ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ ឆាបឆេះផ្ទះល្វែង នៅសង្កាត់ព្រែកព្នៅ អស់គ្រឿងក្នុង

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង នៅតាមផ្លូវ ១៥១ ក្បែរផ្សារព្រែកព្នៅ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានអគ្គិភ័យ ឆាបឆេះ…

រាជធានីភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង នៅតាមផ្លូវ ១៥១ ក្បែរផ្សារព្រែកព្នៅ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានអគ្គិភ័យ ឆាបឆេះ ខណៈពេលដែលម្ចាស់ចាក់សោទុក ចោល។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទី រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយចេញក្នុងផ្ទះ ខណៈពេលដែល ម្ចាស់ចាក់សោទុក ចោល។ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា គាស់ទ្វារ ចូល​បាញ់ពន្លត់។

នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង ទៅអន្តរាគមន៍ បាញ់​ពន្លត់ហើយ ភ្លើងបានរលត់ទៅវិញ​។

​នគរបាលអោយដឹងថា អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះខូចខាត​សម្ភារៈ នៅក្នុងបន្ទប់ដេក បានរងការខូចខាតទាំងស្រុង៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ