ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ប្រមាណ ៥​ពាន់​នាក់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ប្រមាណ ៥​ពាន់​នាក់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ យ៉ាង​ដូច្នេះ​ថា រាជរដ្ឋាភិបាល បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាងណា​ឲ្យ​ប្រសើរ នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​សាលា​សន្និបាត​កោះ​ពេជ្រ ថា សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​ជាមួយ​ក្នុង​ការ​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ នៅ​ពេល​មានការ​ផ្សព្វផ្សាយ​ត្រឹមត្រូវ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​រាជរដ្ឋាភិបាល បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន ការ​បោះ​ពុ​ម្ភ​ផ្សាយ និង​ការ​បញ្ចេញមតិ ដូច​ជា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​អំណាច​ទី​៤ បើ​និយាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ជាតិ គឺ​មិនតូច​នោះ​ទេ​។ អំណាច​ទាំង​៣ មាន​នី​តី​ប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ បង្កើត​ឡើង ដើម្បី​រួម​គ្នា ការពារ​ជាតិ ប្រជាជន និង​ប្រទេស ហើយ​អំណាច​ទី​៤ ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ ក្នុង​ការ​ធានា ថា អំណាច​ទាំងអស់​នឹង ធានា​ថា​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​បំរើ ប្រជាជន ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​យើង​ត្រូវ​រួម​គ្នា ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី ដែល​ពិតប្រាកដ​ជុំវិញ​ខ្លួន​គាត់​។ សិទ្ធិ​ភាព ត្រូវ​បាន​ធានា​បាន តាម​រយៈ​ការ​ផ្តល់​ឲ្យ និង​ការ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​។ យើង​មាន​មធ្យោបាយ ក្នុង​ការ​ដាក់​ចេញ ហើយ​ម្នាក់​ៗ មាន​សិទ្ធិ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អ៊ីចឹង​នេះ ហើយ​ជា​អំណាច​ទី​៤» ។

ជាមួយ​គ្នា​នោះ ដែរ​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ ត្រូវការ​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់​ចេញ នូវ​វិធានការ ដែល​ដោះស្រាយ​ទាន់​ពេលវេលា ចំពោះ ចំ​គោលដៅ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ហើយ​ត្រូវការ​ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ ច្រកល្ហក ។

សម្តេច​ធិ​បតី បាន​អះអាង​ថា ក្នុង​រយៈពេល​ប្រមាណ ៨​ខែ​មកនេះ សម្តេច​បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន ករណី​នេះ​ដោយសារ​សម្តេច​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ពី​អ្នក​សារព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ទោះបីជា​មាន​គ្មាន​អាជ្ញាប័ណ្ណ​ក៏​អាច​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​បាន ។

សម្តេច​ធិ​បតី បាន​ចាត់​ទុក​ការ​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ប្រជាពលរដ្ឋ នូវ​បញ្ហា​មួយ​ចំនួន គឺជា​ការងារ​សង្គម​មួយ​ក្នុង​ការ​ជួយ​គ្នា ដែល​ជា​អំពើ​មនុស្សធម៌ ដែល​មានការ​ផុសផុល​ល្អ​ពេល​កន្លង​មកនេះ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា ជាមួយនឹង​ការ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល និង​ការ​ជួយ​គ្នា​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួយ​គ្នា​នោះ​គឺជា​កម្លាំង​សាមគ្គី​មួយ​សំខាន់​ណាស់ ៕

អត្ថបទសរសេរ ដោយ