ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! និស្សិតម្នាក់​ស្រូតចេញពីស្រុក ​មកធ្វើការនៅភ្នំពេញ ជួបគ្រោះអកុសលលើស្ពានអាកាស​៧ មករា

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ និស្សិត​ឆ្នាំ​ទី​៤ម្នាក់ ជិះ​ម៉ូតូ​មក​ពី​ស្រុក ដើម្បី​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក បាន​រ៉េចង្កូត

រាជធានីភ្នំពេញ ៖ និស្សិត​ឆ្នាំ​ទី​៤ម្នាក់ ជិះ​ម៉ូតូ​មក​ពី​ស្រុក ដើម្បី​ទៅ​ធ្វើការ​នៅ​ពេល​ព្រឹក បាន​រ៉េចង្កូត ទៅ​បុ.កបង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា ​បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាល​ពី​វេលាម៉ោង​៤នឹង​៥០នាទី​ទៀប​ភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅ​លើ​ស្ពាន​អាកាស៧​មករា ​ស្ថិតនៅសង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​ឈ្មោះ ទុង សុខឿន ភេទ​ប្រុស អាយុ​22ឆ្នាំ មុខរបរនិស្សិតឆ្នាំ​ទី​៤ផ្នែក​ប្រវត្តិវិទ្យា មាន​ស្រុក កំណើត​នៅ​ខេត្ត​តាកែវ ។ ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់ ស៊េរី​ឆ្នាំ​២០១៤ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1CJ-2096 បើក​បរ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឡើង​ស្ពាន​អាកាស​៧មករា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​​ឱ្យ​ដឹង​ថា នៅមុនពេល​កើត​ហេតុ គេឃើញ​ជន​រ​គ្រោះ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់ ស៊េរី​ឆ្នាំ​២០១៤ ពណ៌ខ្មៅ ​ធ្វើដំណើរ​តែ​ម្នាក់​ឯង ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះមក​ដល់​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​ជន​រង​គ្រោះ បាន​រ៉េចង្កូត​ទៅ​ទៅផ្នែក​ខាង​ស្តាំ បុ.ក​បង្កាន់​ដៃ​ស្ពាន​អាកាស ​បណ្តាល​ឱ្យជន​រងគ្រោះ​បោក​ទៅ​នឹង​បង្គោល​ភ្លើង បែ.កក្បាល ចំណែក​មួក​សុវត្ថិភាព​ធ្លាក់​ពី​លើ​ស្ពាន​ចុះ​មក​ក្រោម ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ជើងជនរងគ្រោះផ្នែក​ខាង​ស្ដាំ​បោក​ជា​មួយ​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឱ្យ​បាក់​ជង្គង់​ចេញ​ឆ្អឹង​មក​ខាង​ក្រៅ​ស្លា.ប់ ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ។

បើតាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ថា ជន​រង​គ្រោះ ទើប​ត្រឡប់​មក​ពី​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ដោយ​​ភ្ញាក់​​តាំង​ពី​ជិតភ្លឺ ដើម្បី​ទៅ​ធ្វើការ​បុគ្គលិក​ការាស់​សាំង​នៅ​ម្តុំ​ស្ពាន​អាកាស​៥មករា ហើយ​មិត្ត​ភក្តិ​ជនរងគ្រោះ​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ធ្វើការ​នៅ​ពេល ព្រឹក ហើយ​រៀន​នៅ​ពេល​ល្ងាច ។

ក្រោយ​ពេល​កើត​ហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទួលគោក បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​។ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ទួលគោក យក​ម៉ូតូ​ជន​រងគ្រោះ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ