ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២៥​នាក់ ត្រូវ​អាជ្ញាធរ​បណ្តេញចេញ​ និង​ហាម​ចូល​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ

3 ខែ មុន
  • បន្ទាយមានជ័យ

ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​២៥​នាក់ ត្រូវ​បាន​ប្រកាស​បណ្តេញ​ចេញពី​បទ «​លួ​.​ច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​» ប្រគល់​ជូន​ភាគី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​២៥​នាក់ ត្រូវ​បាន​ប្រកាស​បណ្តេញ​ចេញពី​បទ «​លួ​.​ច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​» ប្រគល់​ជូន​ភាគី​ថៃ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចម្រើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា «​ជនជាតិ​ថៃ​ចំនួន​២៥​នាក់ (​ក្នុង​នោះ​ស្រី​១៣​នាក់​) ត្រូវ​បាន​ប្រកាស​បណ្តេញ​ចេញពី​បទ «​លួ​.​ច​ឆ្លង​ដែន និង​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ហើយ​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​មក​ទទួលយក នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត» ។

លោក​បាន​បញ្ជាក់​ថា «​ការ​ដឹកនាំ និង​ប្រគល់​ជូន​មាន​លោក​ឧត្តមសេនីយ៍ទោ យឿ​ម ម៉ា​ន់ អនុប្រធាន​នាយកដ្ឋាន បាន​ប្រគល់ ដោយ​លោកស្រី​អនុសេនីយ៍ឯក ប្រា​ផា​រ៉ាត់ ភី​ន​ប្រា​ដូ​ប នាយ​ផ្នែក​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​» ។

លោកឧត្តសេនីយ៍ត្រី អ៊ី ចម្រើន បានបញ្ជាក់ថា «ជនជាតិថៃប្រុសស្រីចំនួន២៥នាក់ ដែលចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខាងលើ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទី១ ប៉ុស្តិ៍ បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ បន្ទាប់ពីប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ចភាគីថៃ មកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ