ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្មានចិត្ត​ជួយ​យកអាសារ​គ្នា​ក្នុង​គ្រា​លំបាក​ជាស​ម្មានចិត្ត​ដ៏​ល្អ​របស់​ខ្មែរ​យើង​បន្សល់​ទុក​តាំងពី​ដូនតា​យើង​មក ។ មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​ដាច់​ពូជ​ឡើយ សម្មានចិត្ត​ដ៏​សប្បុរស​របស់​ខ្មែរ​យើង​ក្នុង​ការ​ជួយ​យកអាសារ​គ្នា​នេះ ។ យ៉ាងណា​ក៏​ដោយ​ការ​ជួយ​គ្នា​ក៏​ត្រូវ​តែ​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជា​ចម្បង​ផង​ដែរ ។ ក្នុង​រឿង​ជួយ​គ្នា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្មានចិត្ត​ជួយ​យកអាសារ​គ្នា​ក្នុង​គ្រា​លំបាក​ជាស​ម្មានចិត្ត​ដ៏​ល្អ​របស់​ខ្មែរ​យើង​បន្សល់​ទុក​តាំងពី​ដូនតា​យើង​មក ។ មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​ដាច់​ពូជ​ឡើយ សម្មានចិត្ត​ដ៏​សប្បុរស​របស់​ខ្មែរ​យើង​ក្នុង​ការ​ជួយ​យកអាសារ​គ្នា​នេះ ។ យ៉ាងណា​ក៏​ដោយ​ការ​ជួយ​គ្នា​ក៏​ត្រូវ​តែ​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជា​ចម្បង​ផង​ដែរ ។

ក្នុង​រឿង​ជួយ​គ្នា​នេះ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ នៅ​ម៉ោង​១៣ និង​៣០​នាទី មាន​ករណី​មនុស្ស​លង់ទឹក​ស្លា​.​ប់ម្នាក់ នៅ​ចំណុច​ទំនប់​សែន​សុខដុម (​ទំនប់​លើ​) ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ អ្នក​លង់ទឹក​នោះ ដោយសារ​តែ​ជួយ​ហែល​ទឹក​ទៅ​រើស​បាល់​ឱ្យ​ក្មេង​ៗ ។

ជន​រង​គ្រោះ ឈ្មោះ ដែន ទង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ជន​រង​គ្រោះ​បាន​ចុះ​ជួយ​យក​បាល់​ដែល​ធ្លាក់​ចូល​ទឹក​ឲ្យ​ក្មេង​ៗ ។ ពេល​ដែល​យក​បាល់​បាន ជន​រង​គ្រោះ​ក៏​ហែល​ទឹក មក​ច្រាំង​វិញ តែ​ត្រូវ​លង់ទឹក​បណ្ដាល​អោយ​ស្លា​.​ប់​តែ​ម្ដង ។

ក្រោយ​កើតហេតុ មាន​អ្នក​ងូតទឹក​រាវ​យកស​.​ព​ឡើង​លើគោក ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ត្រួតពិនិត្យ ហើយ​សន្និដ្ឋាន​ថា ស​.​ព​ជន​រង​គ្រោះ ពិតជា​បាន​លង់ទឹក​ស្លា​.​ប់ ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម​ឡើយ ។

ករណី​ចុង​ក្រោយ​នេះ នាំ​ឱ្យ​យើង​គ្រប់​រូប​ត្រូវ​ទុកជា​មេរៀន ។ តែ​មិនមែន​រហូត​ដល់​ថ្នាក់​ថា ឃើញ​គេ​មាន​អាសន្ន​មាន​គ្រោះថ្នាក់​ហើយ បែរជា​អោបដៃ​មើល ក៏​ទៅ​ផុត​ដោយ​មិន​ជួយ​នោះ​ទេ ព្រោះតែ​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួនឯង ។ ប៉ុន្តែ​ក្នុង​ករណី​ថ្មី​ចុង​ក្រោយ នៅ​ខេត្តមណ្ឌលគិរី​នេះ គឺ​ត្រឹមតែ​ជួយ​រើស​បាល់​ឱ្យ​ក្មេង​ៗ ហេតុ​អ្វី​ក៏​ត្រូវ​ចំណាយ​ជីវិត​ដូច្នេះ ។ អ្នក​ជួយ​រើស​បាល់​អាច​រក​ទូក ឬ​ក៏​ពោង​ដែល​ធ្វើ​ពី​ពោះវៀន​កង់​ឡាន ឬ​ក៏​ប៊ីដុង ធុង​ស្នោរ​ដែល​អាច​អណ្តែត ល្មម​តោង​បាន ដើម្បី​ជិះ ឬ​ហែល​ទៅ​រើស​បាល់​នោះ ។

នៅ​មាន​ករណី​ជា​ច្រើន​ទៀត ដែល​សុទ្ធតែ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ហើយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជួយ ។ ដូច​ជា​ករណី មាន​អ្នក​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន ពី​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​មាន​អ្នក​ជួយ​លោ​.​តទៅ​តាម​ក៏​មិនកើត​ឡើយ ។ បើ​មិន​ដូច្នេះ​ទេ ករណី​អ្នក​ងូតទឹក​ជ្រោះ ហើយ​ត្រូវ​ទឹក​ហូរ គួ​ច​ទៅ ស្រាប់តែ​មាន​អ្នក​ហែល​ទៅ​ជួយ​សង្គ្រោះ​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់ ទាំង​ពីរ​នាក់ ។

រឿង​ឆ​.​ក់​ខ្សែភ្លើង​ក៏​ដូច​គ្នា ។ បើ​ឃើញ​អ្នក​រង​គ្រោះ​ឆ​.​ក់​ខ្សែភ្លើង ស្រាប់តែ​អ្នក​ជួយ​សង្គ្រោះ​ទៅ​ចាប់​ទាញ​ផ្ទាល់​ដៃ គឺ​អាច​នឹង​ឆ​.​ក់​ទាំង​ពីរ​នាក់ ។ ដូច្នេះ​ករណី​ឆ​.​ក់​ខ្សែភ្លើង គឺ​មាន​វិធី​ជួយ​ដោយ​បិទ​ប៉ា​រ៉ែត ឬ​ក៏​រក​វត្ថុ​ស្ងួត ដូច​ជា ក្រណាត់ អាវ ក្រមា ចាប់​ទាក់ទាញ​ជន​រង​គ្រោះ​ពី​ខ្សែភ្លើង​ឆ​.​ក់​នោះ ទើប​មិន​គ្រោះថ្នាក់​ដល់​អ្នក​ជួយ ។

រូបតំណាង

សរុប​ទៅ មនុស្ស​យើង​ម្នាក់​ៗ តែងតែមាន​ចិត្ត​អាណិតអាសូរ និង​ជួយ​យកអាសារ​នៅ​ពេល​ឃើញ​អ្នក​រង​គ្រោះ ។ ប៉ុន្តែ​ការ​ជួយ​សង្គ្រោះ​នោះ ត្រូវ​តែ​ជួយ​ដោយ​ប្រើ​បញ្ញា ពោល គឺ​ជួយ​បាន​ទាំង​ជន​រង​គ្រោះ ហើយ​ក៏​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​អ្នក​ជួយ​ឡើយ ។ រឿង​សាមញ្ញ​ៗ​តែបើ​យើង​ធ្វើ​មិន​បាន​គិតគូរ​ឱ្យ​ល្អិតល្អន់​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ក៏​អាច​ថា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ