ខេត្តឧត្តរមានជ័យ ៖ តៃកុងរថយន្តរត់តាក់ស៊ីម្នាក់ ត្រូវបានមនុស្សប្រុស-ស្រីជួលជិះ តែដល់ពាក់កណ្តាលផ្លូវ ក៏ដកកាំបិតចិតបន្លែចាក់លើតៃកុង បណ្តាលឱ្យរងរបួស កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី១៧ ឆ្នាំ២០២៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៦បេ ក្នុងភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះជាតៃកុងរថយន្តឈ្នួលមានឈ្មោះកែវ សាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅបឹងអណ្តែងឃុំតាស៊ុល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវជនសង្ស័យ ឈ្មោះNuyen Haidang ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះDang ThanhXuan ភេទស្រី ។ ក្នុងហេតុការណ៍នេះ ចាត់ទុកជាសំណាងល្អ ដែលបានអ្នកភូមិជួយតៃកុងរួចផុតពីសេចក្ដីស្លា.ប់ ។

អ្នកភូមិបានអោយកោះសន្តិភាពដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងរថយន្តបើកបរមកចតនៅលើផ្លូវជាតិលេខ៥៦បេ ក្បែរផ្ទះអ្នកភូមិ ខណៈនោះ ស្រាប់តែបានឮសំឡេងស្រែកឱ្យជួយផងៗ ។ បន្ទាប់មក អ្នកភូមិបានរត់ទៅដល់កន្លែងកើតហេតុ ក៏ឃើញតៃកុងរថយន្តរងរបួស ភ្លាមៗនោះប្រជាពលរដ្ឋបានផ្តល់ព័ត៌មាននេះដល់បូលីសសង្កាត់រដ្ឋបាលអូរស្មាច់ចុះមកអន្តរគមន៍ហើយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់ដែលពួកគេបានរត់ទៅពួននៅកម្ពោតព្រៃដែលស្ថិតនៅក្បែរនោះ ហើយក៏ចាប់ខ្លួនបានតែម្តង ។

ទាក់ទិនទៅនឹងហេតុការណ៍ខាងលើ នៅរសៀលម៉ោង១ និង៥០នាទីថ្ងៃទី១៨ មករា នេះ លោកហម ភិរម្យ អធិការក្រុងសំរោងបានអោយសន្តិភាពដឹងដែរថា ករណីនេះ មិនមែនជាករណីប្លន់នោះទេ គឺជារឿងរ៉ាវទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ទើបឈានទៅដល់ប្រើអំពើហិង្សាបែប
នេះ។

ទោះជាបែបណានោះ ជនសង្ស័យទាំង២នាក់ប្រុសស្រីកំពុងធ្វើការសាកសួនៅអធិការក្រុង ដើម្បីរង់ចាំចាត់ការបន្តនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ