ឆេះអគារពាណិជ្ជកម្មមួយនៅចិន ស្លា.ប់ជិត៤០នាក់
ប្រទេសចិន ៖ អគ្គិភ័យមួយនៅភាគអាគ្នេយ៍ចិន បណ្ដាលឱ្យមនុស្សស្លា.ប់យ៉ាងតិច៣៩នាក់និង
ប្រទេសចិន ៖ អគ្គិភ័យមួយនៅភាគអាគ្នេយ៍ចិន បណ្ដាលឱ្យមនុស្សស្លា.ប់យ៉ាងតិច៣៩នាក់និង
ប្រទេសចិន ៖ អគ្គិភ័យមួយនៅភាគអាគ្នេយ៍ចិន បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៣៩នាក់និងរបួស៩នាក់ ។ អគារដែលភ្លើងឆេះកាលពីរសៀលថ្ងៃទី២៤ មករា នោះនៅក្រុងស៊ីនយូ មានហាងពាណិជ្ជកម្មនានាហើយការសើុបអង្កេតមួយត្រូវបានបើកធ្វើដើម្បីកំណត់មូលហេតុ។
ក្នុងសន្និសីទសារព័ត៌មានមួយអាជ្ញាធរក្រុងសីុនយូបានសម្ដែងការសុំទោសកាលពីពឹ្រកថ្ងៃទី២៥ មករា ខណៈនេះជាលើកទី២ហើយរយៈពេលមិនដល់១សប្ដាហ៍ផងដែលចិនជួបប្រទះសោកនាដកម្មដោយសារអគ្គិភ័យ ។ អគារដែលភ្លើងឆេះកាលពីថ្ងៃទី២៤មករា ក្នុងខេត្តជាំងស៊ីភាគអាគ្នេយ៍ចិន ជាអគារមួយមានកម្ពស់៦ជាន់ដែលរួមមានបណ្ដាភោជនីយដ្ឋាន ការិយាល័យនិងសណ្ឋាគារមួយ។ អគារនោះត្រូវភ្លើងឆេះអាចបណ្ដាលមកពីការងារជួសជុលនៅផ្នែកក្រោមដី។ រថយន្តពន្លត់ភ្លើង២០គ្រឿងនិងអ្នកពន្លត់ភ្លើង១១៨នាក់ត្រូវបានបញ្ជូនមក៕
ចែករំលែកព័តមាននេះ