ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករស្រុកមង្គលបុរីសម្រុកបូមទឹកដាក់ស្រូវប្រាំងដែលប្រឈមខ្វះទឹក ក្រោយអាជ្ញាធរចុះដោះស្រាយ

6 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាកសិករបានសម្រុកបូមទឹកដាក់ស្រូវប្រាំង ដែលប្រឈមខ្វះទឹកក្រោយ

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាកសិករបានសម្រុកបូមទឹកដាក់ស្រូវប្រាំង ដែលប្រឈមខ្វះទឹកក្រោយអាជ្ញាធរខេត្តនិងមន្ត្រីជំនាញចុះពិនិត្យដោះស្រាយជូននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ នៅឃុំចំណោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានឱ្យដឹងថា នៅស្រុកមង្គលបុរីមានប្រជាកសិករដែល បង្កបង្កើនផលស្រូវប្រាំងលើកទី២ដែលប្រឈមខ្វះទឹកមានឃុំដែលរស់នៅស្របមាត់ស្ទឹងមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ដែលស្ថិតស្រុកមង្គលបុរី ហើយជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឯកឧត្តម ឃ្លូក នួយ អភិបាលរងខេត្តចុះពិនិត្យរកដំណោះស្រាយជូនប្រជាកសិករដែលកំពុងខ្វះទឹកបញ្ចូលស្រែ។

លោកបានបញ្ជាក់ថា ពេលនេះជាការដោះស្រាយចំពោះមុខគឺប្រជាកសិករឃុំសឿនិងឃុំចំណោមបានទទួលទឹកដែលសុំបើកទឹកពីខេត្តប៉ៃលិនឆ្លងកាត់ស្ទឹងនិងសំណង់បវេល ស្រុកបវេល ខេត្តបាត់ដំបង ទម្លាក់ចូលតាមប្រព័ន្ធធារាសាស្គ្រប្រឡាយព្រែកសឿ និងព្រែកចំណោម ស្រុកមង្គលបុរី ដែលបានទឹកបញ្ចូលស្រូវបាន២ឃុំមានឃុំសឿ និងឃុំចំណោម តែនៅឃុំរហាត់ទឹកនិងឃុំបត់ត្រង់កំពុងប្រឈមគ្មានទឹកបញ្ចូលដែលមានស្រូវរាប់រយហិកតាក្រៀមស្វិតនិងដីបែកក្រហែង។

ឯកឧត្តម ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជាការខិតខំយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តស្រុក-ក្រុង និងមន្ត្រីជំនាញបានចុះពិនិត្យស្រូវដែលប្រឈមខ្វះខាតទឹកហើយពេលនេះបានដោះស្រាយជូនប្រជាកសិករនៅឃុំសឿ និងឃុំចំណោម បានទឹកបញ្ចូលស្រូវហើយតែនៅឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលមិនដោះស្រាយបាននៅពេលអាជ្ញាធរខេត្តនិងស្រុកមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពនៅផ្នែកខាងលើខេត្តប៉ៃលិននិងខេត្តបាត់ដំបងកំពុងត្រៀមបម្រុងសម្រាប់ប្រើប្រាស់នៅពេលខាងមុខដែរ ទោះជាយ៉ាងណា អាជ្ញាធរនិងមន្ត្រីជំនាញជួយអស់ពីលទ្ធភាពធ្វើទៅបានដើម្បីប្រជាកសិករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ