ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗរន្ធ.ត់! ភ្ញៀវអង្គុយហូបសុខៗ ស្រាប់តែឆេះ​ភោជនីយដ្ឋាន​ យ៉ាងសន្ធោសន្ធៅ​

2 អាទិត្យ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ ភោជនីយដ្ឋាន​«​សុវណ្ណ​មច្ឆា​» ត្រូវ​បាន​អគ្គិ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​

ខេត្តកណ្ដាល ​៖ ភោជនីយដ្ឋាន​«​សុវណ្ណ​មច្ឆា​» ត្រូវ​បាន​អគ្គិ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថ្ងៃ ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ឬ ត្រូវ​គេ​លួច​ដុត ឬ ក៏​ផ្ដើម​ចេញ​ភ្លើង​ចម្អិន​អាហារ​នៅឡើយ​។ នៅ​ពុំ​ទាន់​ដឹង​សេចក្ដីរាយការណ៍​ណាមួយ​អះអាង​ថា មាន​មនុស្ស​រង​របួស​ឬ​អត់​នោះ​ទេ ហើយ​ភ្លាម​ៗ​នោះ​អាជ្ញាធរ​បាន​ចេញ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​បាញ់​ពន្លត់​ផង​ដែរ​ទើប​រលត់​ទៅ​វិញ ប៉ុន្តែ​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៤ ភោជនីយដ្ឋាន​«​សុវណ្ណ​មច្ឆា​» ដែល​ត្រូវ​បាន​អគ្គិ​ឆាបឆេះ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពុំ​ដឹង​ថា​មាន​មូលហេតុ​អ្វី​នោះ​ទេ នៅ​សុខ​ៗ​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​រោង​សម្រាប់​ភ្ញៀវ​អង្គុយ​ផឹក​សុ​ី​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ ហើយ​ភ្លាម​ៗ​នោះ​បុគ្គលិក​បម្រើ​ការ​នៅ​ទីនោះ បាន​នាំ​គ្នា​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​នោះ​ទេ​។ តែត្រឹម​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​រោង​ទាំងមូល គ្របដណ្ដប់​ទៅ​ដោយ​អណ្ដាតភ្លើង​ក្រហមឆ្អិនឆ្អៅ គឺ​សន្ទុះ​នៃ​ការ​ឆេះ​លឿន​ខ្លាំង​ណាស់ និង​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ព្រោះ​ជះ​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​ទៅ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ ទើប​ភ្លើង​រល់​ទៅ​វិញ​ទាំងស្រុង​មិន​រាល​ដល់​ផ្ទះ​អ្នក​ភូមិ​នៅ​ជិត​នោះ​។ ដោយឡែក​សហគ្រាស​អេ​ឡិច​ទ្រី​ស៊ី​​ធី​អង្គស្នួល ក៏​បាន​ប្រកាស​ជូនដំណឹង​ដល់​អតិថិជន​របស់​ខ្លួន តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្ដី​ពី​ការ​ផ្តាច់​ចរន្តអគ្គិសនី​ប​ណ្ណោះ​អាសន្ន​ក្នុង​ពេល​ភ្លើង​កំពុង​ឆេះ​ភោជនីយដ្ឋាន​នេះ​ផង​ដែរ​។ ដោយ​សហគ្រាស​នេះ​ថា​នៅ​ពេល​ភ្លើង​រលត់ ក្រុមការងារ​និង​ភ្ជាប់​ជូន​វិញ នៅ​តំបន់​ត្រពាំង​វែង និង ត្រពាំង​ជួន​នៅ​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ