ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ បំភ្លឺ​ករណី​រំ​លោ​.​ភ​បូក​នៅ​ខេត្តសៀមរាប និង​ដោះ​លែង​ឪពុក​ក្មេង​ស្រី​រង​គ្រោះនៅថ្ងៃនេះ

2 អាទិត្យ មុន

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ ករណី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Somaly…

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ ករណី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Somaly Mam ម៉ែ​ចាស់​” និង​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន “​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​រំលោភ​បូក​រហូត ដល់​ទៅ​២០​នាក់ យ៉ាង​ព្រៃផ្សៃ ពេល​សម្ថ​កិច្ច​ចាប់​បាន​ជនល្មើស​ពុក​បង្កើត​ខឹង​ពេក​ក៏​វាយ​ទៅ​អ្នក​បង្ក ពេល​នេះ​ពុក​ត្រូវ​ជាប់គុក រីឯ​ជនល្មើស​១៤​នាក់ នៅ​ក្រៅ​ឃុំ សៀមរាប​” ។

នៅ​ថ្ងៃនេះ​ដែរ បន្ទាប់​ពី​ក្រសួងយុត្តិធម៌ បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ពិចារណា​ឡើង​វិញ លើ​ទិដ្ឋភាព​ច្បាប់ និង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់​លើ​ករណី​រំលោភ​បំពាន​ផ្លូវភេទ​ជា​ក្រុម​លើ​ក្មេង​ស្រី​ម្នាក់ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះ​លែង ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុ​វ័​ន្ត ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤​នេះ និង​បន្ត​ការ​ស៊ើបសួរ​លើ​សំណុំរឿង​នេះ​តាម​នីតិវិធី​ច្បាប់ ។

សេចក្តី​បំភ្លឺ​មាន​ទាំងស្រុង​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ