ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុឡើងកម្តៅ! បា.ញ់ទឹកនៅសាលា​បឋមសិក្សាហ៊ុន សែន ១មករា

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារតែធាតុអាកាសឡើងកម្ដៅ ដើម្បីរក្សាសុខភាពជូនសិស្សានុសិស្សនិងតាម

ខេត្តកំពត ៖ ដោយសារតែធាតុអាកាសឡើងកម្ដៅ ដើម្បីរក្សាសុខភាពជូនសិស្សានុសិស្សនិងតាមសំណូមពររបស់លោកគ្រូ នាយកសាលា សូមឱ្យការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តជួយអន្តរាគមន៍បាញ់ទឹកនៅទីធ្លាសាលានិងដំបូលសាលាដើម្បីកាត់បន្ថយកំដៅ។

ដោយទទួលបានសំណូមពររបស់លោកនាយកសាលាលោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជារថយន្តការិយាល័យពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចំនួនពីរគ្រឿងមកបាញ់ទឹកជូនសាលាបឋមសិក្សាខាងលើដើម្បីកាត់បន្ថយកម្ដៅជូនសិស្សានុសិស្ស។ ការ ដឹកនាំចុះអនុវត្តតាមបទបញ្ជាបាញ់ទឹកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុនសែន១មករាដោយលោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាលយ័បង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត។

លោកនាយរងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការខេត្តបាន ប្រាប់អ្នកយកព័ត៌មានយើងថា: ក្នុងការចុះជួយបាញ់ទឹកជូនសិស្សានុសិស្សនៃសាលាបឋមសិក្សានេះលោកបានដឹកនាំរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងហើយបានប្រើប្រាស់ទឹកអស់បីរថយន្តហើយចាប់បាញ់ទឹកនៅវេលាម៉ោង២រសៀលថ្ងៃទី០៣ខែមេសា ឆ្នាំ២០២៤ចំនួន២គ្រឿងចំណាយទឹកបាញ់អស់៣រថយន្ត។

លោកម៉ក់ ឆាឡែម នាយកសាលាបឋមសិក្សាហ៊៊នសែន១មករា បានថ្លែងប្រាប់អ្នកព័ត៌មានយើង​ថា ក្នុងនាមលោកជានាយកគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូសិស្សានុសិស្សសូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធស្នងការខេត្តដែលបាន​យកចិត្តទុកដាក់រួមនិងមន្ត្រីនគរបាលនៃការិយាល័យពន្លត់អគ្គីភ័យដែលបានសុខរួមទុក្ខជាមួយសិស្សា​នុសិស្សនិងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាហ៊ុនសែន១ មករា ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កំពុងជួបបញ្ហាអាកាសធាតុឡើងកំដៅធ្វើឱ្យសិស្សានុសិស្សមួយចំនួនមានសុខភាពមិនល្អនិងមិនបានមករៀន ដោយឃើញដូច្នេះលោកឧត្តមសេនីយ៍ស្នងការបានបញ្ជារថយន្តការិយាល័យពន្លត់អគ្គីភ័យជួយបាញ់ទឹកស្រោចស្រពដំបូលអគារសាលានិងបរិវេណសាលាដើម្បីជួយកាត់បន្ថយកំដៅជូនសាលាបឋមសិក្សាហ៊ុនសែន១មករាទាំងមូលផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ