ស្ត្រីម្នាក់អះអាងថាជាកូនលួ.ចលា.ក់វីរបុរសបាល់ទាត់ Pele ស្នើយកស.ពឪពុកធ្វើតេស្ត DNA
ប្រេស៊ីល ៖ ស្ត្រីម្នាក់ដែលបានអះអាងថា ជាកូនស្រីលួចលាក់របស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele បាន
ប្រេស៊ីល ៖ ស្ត្រីម្នាក់ដែលបានអះអាងថា ជាកូនស្រីលួចលាក់របស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele បាន
ប្រេស៊ីល ៖ ស្ត្រីម្នាក់ដែលបានអះអាងថា ជាកូនស្រីលួចលាក់របស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានទាមទារយកសាកសពឪពុកមកធ្វើតេស្ត DNA ស្វែងរកការពិត។ នេះបើយោងតាមប្រភពពីកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
តាមពិតរឿងរ៉ាវនៃការអះអាងថាជាកូនស្រីលួចលាក់នេះ បានកើតឡើងកាលពីជិត៥ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែកាលពីថ្មីៗនេះ លោកស្រី Maria do Socorro Azevedo អាយុ៦០ឆ្នាំបានណែនាំមេធាវីរបស់ខ្លួនចាប់ផ្តើមសើរើពាក្យបណ្តឹងដើម្បីបញ្ជាក់ការពិតថា លោក Pele គឺជាឪពុកបង្កើតរបស់គាត់។
លោក Pele ដែលជាកីឡាករតែម្នាក់គត់លើពិភពលោកឈ្នះពានរង្វាន់ World Cup ៣ដង បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពេទ្យ Sao Paulo ប្រទេសប្រេស៊ីល មុនស្លាប់លោកបញ្ហាជំងឺតម្រងនោម និងក្រពេញប្រូស្តាត ថែមទាំងទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំផងដែរ កាលពីខែកញ្ញា ឆ្នាំ២០២១។ ទោះយ៉ាងណា Pele បានទទួលស្គាល់ថា គាត់អាចមានកូនម្នាក់ទៀត។ និមិត្តរូបបាល់ទាត់ប្រេស៊ីលរូបនេះបានរៀបការ៣ដង ហើយជាផ្លូវការគាត់មានកូនទាំងអស់៧នាក់ និងម្នាក់ជាកូនស្រីចុង ហើយដើម្បីស្វែងរកការពិតកូន២នាក់របស់គាត់គឺលោក Edinho Nascimento និងលោកស្រី Flavia Christina បានយល់ព្រមធ្វើតេស្ត DNA បន្ទាប់ពីមានការអះអាងពីស្ត្រីខាងលើ។
របាយការណ៍នៅប្រេស៊ីលដោយដកស្រង់សម្តីមេធាវីរបស់លោកស្រី Maria លោក Marcos Fernando dos Santos Sousa អះអាងថា លទ្ធផលដំបូងបានបង្ហាញថា អវិជ្ជមាន ប៉ុន្តែការធ្វើតេស្ត DNA កូនក្តីគាត់ជាមួយនឹងលទ្ធភាពកម្រិតខ្ពស់នៃតំណឈាម។ មេធាវីដដែលបាននិយាយថា ឥឡូវនេះពួកគេគ្មានជម្រើស ក្រៅពីស្នើសុំយកសាកសពរបស់លោក Pele ដែលបានបញ្ចុះរួចហើយ ដើម្បីធ្វើតេស្តដោះស្រាយស្ថានភាពនេះ។
លោក Pele អតីតកំពូលខ្សែប្រយុទ្ធក្រុម Santos ត្រូវបានរបាយការណ៍ថា បានយល់ព្រមធ្វើតេស្ត DNA ប៉ុន្តែជាអកុសលគាត់បានស្លាប់មុនពេលការធ្វើតេស្តកើតឡើង។ លោកស្រី Maria បាននិយាយជាសាធារណៈអំពីការអះអាងថា គាត់ជាកូនស្រីបង្កើតលួចលាក់របស់លោក Pele ក្នុងកម្មវិធីទូរទស្សន៍ប្រេស៊ីលកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយទទូចថា គាត់មិនចាប់អារម្មណ៍នឹងទ្រព្យសម្បត្តិប្រាក់របស់លោក Pele នោះទេ។
លោកស្រីបានបញ្ជាក់ថា ម្តាយរបស់គាត់មិនដែលប្រាប់លោក Pele ថា គាត់មានផ្ទៃពោះជាមួយស្តេចបាល់ទាត់ប្រេស៊ីលរូបនេះឡើយ បន្ទាប់ពីគាត់បានផ្លាស់ប្តូរទីលំនៅទៅកាន់ទីក្រុង Sao Luis រដ្ឋ Maranhao ប្រទេសប្រេស៊ីល។ លោកស្រី Maria ដែលមកពីរដ្ឋ Piaui ភាគឦសានប្រទេសប្រេស៊ីល បាននិយាយថា គាត់បានសម្រេចចិត្តធ្វើតេស្ដ DNA ជាលើកដំបូងក្នុងឆ្នាំ ២០១៩ នៅពេលធ្វើការជាអ្នកបំរើនៅទីក្រុង Sao Paulo ។
លោក Pele បានបន្សល់ទុកទ្រព្យសម្បតិ្ត ៣០% ដល់ប្រពន្ធទី៣ និងចុងក្រោយរបស់គាត់គឺលោកស្រី Marica Aoki កូនកាត់ជប៉ុន-ប្រេស៊ីល និងចំណែក ៦០% ទៀតត្រូវបែងចែកទៅកូនទាំងអស់របស់គាត់ និង ១០% ទៅចៅ២នាក់។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Pele នៅពេលគាត់ស្លាប់មានប្រហែល៩៩លានដុល្លារ។ ដូច្នេះបើលោកស្រី Maria បញ្ចប់ដោយការទទួលស្គាល់ថាជាកូនទី៨របស់លោក Pele នោះគាត់នឹងអាចទាមទារចំណែករបស់គាត់នៃទ្រព្យដែលកូនៗទាំងអស់ទទួលបាន។
យ៉ាងណាមិញ លោក Augusto Miglioli មេធាវីគ្រួសារលោក Pele បានបញ្ជាក់ថា គ្រួសារលោក Pele នឹងប្តឹងប្រឆាំងនឹងការទាមទារសំណងណាមួយផ្អែកលើមូលដ្ឋាននៃការធ្វើតេស្ត DNA ដែលបានធ្វើរួចហើយ និងបានបង្ហាញថា Maria មិនមែនជាកូនស្រីរបស់លោក Pele នោះទេ៕
ចែករំលែកព័តមាននេះ