ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងរយៈពេល ៥ខែនេះ បានដោះស្រាយបញ្ហាច្រើន តាមរយៈការ​ទទួលបានព័ត៌មាន តាមបណ្តាញ​សង្គម

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គិតក្នុង រយៈពេល ៥ខែកន្លងមក នៃរាជរដ្ឋាភិបាល អាណត្តិទី៧…

រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គិតក្នុង រយៈពេល ៥ខែកន្លងមក នៃរាជរដ្ឋាភិបាល អាណត្តិទី៧ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយ​បញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម​។

ថ្លែងក្នងពិធីបិទសន្នីបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាននារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នៅសណ្ឋាគារ សុខា ភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈ​ការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួន ដែលបានកើតមានកន្លងមក គឺសម្ដេចដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបានបញ្ជូនទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។

សម្តេចធិបតីបានថ្លែងដែរថាកន្លងមកក៏មានក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មាន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយបានធ្វើការដោះស្រាយបានទាន់ពេលវេលា និងចំពោះមុខផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដោយបញ្ជាក់ថា៖ «យើង មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួល​ព័ត៌មាននោះទេ តែត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហា ចំណុចនេះ គឺជាកិច្ចការងារដ៏សំខាន់»។

សម្តេច បន្តថា ក្នុងនាមជាអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន គឺមានទម្ងន់ក្នុងការបញ្ជា​ពន្លត់នូវបញ្ហា ដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា។ រឿងរ៉ាវ​មួយចំនួន​បើអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន ចេញដោះស្រាយនោះ ក៏តែងទទួលបានលទ្ធផល និងទាន់ពេលវេលាផងដែរ។

សម្តេចធិបតីបានលើកឡើងទៀតថា នៅពេលដែលយើងទទួលបានព័ត៌មាន ជាពិសេស​ព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក យើងត្រូវមានការដោះស្រាយបន្ទាន់ ដើម្បីពន្លត់វា កុំឱ្យក្លាយទៅជារឿងធំ នេះគឺជាមធ្យោបាយធំណាស់ ដែលសម្តេចសូមលើកទឹកចិត្ត​ឱ្យអាជ្ញាធរពាក់ ព័ន្ធប្រើប្រាស់នូវវិធានការមួយនេះ៕ អ៊ាង ​ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ