ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីពីរនាក់បានប៉ងផ្តាច់ជីវិតខ្លួនដោយម្នាក់តូចចិត្តរៀបការបាន៣ថ្ងៃ ប្តីចុះចោល និងម្នាក់ទៀតតូចចិត្តប្តីផឹកស៊ីមិនជួយធ្វើការងារផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ឧសភា និងមួយករណីទៀតកើតឡើងនៅម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ ឧសភា នៅភូមិតែមួយ គឺភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៍ ។ ស្ត្រីដែលតូចចិត្តនឹងប្តីទើបរៀបការបាន៣ថ្ងៃ ហើយចុះចោលនេះឈ្មោះឡាយ គី អាយុ៣៣ឆ្នាំ ។
តាមការរៀបរាប់របស់ឪពុកក្មេកស្ត្រីរូបនេះ ឈ្មោះសៀង ណាត អាយុ៤៣ឆ្នាំ ឱ្យដឹងថា កូនប្រសាគាត់នោះបានផឹកទឹកអាស៊ីតមួយកូនកែវ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា បន្ទាប់ពីកូនប្រសាគាត់តូចចិត្តនឹងប្តីដែល ទើបរៀបការបាន៣ថ្ងៃ ហើយចុះចោលរូបនាង ។ បុរសជាឪពុកក្មេកមិនបានប្រាប់ឈ្មោះកូនបង្កើតរបស់គាត់ទេ តែប្រាប់ថា កូនប្រុសគាត់អាយុ២៣ឆ្នាំ ប្អូនប្រពន្ធ១០ឆ្នាំ ។ ក្រោយរៀបការពួកគេ មិនចុះសម្រុងគ្នា ហើយកូនប្រុសគាត់គេចចេញពីផ្ទះ ទើបកូនប្រសាឈឺចិត្តក៏ផឹកទឹកអាស៊ីតអស់មួយកូនកែវ ហើយគាត់ប្រញាប់ប្រញាល់ដឹកមកមន្ទីរពេទ្យនៅម៉ោង៨ព្រឹកថ្ងៃដដែល ។ គ្រូពេទ្យប្រាប់ថា ស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរព្រោះទឹកអាស៊ីតធ្វើឱ្យរលាកពោះវៀន ក្រពះ នឹងអាចគ្រោះថ្នាក់បំផុត ។
ចំណែកករណីមួយទៀត ស្ត្រីឈ្មោះឈៀន គីមហោ អាយុ៣០ឆ្នាំ ដោយសារតែខឹងនឹងប្តីឈ្មោះនៅ សៀត ហៅម៉ៅ ជាអ្នករត់ម៉ូតូឌុប គិតតែដើរផឹកស៊ីមិនជួយធ្វើការងារផ្ទះ ក៏ផឹកថ្នាំប៉ងសម្លាប់ខ្លួនដែរ ដោយផឹកថ្នាំបាញ់កក់ ឈ្មោះពី ដូ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ឧសភា ក្នុងលំនៅឋានដែលស្ថិតក្នុងភូមិក្រោលជីនោះដែរ នាងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង១០យប់ ។ ក្រុមគ្រួសារមិនបានផ្តល់ព័ត៌មានឱ្យបានជាក់លាក់ទេ គ្រាន់តែប្រាប់គ្រូពេទ្យថា នាងបានផឹកថ្នាំបាញ់កក់ ឈ្មោះពី ដូ ព្រោះខឹងនឹងប្តីមិនជួយធ្វើកិច្ចការផ្ទះ ។ ទោះជាយ៉ាងណា ស្ត្រីទាំងពីរនាក់ខាងលើកំពុងស្ថិតក្នុងការសង្គ្រោះរបស់ក្រុមគ្រូពេទ្យខេត្តយ៉ាងយកចិត្តទុកដាក់ ៕
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...
រាជធានីភ្នំពេញ៖ កម្មវិធី «បងធំ ប្អូនប្រុស» ដែលនាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព...
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងជាប្រភេទធន់ធំក្រឡុកបេតុងបើកគេចពីរថយន្តនៅពីមុខមិនបានប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ...
ជនទាំងឡាយណាដែលគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និងទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តធំចង់ឡើងគ្រងរាជសម្បត្តិ ដឹកនាំជាតិប្រជារាស្ត្រ ជនទាំងឡាយនោះនឹងដល់នូវ...
ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកទន្លេសាប រវាងកាណូតស្មាច់...
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានដែលបានឆ្លងកាត់ក្នុងសរសេរអត្ថបទលើវិស័យសារព័ត៌ មានជាច្រើនឆ្នាំមកហើយបានចងក្រងរួមគ្នាបង្កើតជាសម្ព័ន្ធអ្នកសារព័ត៌មានហៅ...
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសជាជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុង...
បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពី...
ខេត្តកែប ៖ ប្រជាពលរដ្ឋនៅក្នុងភូមិអង្កោលជាភូមិសាស្ត្រជាប់នឹងឆ្នេរសមុទ្រខេត្តកែប បានសម្តែងក្តីសប្បាយរីករាយអបអរសាទរដល់អាជ្ញាធរខេត្ត និងស្រុកដែលស្ថាបនា...
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំ១គ្រឿងមានដឹកឥដ្ឋ និងស៊ីម៉ង់ត៍បានបើកទៅទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់ធ្លាក់ទៅលើដំបូលផ្ទះលក់ចាបហួយមួយកន្លែងហើយទុស្សេបែក...
ការជូនអំណោយឱ្យគ្នាទៅវិញទៅមក គឺជារឿងទូទៅរវាងមនុស្សដែលស្គាល់គ្នាជិតដិត និងជាពិសេសរវាងមនុស្សដែលជាដៃគូអាជីវកម្មនឹងគ្នា ។ តែការជូនអំណោយនេះមិនអាចកើតមាន...
ខេត្តព្រះសីហនុ ៖ មានការដ្ឋានកាយដីចាក់លុបឆ្នេរសមុទ្រ លុបព្រៃ និងប៉ះពាល់ដល់ដីរបស់ពលរដ្ឋ និង ប្រជាពលរដ្ឋសហគមន៍មួយកន្លែង ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹង...
ពេលចុងឆ្នាំជាពេលដែលល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មក្នុងការនឹកពីភាពជោគជ័យផ្សេងៗដែលខ្លួនសម្រេចបានតាំងពីដើមឆ្នាំមក ។ មិនថាអ្នកសម្រេចបានតិចឬច្រើនទេ...
រាជធានីភ្នំពេញ ៖ រថយន្តស្ទួចមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងន្ធោសន្ធៅ បណ្តាលអោយរងការខួចខាតកាប៊ីនទាំងស្រុង ខណៈពេលដែលម្ចាស់ហៅជាងមកផ្សារជើងកាប៊ីន រួច...
ខេត្តព្រៃវែង ៖ ក្រុងព្រៃវែងគឺជាទីរួមខេត្តរបស់ខេត្តព្រៃវែង ដែលមានប្រជាជនរស់នៅប្រមាណជាង៣ម៉ឺននាក់ និងមានផ្ទៃដីប្រមាណជា៩៨៧៧ហិកតា ។ ជាទូទៅ ទាំងប្រជាពលរដ្ឋដែល...
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំពឹងទុកថា នៅឆ្នាំ២០២០ខាងមុខទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ឈានដល់ជាង៥ពាន់លាន...
យោងតាមការការស្រាវជ្រាវមួយដែលត្រូវបានចាប់ផ្តើមឡើងដោយអ្នកស្រាវជ្រាវបីរូបមកពីប្រទេសចិន សិង្ហបុរី និង កាណាដា បានបង្ហាញឲ្យដឹងថា ចំនួននាយកប្រតិបត្តិរបស់...
បីថ្ងៃទៀតជាថ្ងៃទី១៥ ពាក់កណ្តាលខែធ្នូគ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៥មានព្រេងវាសនាមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរ ។ សូមលោក...