ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរីត្រូវគ្រាប់​​ចំ​ឆ្អឹងជំនីរ​ឆ្វេង ​ទើប​បណ្ដាល​ឱ្យ​​​​ងា.ប់

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូន​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ងាប់​ក្នុង​សភាព​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​តាម​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ភូមិ​ក្តោ​យ ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​លឹ​ម​រ៉ូ​យ៉ា​ល់ ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​២៦ មក​រា…

ខេត្តមណ្ឌលគិរី ៖ កូន​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ងាប់​ក្នុង​សភាព​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​តាម​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ភូមិ​ក្តោ​យ ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​លឹ​ម​រ៉ូ​យ៉ា​ល់ ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​២៦ មក​រា ២០២៤ ។​

ប្រភព​បាន​រាយការណ៍​ថា នៅ​ពេល​ក្រុមការងារ​រដ្ឋបាល​ខេត្ត​ចុះ​ទៅ​កាន់​ភូមិ​ក្តោ​យ ឃុំរ​យ៉ ស្រុក​កោះ​ញែក ដើម្បី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ក៏​បាន​ទទួល​ព៏​ត៌​មាន​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​មានកូន​ដំរីព្រៃ​ងាប់ ។ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​នៃ​ដែន​ជម្រក​​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ទីតាំង​កើតហេតុ ។

បន្ទាប់​ពី​ត្រួតពិនិត្យ​ជាបឋម គេ​រក​ឃើញ​មាន​ស្នាម​គ្រាប់​មួយ​គ្រាប់​ចំ​ឆ្អឹងជំនីរ​ឆ្វេង​ទើប​បណ្ដាល​ឱ្យ​កូន​ដំរី​មួយ​ក្បាល​នេះ​ងាប់ ។ ​ប្រភព​បាន​បន្ត​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដឹក​យក​កូន​ដំរី​ញី​ខាងលើ​នោះ​ទៅ​ស្នាក់​ការ ដើម្បី​ទុក​ឱ្យ​នគរបាល​ជំនាញ​កោ​ល្យ​វិ​ច្ឆ័​យ​ត្រួតពិនិត្យ​ស្លាកស្នាម​រក​ការ​ពិត​តើ​របួស​នោះ​បង្ក​ឡើង​មក​ពី​អ្វី​បាញ់​ដោយ​កាំភ្លើង​ឬ​ព្រួញ?

​គួរ​បញ្ជាក់​ថា ទីតាំង​ដែល​គេ​ប្រទះ​ឃើញ​កូន​ដំរី​ខាងលើ​នេះ​គឺ​ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ដែល​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​កម្រ​ជា​ច្រើន រួម​មាន ពូជ​ដំរីព្រៃ​អាស៊ី ខ្ទីង ទន្សោង ជាដើម​៕

អត្ថបទសរសេរ ដោយ