ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​សិរី​សោភ័ណ៖ ​អ្នកម៉ៅការ​​ដាក់​លូ​​​សូមកុំចូលចិត្ត​ធ្វើ​ទុក​​ចោលអី​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​​ឃើញ​ថា ការសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់​ និង​​ធ្វើដាក់​​លូ​នៅ​ទីកន្លែង​ខ្លះ គឺ​​មិន​បាន​រួចរាល់ទេ​​ដោយ​ទុក​ចោល ​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ ។ ជាក់ស្តែង អភិបាលក្រុង​សិរី​សោភ័ណ​ក៏​បាន​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ដាក់​លូ​ប្រអប់​រំដោះ​ទឹក​កខ្វក់​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​​ឃើញ​ថា ការសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់​ និង​​ធ្វើដាក់​​លូ​នៅ​ទីកន្លែង​ខ្លះ គឺ​​មិន​បាន​រួចរាល់ទេ​​ដោយ​ទុក​ចោល ​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ ។

ជាក់ស្តែង អភិបាលក្រុង​សិរី​សោភ័ណ​ក៏​បាន​សុំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ដាក់​លូ​ប្រអប់​រំដោះ​ទឹក​កខ្វក់​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ សូមកុំ​ធ្វើ​ទុក​ចោល​អី កុំឱ្យ​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​ជួសជុល​ផ្លូវ​មួយ កាលពី​ថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០២៤ ស្ថិត​នៅ​សាល​ប្រជុំ​ក្រុង​សិរី​សោភ័ណ ។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្រុង​សិរី​សោភ័ណ​ទទួល​បាន​គម្រោង​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​រំដោះ​ទឹក​កខ្វក់​ដែល​ត្រូវ​បាន​កសាង​ជា​បណ្តើរ​ៗ ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន​ដែល​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ធ្វើ​យឺតយ៉ាវ​ណាស់ និង​ធ្វើ​មុខ​លូ​ខ្លះ​បាន​ទុក​ចោល ទៀត​ផង បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ចេញ​-​ចូល​ទៅ​ផ្ទះ និង​មាន​ភក់ជ្រាំ​ផង ។

លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​បែប​នេះ អាជ្ញាធរ​ក្រុង​សិរី​សោភ័​ណ​បាន​ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ហើយ និង​បន្ទាប់​ពី​កសាង​ប្រព័ន្ធ​លូ​ប្រអប់​រួចរាល់​ហើយ​គឺ​លែង​មានការ​ព្រួយបារម្ភ​ពី​ទឹក​ជន់​លិច​ក្នុង​ក្រុង​ទៀត​ហើយ ព្រោះ​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​ក្រុង ។

លោក​ឃ្លូ​ក នួ​យ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ក្រោយ​កសាង​ប្រព័ន្ធ​លូ​ប្រអប់​រំដោះ​ទឹក​កខ្វក់​នៅ​ក្រុង​សិរី​សោភ័ណ មាន​ផ្លូវ​១​ខ្សែ​ប្រវែង​៩០០​ម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ហនុ​មាន ផ្លូវជាតិ​លេខ​៦ ដល់​រង្វង់​មូល​ស្រី​គ្រប់​ល័​ក្ខ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្រោយ​កសាង​លូ​ប្រអប់​រំដោះ​ទឹក​កខ្វក់​ផ្លូវ​ខូចខាត​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​ត្រូវ​ជួសជុល​ឡើង​វិញ​ផ្លូវ​DBST​សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ងាយស្រួល ។

អត្ថបទសរសេរ ដោយ