ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកទំនិញគេចពន្ធនាំចូលពីប្រទេសវៀតណាមត្រូវចាប់បាន និងរកឃើញទំនិញគេចពន្ធជិត១០តោន

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រឿងទេស​ជា​ច្រើន​មុខ​មាន​ទម្ងន់​សរុប​ជិត​១០​តោន ដែល​ឈ្មួញ​លួច​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​នាំ​ចូល​គេចពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​គយ​ចល័ត​តំបន់​៦ ស្ទាក់​ចាប់​បាន ក្នុង​ពេល​កំពុង​ដឹក​ជញ្ជូន​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។ សកម្មភាព​ស្ទាក់​ចាប់​ទំនិញគេចពន្ធ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់…

ខេត្តព្រៃវែង ៖ គ្រឿងទេស​ជា​ច្រើន​មុខ​មាន​ទម្ងន់​សរុប​ជិត​១០​តោន ដែល​ឈ្មួញ​លួច​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​នាំ​ចូល​គេចពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​គយ​ចល័ត​តំបន់​៦ ស្ទាក់​ចាប់​បាន ក្នុង​ពេល​កំពុង​ដឹក​ជញ្ជូន​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

សកម្មភាព​ស្ទាក់​ចាប់​ទំនិញគេចពន្ធ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A នៅ​ចំណុច​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។

ក្រោយ​ពេល​បង្ក្រាប​បាន មន្ត្រី​ជំនាញ​គយ បាន​នាំ​យក​ម៉ូតូ​រ៉ឺ​ម៉ក​ទាំង​២​គ្រឿង​ទៅ​រើ​ពិនិត្យ​មើល​នៅ​ក្នុង​បន្ទាយ​អាវុធហត្ថ​ស្រុក​ពារាំង ដោយ​រើ​ឃើញ​មាន​គ្រឿង​ជ័រ​ចម្រុះ​៤១១៨​គីឡូក្រាម ទុយោ​ជ័រ​២១៦៤ គីឡូក្រាម ក្រដាសកាតុង មាន​រូប​២៩១៦​គីឡូក្រាម សរុប​ជិត​១០​តោន ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ទំនិញ​ទាំង​អស់នេះ​នាំ​ចូល​ដោយ​គ្មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដូច្នេះ​ហើយ​ទើប​មន្ត្រី​ជំនាញ​គយ​តំបន់​៦ ឃាត់​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ទំនិញ​ចូលខ្លួន​មក​ដោះ​ស្រាវ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ