអាជីវកម្មដឹកដី ជាច្រើនក្រុមហ៊ុន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៌ដីលក់ ហើយបានដឹកដី ទៅចាក់ឲ្យក្រុមហ៊ុននៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិ ឬស្សីអម ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ។ ហើយក្រុមដឹកដី បានសុំច្បាប់ធ្វើអាជីវកម្មពីរដ្ឋបាលឃុំខ្សែត្រ រួចហើយ ក៏ប៉ុន្តែបានអនុវត្តផ្ទុយពីកិច្ចសន្យា ដែលបានចុះក្នុងឯកសារ នៃកិច្ចសន្យា ។
ប្រជាពលរដ្ឋ បានបិទផ្លូវ រួចសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីពាក់ពន្ធ័ លោកមេភូមិព្រៃចំណារ លោកមេឃុំខ្សែត្រមេត្តា មានវិធានការ ចំពោះក្រុមហ៊ុន ដែលមិនគោរពកិច្ចសន្យាទាំងនេះផង។
ប្រភពបន្តថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអមផ្លូវ តវ៉ា បិទផ្លូវ ឃាត់មិនអោយក្រុមហ៊ុនអាជីវកម្មដឹកដី ធ្វើចរាចរណ៍ ដោយឲ្យអាជ្ញាធរកោះហៅ តំណាងក្រុមហ៊ុនឈ្មោះ (ស៊ាង គារុន ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិប្រមូលដុំ ឃុំស្មោងខាងជើង ស្រុកកំចាយមារខេត្តព្រៃវែង) ចូលមកដោះស្រាយ ។ ដោយឈ្មោះ ស៊ាង គារុន បានសុំច្បាប់ធ្វើអាជីវកម្ម ចរាចរណ៍ដឹកដីតាមផ្លូវលំភូមិព្រៃចំណារ ភូមិឬស្សីអម ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ដោយបានសុំលិខិតអនុញ្ញាតពីរដ្ឋបាលឃុំខ្សែត្រ រួចរាល់ហើយ ក៏ប៉ុន្តែក្រុមហ៊ុន ពុំបានគោរពតាមកិច្ចសន្យា ដោយមិនស្រោចទឹក ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានតាមដងផ្លូវ ភូមិព្រៃចំណារ ធ្វើឲ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ។
ពាក់ព័ន្ធករណីនេះដែរ អ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោកមេឃុំខ្សែត្រ ពាក់ពន្ធ័ករណីខាងលើនេះ លោកមេឃុំខ្សែតបានឆ្លើយតាមទូរសព្ទមកថា ចាំលោកឱ្យលោកមេភូមិ ចុះទៅកន្លែងទីតាំងកើតហេតុ ដោះស្រាយ ។ ក្រោយមក លោកមេភូមិព្រៃចំណារ ក៏បានចុះមកដល់ទីតាំង កន្លែងកើតហេតុនេះ លោកមេភូមិ បានសុំឲ្យប្រជាពលរដ្ឋ ដកបារ៉ាស់ចេញ ដើម្បីឲ្យក្រុមរថយន្តដឹកដីទាំងនោះធ្វើចរាចរណ៍ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យដកជាដាច់ខាត ទាល់តែមានរថយន្តមកស្រោចទឹក ទើបពួកគាត់អនុញ្ញាត្តឲ្យ និងដកប៉ារាស់ចេញ ដោយរយៈពេលជាងជិត១៥នាទីមក រថយន្តឡានដឹកទឹ កក៏បានមកដល់ទីតាំងភ្លាមកន្លែងកើតហេតុនេះភ្លាម រួចមកប្រជាពលរដ្ឋក៏បានដកបារ៉ាសអនុញ្ញាតឲ្យក្រុមហ៊ុនដឹកដី ទៅនោះធ្វើចរាចរណ៍ បានជាធម្មតា ។
ប្រជាពលរដ្របានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ការបិទផ្លូវនេះ ដើម្បីតវ៉ា សុំឲ្យអាជ្ញាធរ ដាក់កំហិតទៅលើក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីទាំងនោះ ឲ្យគោរពនិងអនុវត្តទៅតាមកិច្ចសន្យា ដែលសុំច្បាប់ធ្វើអាជីវកម្ម ពីមន្ត្រីអាជ្ញាធររដ្ឋបាលឃុំខ្សែត្រ ដែលតម្រូវឲ្យស្រោចទឹកជាប្រចាំថ្ងៃ ។
លោក អ៊ុំ សាផន មេឃុំ ខ្សែត្រ មានប្រសាសន៍ថា លោកមិនអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះ ធ្វើចរាចរណ៍ដឹកដីបន្តទៀតទេ ប្រសិនបើក្រុមហ៊ុនដឹកដីទាំងនេះ មិនគោរព និងអនុវត្តតាមកិច្ចសន្យារបស់រដ្ឋបាលឃុំ ៕







ចែករំលែកព័តមាននេះ