ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មិនមែន​គំ​រា​.​ម​ទេ ប៉ុន្តែ​វា គឺជា​ការ​ពិត​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចាំបាច់​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក៏​ដូច​ជា ការ​ទទួល និង​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ ហើយ​បញ្ហា​នេះ​សូ​ម្បី​តែ លោក នេត្រ ភក្ត្រា…

មិនមែន​គំ​រា​.​ម​ទេ ប៉ុន្តែ​វា គឺជា​ការ​ពិត​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចាំបាច់​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក៏​ដូច​ជា ការ​ទទួល និង​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ ហើយ​បញ្ហា​នេះ​សូ​ម្បី​តែ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​សង្កត់ធ្ងន់​ដែរ ។

នៅ​ក្នុង​ពេល​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៤ លោក នេត្រ ភ​ត្រា បាន​លើក​ឡើង​ថា ក្រសួង​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​គ្រប់គ្រង សន្តិសុខ​ព័ត៌មាន​ឱ្យ​បាន​ល្អ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ពុល​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា បើសិន​ប្រជាពលរដ្ឋ​ពុល​ដោយសារ​ព័ត៌មាន​នោះ​នឹង​ពិបាក ។ ដូច្នេះ​ហើយ​ក្នុង​នាម​ក្រសួង​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​រដ្ឋ​ផង វិធានការ​ច្បាប់​ផង គឺ​ចាំបាច់​ត្រូវ​គ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ឱ្យ​បាន​ពេញលេញ ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​នៅ​កម្ពុជា​គ្រាន់តែ​អ្នក​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក គឺ​ប្រមាណ​ជា ១៥ លាន​គណនី ហើយ​បើ​តិក​តក់​វិញ​នោះ គឺ​ប្រមាណ​ជា ១០​លាន​គណនី ។ ដូច្នេះ ហើយ​បានជា​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​ព័ត៌មាន​ក្លែងក្លាយ ។

ទាក់ទិន​នឹង​សន្តិសុខ​ព័ត៌មាន​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ក្រសួង​បាន​ផ្តោត​សំខាន់​លើ​៣​ចំណុច ទី​១ គឺ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ទី​២ ព័ត៌មាន​ដែល​មានគុណ​ភាព និង​ទី​៣ សុវត្ថិភាព​សារព័ត៌មាន ដែល​សំដៅលើ​ព័ត៌មាន​ដែល​បង្កើត​ឡើង​បញ្ចេញ​ផ្សព្វផ្សាយ គឺជា​ព័ត៌មាន​មាន​ភាព​ត្រឹមត្រូវ ពិតប្រាកដ មិន​បំពុលសង្គម ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ត​ថា សន្តិសុខ​ព័ត៌មាន គឺជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​សម្រាប់​ជាតិ សណ្តាប់ធ្នាប់ និង​ស្ថេ​រ​ភាព​សម្រាប់​ប្រទេស​។

នេះ គឺជា​ក្តី​បារម្ភ​នៅ​កម្ពុជា ខណៈ​ដែល​នៅ​លើ​ពិភពលោក​ឯណោះ​វិញ ព័ត៌មាន​ក្លែងក្លាយ​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​ដល់​ពិភពលោក នៅ​ក្នុង​ខណៈ​ពេល​ដែល​ពេល​នេះ​ពលរដ្ឋ​កំពុង​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​អំពី​សង្គ្រាម អតិផរណា និង​បញ្ហា​សេដ្ឋកិច្ច​ជាដើម ។ ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឡើង​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ចំណោម​អ្នកជំនាញ​ដែល​ជា អ្នក​បង្កើត​គោលនយោបាយ និង​អ្នកដឹកនាំ​ឧស្សាហកម្ម​ក៏​ដូច​ជា សេដ្ឋកិច្ច​ជាង​១.៤០០ នាក់ បាន​អះអាង​ថា ព័ត៌មាន​ក្លែង​ក្លាយជា​បញ្ហា​អ​ទិ​ភាព​ដែល​កំពុង​តែ​បំពុល​ពិភពលោក​ខ្លាំង​ណាស់ ។

ការ​ស្ទង់​មតិ​នេះ​បាន​អះអាង​ថា នៅ​ពេល​ដែល​ពិភពលោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព ដូច​សព្វថ្ងៃ ព័ត៌មាន​ក្លែងក្លាយ គឺ​កាន់តែ​សាហាវ ហើយ​ព័ត៌មាន​ក្លែងក្លាយ​ធំ​ៗ​ដែល​នឹង​ត្រូវ​គេ​បំពុល​នៅ​ក្នុង​ពេល​នេះ​រហូត​ដល់​រយៈពេល​២​ឆ្នាំ​គេ​ជឿជាក់​ថា នឹង​សម្បូរ​បំផុត​នៅ​លើ​បញ្ហា​សន្តិសុខ​តាម​លំហ​អ៊ី​ន​ធើ​ណិ​ត អតិផរណា ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ សង្គ្រាម អំពើ​ហិ​.​ង្សា បញ្ហា​អាកាសធាតុ​ជំងឺ​ជាដើម ។

ទៅ​ថ្ងៃ​មុខ​ព័ត៌មាន​ក្លែងក្លាយ ទាំងនេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា មិន​ត្រឹមតែ​មិន​ថយ​ចុះ​នោះ​ទេវា​នឹង​កាន់តែ​មាន​ច្រើន ។ ដូច្នេះ​គប្បី​ពង្រឹង និង​ប្រុង​ប្រយ័ត្ន​ហើយ​ប្រើប្រាស់​ព័ត៌មាន​ដែល​ពិត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម ។ នៅ​ក្នុង​ករណី​យើង​ប្រើប្រាស់​នូវ​ព័ត៌មាន​ដែល​ខុស ហើយ​ក្លែងក្លាយ​អ្វី​ដែល​យើង​ប្រឈម​មុខ​ចម្បង​នោះ គឺ​អាច​យើង​មានទោស​ទៅ​តាម​ទំហំ​នៃ​បញ្ហា​នៃ​ការ​ធ្វេសប្រហែស ហើយ និង​ការ​ដែល​សង្គម​រង​ការ​ខូចខាត ។ ដូចដែល​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​លើក​ឡើង​ខាងលើ គឺថា​ប្រភព​ព័ត៌មាន​តាម​បណ្តាញ​សង្គម នៅ​កម្ពុជា គឺ​មាន​រហូត​ដល់​២៥​លាន​គណនី ដូច្នេះ​គប្បី ជ្រើសរើស​ព័ត៌មាន​ណា​ដែល​មាន ប្រភព​ច្បាស់លាស់​ព័ត៌មាន​ដែល​ចេញពី​ស្ថាប័ន​ដែល​មាន រចនាសម្ព័ន្ធ មានការ​គ្រប់គ្រង ត្រួតពិនិត្យ​ច្បាស់លាស់ ត្រឹមត្រូវ​តាម​ច្បាប់ ៕ អត្ថបទៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ