ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ត្រូវបញ្ជូនទៅតុលាការហើយ ក្រោយ​ប្រពន្ធដើម ប្ដឹ.ង​រឿង​ក្លែង​លិខិត​លួ.ច​ការ​ប្រពន្ធ​ថ្មី

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល​

ខេត្ត​កំពង់ស្ពឺ​ ៖ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល​បន្ទុក​អន្តរាគមន៍​ ពេល​នេះ​ត្រូវ​បាន​កូនចៅ​របស់​លោក​នៅ​កង​អន្តរាគមន៍​ការពារ​យ៉ាង​ព្រោងព្រាត​ ជាទី​បំផុត​ គ្រា​ដែល​លោក​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ ដើម្បី​សាកសួរ​ជុំវិញ​ការ​ក្លែង​ឯកសារ​រៀប​ការ​ប្រពន្ធ​ថ្មី​។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ត្រូវ​បាន​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បញ្ជា​ឱ្យ​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ​២០២៤ តាម​អា​ធិ​បញ្ជា​របស់ លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។

មហាជន​ក៏​ដូច​ជា​មន្ត្រីរាជការ​ទូ​ទាំង​ខេត្ត​កំពុង​រង់ចាំ​មើល​ថា​តើ​វាសនា​របស់​លោក​ង៉ាវ​រី​និង​ទៅ​ជា​យ៉ាងណា​ ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​។

​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១៩ ខែមករា​ ឆ្នាំ២០២៤នេះ​ ប្រពន្ធដើម​របស់​លោក​ហាក់បីដូចជា​បន្ទន់ឥរិយាបថ​ខ្លះ​ៗ​ហើយ តែ​ទោះជា​យ៉ាងណា​ក៏​លោក​អាច​នឹង​ជាប់​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ចំណែកឯ​រោងការ​ដែល​ទើប​សង់​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី 18 ខែមករា​ឆ្នាំ 2023 នោះ​ក្នុង​គោលបំណង​សែន​ចងដៃ​កាត់សក់​បង្កក់​សេរី​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​លោក​ជាមួយ​កូនក្រមុំ​ថ្មី​នោះ​ក៏​ត្រូវ​បាន​រុះរើ​ចេញ​ហើយ​ដែរ​។ ចំណែកឯ​ភ្ញៀវ​ដែល​គ្រោង​នឹង​មក​ចូលរួម​ពិធី​នេះ​ក៏​បានដឹង​គ្រប់​គ្នា​អស់ហើយ តាម​រយៈ​ការ​ជូនដំណឹង​របស់​សារព័ត៌មាន​។

សូម​បញ្ជាក់​ថា លោក ង៉ា​ម រី ឬ​លោក ឃុ​ត វ​ឌ្ឍ​នា បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដើម្បី​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​ជា​អាជីវករ​នៅ​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ទាំង​មិន​ទាន់​បាន​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច​។ ជាមួយនឹង​ការ​ដាក់​ពាក្យ​ស្នើរ​សុំ​រៀប​អាពាហ៍ពិពាហ៍ លោក ង៉ា​ម រី បាន​ក្លែង​ឯកសារ​ដោយ​ដូរ​ឈ្មោះ ទីកន្លែង​រស់នៅ និង​បញ្ជាក់​ភាព​ពោះម៉ាយ​ដោយ​ចៅសង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ​។ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នេះ អាជ្ញាធរ​សង្កាត់​កណ្តោលដុំ​ក៏​បាន​ឯកភាព ហើយ​សា​ម៉ី​ខ្លួន​ទាំង​សងខាង​ក៏​បាន​បោះ​ធៀប​ការ​ហៅភ្ញៀវ ដើម្បី​អបអរសាទរ​ពិធី​មង្គល ដែល​នឹង​រៀបចំ​ឡើង​នៅ​ល្ងាច​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០២៤ រួចរាល់​ហើយ​ដែរ​។

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​យ៉ាងណា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង លោក ស៊ិ​ន វិ​រៈ នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់​នៅឡើយ​ទេ ខណៈ​កំពុង​សាកសួរ​ជនសង្ស័យ​នៅ​អយ្យការ​នៅឡើយ​ ៕

ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖

ផ្ទុះ​រឿង​លោកស្នងការ​រង​ខេត្តកំពង់ស្ពឺ​ម្នាក់ ប្ដូរ​ឈ្មោះ​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ស្រប​ពេល​ប្រពន្ធដើម​នៅ​មាន​សិទ្ធិ

ឃាត់ខ្លួន​លោក​ផ្កាយ​១ ស្នងការ​រង​ខេត្តកំពង់ស្ពឺ ក្រោយ​ប្រពន្ធដើម ប្ដឹង​រឿង​ក្លែង​លិខិត​លួច​ការ​ប្រពន្ធ​ថ្មី?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ