ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សម្រាំង! ​លោក​ចូ បៃ​ដិ​ន​ និង​លោក​ត្រាំ​ឈ្នះ​ដូច​គ្នា​នៅរដ្ឋ​​ញូ​វ​ហាម​ភៀ

10 ខែ មុន

សហរដ្ឋអាមេរិក ៖ ទាំង​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ចូ​ បៃ​ដិ​ន ទាំង​អតីត​ប្រធានាធិបតី​លោក​ដូ​

សហរដ្ឋអាមេរិក ៖ ទាំង​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ចូ​ បៃ​ដិ​ន ទាំង​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​សុទ្ធតែ​ជា​អ្នក​ឈ្នះ​ដូច​គ្នា​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀ​។

លោក​បៃ​ដិ​ន​មិន​បាន​ធ្វើការ​ឃោសនា​សូ​ម្បី​១​នាទី​ក្នុង​រដ្ឋ​នេះ តែ​ការ​បោះ​ឆោ្ន​ត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក កាលពី​ថ្ងៃ​ទី​២៣​មក​រា លោក​នៅ​តែ​ជា​អ្នក​ឈ្នះ​ដោយ​លោក​MARIANNE WILLIAMSON​និង​លោក DEANHILLIPS ចាញ់​លោក​ដាច់​ឆ្ងាយ​។

ចំណែក​ក្នុង​ការ​បោះ​ឆ្នោត​រើស​បេក្ខជន​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ លោក​ដូ​ណា​ល់​ត្រាំ​បាន​ឈ្នះ​លើ​គូប្រជែង លោកស្រី​និក​គី​ហា​ឡី​អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀ​នោះ​ដែរ​។

លោកស្រី​និក​គី​ ទោះជា​ចាញ់​នៅ​រដ្ឋ​នេះ​ខុស​ពី​ការ​រំពឹង​ទុក នៅ​តែ​មិន​ទាន់​បោះបង់​ការ​ប្រកួត​ដែរ ដោយ​លោកស្រី​ថា​អ្វី​ៗ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ជ័យជម្នះ​របស់​លោក​ត្រាំ​នេះ​ពិតជា​ប្រវត្តិសាស្ត្រ ព្រោះ​ជា​លើក​ទី​មួយ​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៧៦​មក ដែល​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​មួយ​រូប​អាច​ដណ្ដើម​យកឈ្នះ ក្នុង​ការ​បោះ​សម្រាំង​ក្នុង​រដ្ឋ​អៃ​យ៉ូ​វ៉ា​ផង​និង​ក្នុង​រដ្ឋ​ញូ​វ​ហាម​ភៀ​ផង​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ