ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ក្រុម​ចោរ​ធា.ក់​ប្ល.ន់​ម៉ូតូ​បានសម្រេចច្រើន​លើក ត្រូវអស់លក្ខណ៍

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការ​ន​គេ​បាល​ខណ្ឌ​កំ​បូល សហ​ការជាមួយ​កម្លាំង​នគរ​

រាជធានី​ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​នៃ​អធិការ​ន​គេ​បាល​ខណ្ឌ​កំ​បូល សហ​ការជាមួយ​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ចោរ​ចំនួន​៥​នាក់​កាលពី​ថ្ងៃ​ទី​១៧ ​មករា ឆ្នាំ​២០២៤ ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ខាងលើ​ធ្វើ​សកម្មភាព​ធា.ក់​ប្ល.ន់​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់​ច្រើន​លើក ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ រួម​មាន​ ​១-​ឈ្មោះ​លី ចាន់​សុ​ថា ភេទប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ នៅ វណ្ណៈ ភេទប្រុស អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ សន សំណាង ភេទប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ហម សុគន្ធ ភេទប្រុស អាយុ​១៨​ឆ្នាំ ៥-ឈ្មោះ រុន ជ​សី​ហ៌​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ បុត្រ កំពុង​រត់គេច​ខ្លួន​ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ​បាន​សម្រេច​ចំនួន​៣​លើក​រួច​មក​ហើយ ក្នុង​នោះ​លើក​ទី​១​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់ ។ ជនសង្ស័យ​ឈ្មោះ​លី ចាន់​សុ​ថា និង​បក្សពួក​៧​នាក់​ទៀត ជិះ​ម៉ូតូ​ហុងដា​ ធុន​សេ​១២៥​ ចំនួន​៤​គ្រឿង ​ធាក់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿងម៉ាក​ហុងដា​ ធុនសេ​១២៥ ​ស៊េរី​ឆ្នាំ​២០២០ ​ពណ៌​ខ្មៅ ពី​ជន​រង​គ្រោះ​នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុង​​ភូមិ​ព្រៃ​តា​ប៉ុក សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល​ រាជធានីភ្នំពេញ ។

ក្រុម​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​បន្ត​ទៀត​ថា ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​ម៉ោង​៣​នឹង​២០​នាទី​ទៀប​ភ្លឺ​ បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ពី​នារី​ជន​រង​គ្រោះ​ម្នាក់ ប្លន់​យក​បាន​ម៉ូតូ​​១​គ្រឿង ​ម៉ាក​ហុងដា​ប៊ីត ព​ណ៍​ខៀវ​លាយ​ស នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល​ រាជធានីភ្នំពេញ ។

ដោយឡែក​លើក​ទី​៣ នៅ​ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០២៤​ វេលា​ម៉ោង​ប្រហែល​២២​យប់ ជនសង្ស័យ​មាន​គ្នា​ចំនួន​៦​នាក់​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ចំនួន​២​គ្រឿង​ និងម៉ូតូ​​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ព​ណ៍​ខៀវ​លាយ​ស​១​គ្រឿង ដេញ​តាម​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី​នៅ​ម្ដុំ​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ប៉ុន្តែ​មិន​បាន​សំរេច ដោយសា​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ស្រែ​ពិបាក​លើ​ហើយ​ជន​រង​គ្រោះ​បាន​ដក់​សោរ​រត់​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​ពួក​ខ្លួន​នាំ​គ្នា​គេចខ្លួន​រួច​ប៉ុន្តែ​សំណាងអាក្រក់​ពេល​នេះ​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ