ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យកស៊ីម៉ង់ត៍​២០តោន​​ជា​​អំណោយ​​​​លោកកែប ជុតិមា ​​​​ប្រគេន​ដល់​​វត្តស្លែង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ដោយ​មានការ​​និមន្ត​​​​បិណ្ឌបាត​របស់ព្រះចៅ​អធិការ​​វត្ត​​​ឧត្តម​​ពោធិ​ព្រឹក្ស​ ហៅ​វត្ត​​ស្លែង លោកកែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ បាន​ផ្តល់​ស៊ីម៉ង់ត៍​​ចំនួន​​​​២០​តោន ​ដើម្បី​​ស្ថាបនា​បង្ហើយ​​​​របង​ខាង​មុខ​វត្ត​ស្លែង ​ទៅតាមការ​ស្នើ​​​​​សុំ ។​ កាលពីថ្ងៃទី​​​២៦ ឧសភា ២០១១ ​​​លោកប៊ុត សារ៉េត ​មន្ត្រីសាលា​​​រាជធានី​​ភ្នំពេញ​ អម​ដោយ​​មន្ត្រីមួយ​

រាជធានីភ្នំពេញ ៖ ​​ដោយ​មានការ​​និមន្ត​​​​បិណ្ឌបាត​របស់ព្រះចៅ​អធិការ​​វត្ត​​​ឧត្តម​​ពោធិ​ព្រឹក្ស​ ហៅ​វត្ត​​ស្លែង លោកកែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ បាន​ផ្តល់​ស៊ីម៉ង់ត៍​​ចំនួន​​​​២០​តោន ​ដើម្បី​​ស្ថាបនា​បង្ហើយ​​​​របង​ខាង​មុខ​វត្ត​ស្លែង ​ទៅតាមការ​ស្នើ​​​​​សុំ ។​ កាលពីថ្ងៃទី​​​២៦ ឧសភា ២០១១ ​​​លោកប៊ុត សារ៉េត ​មន្ត្រីសាលា​​​រាជធានី​​ភ្នំពេញ​ អម​ដោយ​​មន្ត្រីមួយ​ចំនួន​​ទៀត ​​បាន​នាំយកអំណោយ​​​ជា​ស៊ីម៉ង់ត៍​​​​ចំនួន​២០តោន ​​ដោះ​​យកទៅប្រគេន​​​ដល់ព្រះសង្ឃ​​នៅ​វត្ត​ស្លែង​​ស្ថិត​ក្នុង​​​​សង្កាត់​ពងទឹក ខណ្ឌ​​​ដង្កោ ​​​។​

​លោកប៊ុត ​សារ៉េត ​បាន​ទូល​ដល់​​​ព្រះសង្ឃ​​​ក៏​ដូចជា​​​​ជំរាប​ទៅគណៈ​កម្មការ​​​អាចារ្យ​​វត្ត​ ក្នុង​ពិធី​ប្រគល់​​​-ទទួលស៊ីម៉ង់ត៍​​នោះ​ថា នេះជាអំណោយ​​​ដ៏ថ្លៃថ្លា​​របស់លោកែប ជុតិមា ​ដើម្បី​ចូល​រួម​​កសាង​​អភិវឌ្ឍន៍​​​លើវិស័យ​​ព្រះពុទ្ធ​សាសនា​​ ក៏ដូច​​ការ​​អភិវឌ្ឍន៍​​​លើ​វិស័យ​​​​អាណាចក្រ​​​​ កំពុង​​មាន​ការ​​មមាញឹក​​​ ឬ​​យ៉ាង​សកម្ម​​រាល់​ថ្ងៃ​​​​ ​​តែ​នេះ​ជា​ការ​​​ចែករំលែក​​​​ក្នុងការ​​ចូលរួមកសាង​​ប៉ុណ្ណោះ​ ។​

ព្រះ​គ្រូចៅ​អធិការ និង​គណៈកម្មការ​​អាចារ្យ​វត្ត បានថ្លែង​នូវ​​អំណរគុណ​​​ដល់​លោកកែប ជុតិមា​ និងលោកជំទាវ​​ដែលបាន​​​រំលែក​​ពី​ការ​​កសាង​​អភិវឌ្ឍន៍​​​​ផ្នែកអាណាចក្រ​​​​មក​ចូលរួម​លើ​កស្ទួយ​​​​ផ្នែកពុទ្ធចក្រ​​​ ។ ​ជាក់ស្តែង​​​​គឺ​បាន​​​ទទួល​ការជួយ​ឧបត្ថម្ភ​​​​​ជា​បន្តបន្ទាប់​​​​ពី​លោក​កែប ជុតិ​មា និង​​លោកជំទាវ​​​ពេលកន្លងមក ជា​បន្តបន្ទាប់ ៕​