ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​សុំអាជ្ញាធរ​​ចុះ​ពិនិត្យ​ការ​សង់​សួនច្បារ​លើ​ផ្លូវ​និង​លើ​គំរប​លូ​នេះឡើងវិញ !

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ SAVIMEX នៅ​ជាប់​ស្តុ​ប​៧​មក​រា ស្ថិត​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប បាន​ធ្វើ​សួនច្បារ​ជា​រនាំង​ឃាំង​លើ​ផ្លូវ​ថ្មើរជើង និង​នៅ​លើគំរប​លូ​កម្ពស់​ជិត​១​ម៉ែត្រ…

ខេត្តសៀមរាប ៖ ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ SAVIMEX នៅ​ជាប់​ស្តុ​ប​៧​មក​រា ស្ថិត​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប បាន​ធ្វើ​សួនច្បារ​ជា​រនាំង​ឃាំង​លើ​ផ្លូវ​ថ្មើរជើង និង​នៅ​លើគំរប​លូ​កម្ពស់​ជិត​១​ម៉ែត្រ ដែល​វា​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជាយថាហេតុ​ដល់​អ្នកដំណើរ​ណាមួយ​ជាក់​ជា​មិន​ខាន ។

ទាក់​ទិនករ​ណិ​នេះ អាជ្ញាធរ​ក្រុង​សៀមរាប​បាន​និយាយ​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ច្បាប់ទម្លាប់
រ​បស់ទីតាំង​នេះ​ឡើង​វិញ ។

បើ​តាម​ពលរដ្ឋ​និយាយ​ថា ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ SAVIMEX មិន​គួរ​ធ្វើ​រនាំង​បិទផ្លូវ​ថ្មើរជើង​ខ្ពស់​នៅ​ជាប់​ភ្លើងស្តុប​៧​មក​រា​យ៉ាង​ដូច្នេះ​ទេ ព្រោះ​វា​ជា​កន្លែង​សម្រាប់​អ្នកដំណើរ​ទូទៅ​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិនដឹង​ខ្លួន ។ ពលរដ្ឋ​បាន​ធ្វើការ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រុង​និង​ខេត្តសៀមរាប មេត្តា​ចុះ​ពិនិត្យ​មើល​ទីតាំង​ខាងលើ​នេះ
​ផង ។

លោក​សាម ឡ​ន ចៅសង្កាត់​សាលា​កំរើក​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា នេះ​ថា ករណី​ស្ថានីយ​លក់​ប្រេង​ធ្វើ​សួនច្បារ​លើ​ចំណី​ផ្លូវ​នេះ អាជ្ញាធរ​សង្កាត់​សាលា​កំរើក​បាន​ធ្វើ​របាយការណ៍​ទៅ​ជូន​រដ្ឋបាល​ខេត្តសៀមរាប​ដើម្បី​ចុះ​ពិនិត្យ​និង​សម្រេច​រួចរាល់​ហើយ ។ លោក​បន្ត​ថា ការងារ​នេះ​វា​ហួស​ពី​សមត្ថភាព​របស់​លោក ដោយ​ត្រូវ​ឱ្យ​ខាង​អាជ្ញាធរ​ក្រុង​សៀមរាប​រៀបចំគណៈ​កម្មការ​មួយ​ដើម្បី​ចុះ​ពិនិត្យ​ស្ថានីយ​លក់​ប្រេង​ខាងលើ​នោះ ។

រីឯ​មន្ត្រី​នៃ​មន្ទីរ​សាធារណៈ​ដឹក​ជញ្ជូន​ខេត្តសៀមរាប​បាន​ប្រាប់​ដែរ​ថា ករណី​ខាងលើ​នេះ លោក​មាន​គណៈកម្មការ​ក្រុង​និង​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ ។ ចំណែក​អាជ្ញាធរ​ខេត្តសៀមរាប​ក៏​បាន​ប្រាប់​ថា បាន​ចាត់​ឱ្យមន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ​ហើយ តែ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​ទេ កំពុង​រង់ចាំ​ការ​បង្ហាញ​របាយការណ៍​របស់​មន្ត្រី​សិន​ដែរ ។

មហាជន​ក្នុង​ក្រុង​សៀមរាប​បាន​លើក​ឡើង​ថា ម្ចាស់​ស្ថានីយ​លក់​ប្រេង​ឥ​ន្ធ​ដែល​សាងសង់​នៅ​កណ្តាល​ក្រុង​សៀមរាប​ ដោយ​ខុស​បច្ចេកទេស​បែប​នេះ តើ​គាត់​មាន​គិត​ពី​សុខទុក្ខ​របស់​អ្នក​ដំណើរ​ដែរ ?

អត្ថបទសរសេរ ដោយ