ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​ ហេតុ​អ្វី​ពេល​នេះ​រុ​ស្ស៊ី​ប្រើ​ដ្រូ​ន​តិច?

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​អត្ថបទ​មួយ​កាសែត​BUSSINESS INSIDER លើក​ឡើង​ថា ក្នុង​ពេល​ដែល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​អត្ថបទ​មួយ​កាសែត​BUSSINESS INSIDER លើក​ឡើង​ថា ក្នុង​ពេល​ដែល​អ៊ុយ​ក្រែ​ន​កាន់តែ​ខើច​គ្រាប់រំសេវ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ការ​ជួយ​ទ្រទ្រង់​របស់​ពួក​ស​ម្ព្័​ន្ធ​មិត្ត​ហាក់​មាន​ភាព​ផុយ​ស្រួយ ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន អាច​ប៉ុនប៉ង​វាយ​សំពង​ខ្លាំង​ថែម​ទៀត ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​បាញ់​ផ្លោង​ស្ទើរ​រាល់ថ្ងៃ​ដោយ​មី​សី​ុ​ល​។

កាសែត​នោះ​បន្ត​ថា​ ពួក​អ្នកវិភាគ​បញ្ហា​ស​ង្ក្រា​ម​ច្រើន​នាក់​ធ្វើការ​កត់​សម្គាល់ថា ការ​វាយលុក​ចុង​ក្រោយ​ទាំងឡាយ​របស់​រុ​ស្សុ​ី ហាក់ដូចជា​មានការ​ខុស​គ្នា ពី​ការ​វាយលុក​មុន​ៗ​ប្រហែលជា​ក្នុង​គោលបំណង ធ្វើតេស្ត​លើ​កងកម្លាំង​ការពារ​អាកាស​អ៊ុយ​ក្រែ​ន​។ តាំងពី​ចាប់ផ្ដើម​ការ​វាយប្រហារ​រដូវរងា​មក កងកម្លាំង​ការពារ​អាកាស​អ៊ុយ​ក្រែ​ន ត្រូវ​ប្រឈម​មុខ​ចំពោះ​តាក់​ទិ​ក​ថ្មី​របស់​រុ​ស្សុ​ី​។

ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ចុង​ក្រោយ​ទាំងឡាយ របស់​រុ​ស្សុ​ី​លើ​តំបន់​ក្រុង​គៀវ​និង​ខា​គៀវ កងទ័ព​អ៊ុយ​ក្រែ​ន​កំណត់​ឃើញ​ការ​ប្រើ​កាន់តែ​ច្រើន​របស់​រុ​ស្សុ​ី​បណ្ដា​មី​សី​ុ​ល​បណ្ដែត​និង​បាលី​ស្ទិ​ក តែ​ជា​ពិសេស​ជួនកាល​មិន​មាន​ប្រើ​ដ្រូ​ន​អត្តឃាត​ផង​។ ការ​បាញ់​ភ្លើង​ក៏​ត្រូវ​បាន​បង្កើន​ដែរ ដើម្បី​េ​រារាំង​ឲ្យ​បានជា​អតិបរមា​ប្រសិទ្ធភាព​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ុយ​ក្រែ​ន​។ គោលបំណង​គឹ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​អាកាស​អ៊ុយ​ក្រែ​ន​ជួប​ការ​លំបាក​ខ្លាំង​។

មានការ​យល់​ឃើញ​២​យ៉ាង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​តាក់​ទិ​ក​នេះ​របស់​រុ​ស្សុ​ី ដោយ​ម្យ៉ាង​រុ​ស្សុ​ី​ចង់​សន្សំទុក​ដ្រូ​ន​អត្តឃាត​ឲ្យ​បាន​ច្រើន សម្រាប់​ការ​វាយលុក​នា​ពេល​ខាង​មុខ និង​ម្យ៉ាងទៀត​ចង់​សាកល្បង​មើល​ផ្នែក​ការពារ​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​កែ​លម្អ​ការ​វាយប្រហារ​របស់​ខ្លួន​និង​ប្រសិទ្ធភាព​នៃ​ការ​វាយប្រហារ​។

ក្នុង​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២២​មក​២៣​មក​រា​លើ​អ៊ុយ​ក្រែ​ន រុ​ស្សុ​ី​ហាក់​ពុំ​ប្រើ​ដ្រូ​ន​ណាមួយ​ឡើយ​ខុស​ពី​មុន​ដែល​រុ​ស្សុ​ី​ប្រើ​ច្រើន​បំផុត​។ BUSSINESS INSIDER​រៀបរាប់​លម្អិត​ថា តាម​នាយសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន​ថា ក្នុង​ការ​វាយប្រហារ​ពី​ថ្ងៃ​ទី​២២​មក​២៣​មក​រា​នោះ កងទ័ព​រុ​ស្សុ​ី​បាន​បាញ់​មី​សី​ុ​ល​ដី​អាកាស​S-300​និង S-400៤​គ្រាប់ មី​សី​ុ​ល​បណ្ដែត​KH-101 KH-555 និង KH-55 ចំនួន​១៥​គ្រាប់ មី​សី​ុ​ល​បណ្ដែត​KH-22​ចំនួន​៨​គ្រាប់ មី​សី​ុ​ល​បាលី​ស្ទិ​ក​ISKANDER-M ១២​គ្រាប់​និង​មី​សី​ុ​ល​KH-59​ចំនួន​២​គ្រាប់​ទៅ​កាន់​តំបន់​ក្រុង​គៀវ​និង​ខា​គៀវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ