កូនស្រីលោកថាក់ស៊ីន ដុ.តដៃដុ.តជើងជំរុញ«មួយថៃ» ឱ្យក្លាយជាប្រភេទកីឡាអូឡាំពិក
ថៃ ៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថា
ថៃ ៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថា
ថៃ ៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រគោលនយោបាយអំណាចទន់ប្រទេសថៃ កំពុងដុតដៃដុតជើងជំរុញក្បាច់គុនប្រដាល់ថៃ ឬមួយថៃ ដើម្បីក្លាយជាប្រភេទកីឡាអូឡាំពិកផ្លូវការ។ នេះបើយោងតាមប្រភពពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
លោកស្រី ផែតុងតាន បានគូសបញ្ជាក់ពីគោលដៅក្នុងការពង្រឹងជំហររបស់មួយថៃ គឺជាឧបករណ៍គោលនយោបាយអំណាចទន់មួយរបស់ថៃ តាមរយៈយុទ្ធសាស្ត្រជាច្រើន រួមទាំងការបញ្ចូលទៅក្នុងកីឡាអូឡាំពិកផងដែរ។ លោកស្រីបានលើកឡើងតាមរយៈគណនីហ្វេសប៊ុកថា «យើងនឹងទទួលបានឱកាសអបអរអ្នកប្រដាល់មួយថៃ ដែលតំណាងប្រទេសថៃក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅថ្ងៃណាមួយ»។
លោកស្រីបន្តថា លោកស្រីផ្ទាល់ និងក្រុមការងារនឹងព្យាយាមធ្វើឱ្យមួយថៃកាន់តែមានប្រជាប្រិយភាពក្នុងចំណោមជនបរទេសតាមរយៈគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាការដាក់បញ្ចូលប្រព័ន្ធចំណាត់ថ្នាក់ស្រដៀងនឹងប្រព័ន្ធចំណាត់ថ្នាក់ខ្សែក្រវ៉ាត់កីឡាតេក្វាន់ដូ។ ការជួយជួយគ្រូបង្ហាត់មួយថៃឱ្យកាន់តែមានជំនាញវិជ្ជាជីវៈ និងរបៀបជំរុញការប្រកួតបន្ថែមទៀតនៅគ្រប់កម្រិតទាំងអស់។ ការបង្កើនចំនួនកន្លែងបណ្តុះបណ្តាលមួយថៃនៅបរទេស និងលើកកម្ពស់ការផលិតឧបករណ៍មួយថៃបន្ថែមទៀត ដែលទាំងអស់នេះនឹងបន្ថែមការបញ្ចូលគ្នានៃការពង្រីកសក្តានុពលកីឡាជាតិផងដែរ។
លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មាធិការកីឡាក្នុងគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ជាតិលើកឡើងថា រដ្ឋាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់មួយថៃ ហើយជាផ្នែកមួយ លោកបានជួបជាមួយអភិបាលក្រុងបាងកក លោក Chadchart Sittipunt កាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាផែនការបញ្ជូនគ្រូបង្ហាត់មួយថៃទៅកាន់សាលាមួយចំនួនក្នុងទីក្រុងបាងកក ហើយអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើងជាមួយនឹងរដ្ឋបាលក្រុងបាងកក នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែមករា ខាងមុខនេះ។
លោកបានបន្ថែមថា គណៈកម្មាធិការក៏កំពុងស្វែងរកការរៀបចំថ្នាក់គោលមួយថៃ នៅប្រទេសអង់គ្លេស ដែលអនុញ្ញាតជនបរទេសអាចរៀនក្បាច់គុនពីគ្រូមួយថៃ ដែលមានការទទួលស្គាល់លំដាប់អន្តរជាតិដូចជា កីឡាករ Rodtang Jitmuangnon, Buakaw Banchamek និង Superbon Singha Mawynn រយៈពេលមួយថ្ងៃពេញនៅក្នុងខែមេសា។ ថ្នាក់គោលនេះ នឹងបំផុសគំនិតជនបរទេស ដោយជំរុញពួកគេអញ្ជើញមិត្តភក្តិពួកគេមកលេងប្រទេសថៃ ដែលនឹងជំរុញដល់វិស័យទេសចរណ៍ជាតិផងដែរ៕
ចែករំលែកព័តមាននេះ