ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.នជាង១តោន ដែលឧក្រិ.ដ្ឋជនដឹកឆ្លង​ដែន​ ត្រូវ​បាន​បង្ក្រាប

3 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ ​គ្រឿងញៀ.ន​ជាង​មួយ​តោន​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត

ខេត្តព្រះវិហារ​ ៖ ​គ្រឿងញៀ.ន​ជាង១​តោន​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្តព្រះវិហារ​កាលពី​យប់ ថ្ងៃ​ទី ២០ មក​រា​ឆ្នាំ ២០២៤​។

យោង​តាម​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ប្រមាណ​ជា​១០២០​ដុំ ទម្ងន់​ប្រមាណ​ជា១០២០​គីឡូក្រាម​(១​តោន​២០​គីឡូក្រាម​)​ត្រូវ​បាន​រឹបអូស​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ ខណៈ​ឧ​ក្រិ​.ដ្ធ​ជន​ដឹក​តាម​រថយន្ត​ប្រភេទ​ម៉ា​ស្តា​មួយ​គ្រឿង​នាំ​ចេញពី​ប្រទេស​ឡាវ​ឆ្លងកាត់​ខេត្តព្រះវិហារ ​និង​បន្ត​ទៅ​គោលដៅ​ផ្សេង​តែ​ត្រូវ​ជាប់​កណ្តាប់ដៃកម្លាំង​កងរាជអាវុធហត្ថ​។

តាម​ព័ត៌មាន​បឋម​នោះ​ដែរ​ថា​ កម្លាំង​អាវុធហត្ថ​ខេត្តព្រះវិហារ​កំពុង​បើក​ការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គ្រឿងញៀ.ន​យ៉ាង​សន្ធឹកសន្ធាប់​នោះ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ឧ​ក្រិ​.ដ្ធ​ជន​ជួញដូរ​គ្រឿងញៀ.ន​ឆ្លង​ដែន​នោះ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ