អតីត​​ប្រធានាធិបតី​​​ហុងឌូរ៉ាស់ ​​លោក​​ម៉ានូអែល ​​​​ហ្សេ​ឡាយ៉ា ​​​ត្រឡប់​ចូល​​​ស្រុកវិញ


​​ក្រោយពីមាន​​ការ​សម្របសម្រួល​​របស់​បណ្តា​ប្រទេស​ក្នុង​​តំបន់​ អតីតប្រធានាធិបតី​​​ហុង​ឌូរ៉ាស់ ​​លោកម៉ានូអែល ហ្សេ​ឡាយ៉ា ដែលត្រូវ​​បាន​ទម្លាក់​​ចេញពីតំណែង​ក្នុងរដ្ឋប្រហារ​​​កាលពីខែ​មិថុនា ​ឆ្នាំ​២០០៦ ​បានបញ្ចប់​ការ​​​រស់​នៅ​និរទេស​​របស់​លោក ហើយ​​បានវិលត្រឡប់​​ទៅកាន់​ប្រទេស​ហុង​ឌូរ៉ាស់​​វិញ កាលពីថ្ងៃទី​​២៨ ឧសភា កន្លង​មក ។ ​​លោកម៉ានូអែល បាន​វិល​ត្រឡប់​​ទៅកាន់​​ប្រទេស​កំណើត​ខ្លួន​វិញ តាម​យន្ត​ហោះ​​មួយគ្រឿង​​​របស់ប្រទេស​​​វេណេ​ហ្ស៊ុយ​អេ​ឡា ​​ដោយ​យន្តហោះ​ចុះចត​​នៅព្រលាន​យន្ត​ហោះ​​​អន្តរជាតិ ​​ក្រុង Tegucigalpa នៅ​វេលា​ម៉ោង​​​១២​និង​​៤៥​នាទី​​​ម៉ោង​​​​ក្នុងស្រុក​​ប្រទេស​ហុងឌូ​រ៉ាស់​។

នៅ​​ពេល​​អញ្ជើញដល់​​​ប្រទេស​ហុងឌូរ៉ាស់​ លោក​ម៉ានូអែល ​ត្រូវ​បាន​ទទួល​​ស្វាគមន៍​​​ដោយ ​អ្នក​​គាំទ្រ​​​​ជាច្រើនពាន់នាក់ ។ ​​ដោយ​​​​ពាក់​​មួក​ខូវ​ប៊យ​​ពណ៌ស ​​លោកម៉ានូអែល បានទទូច​ដល់​អ្នក​​គាំ​ទ្រ​​លោក​ឱ្យបញ្ឈប់​​​ធ្វើរដ្ឋ​ប្រហារ​ក្នុងប្រទេស​ ហើយ​​​​បែរ​ទៅ​រកការ​​រស់នៅ​​ប្រកប​ដោយ​​សន្តិ​សុខ​ និងធ្វើ​​ការ​ងារ​​ឆ្ពោះទៅ​​រកការ​ផ្សះផ្សាជាតិ ​​។ ក្រោយ​​ពីអញ្ជើញ​​ដល់​ប្រទេស​​ហុងឌូរ៉ាស់ ​​​លោក​ម៉ា​នូអែល​ បានជួប​ជាមួយ​​​​លោក​​​ប្រធា​នា​ធិបតី Porfirio Lobo និង​ប្រធានអង្គការ​​​រដ្ឋ​​​អាមេរិក (OAS) លោក Jose Miguel Insul-za ។​ ការវិលត្រឡប់​ចូលស្រុកវិញ​​​របស់លោក​​ម៉ានូអែល​​ធ្វើឡើង​​​ក្រោយពី​​​ចុះ​ហត្ថ​​លេខា​លើ​កិច្ច​ព្រមព្រៀង​​​មួយជាមួយលោក Lobo កាលពី​ថ្ងៃ​ទី​​២២ ឧសភា កន្លង​មក ៕​

Facebook Google Twitter Email

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ