ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គេ​ដាក់​ពាក្យបណ្តឹងប្តឹងចាប់ខ្លួន​​៣​ទីតាំង​ផ្សេង​​គ្នា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដាក់​ពាក្យបណ្តឹង​៣​ទីតាំង​ផ្សេង​គ្នា​ ក្រោយ​បន្លំ​ខ្ចី​ម៉ូតូ​គេ​យក​ទៅ​បាត់​ជា​បន្តបន្ទាប់​អស់​ចំនួន​៣​គ្រឿង ហើយ​គេ​ខ្លួន​មិន​ចូល​ដោះស្រាយ ខណៈ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ម៉ូតូ​ស្នើ​សុំ​កម្លាំង​សមត្ថកិច្ច​បន្ត​ឃ្លាំមើល បន្ទាប់​ពីលេចឮ​ថា ​ជនសង្ស័យ​ម្នាក់​នោះ​បម្រុង​គេច​ខ្លួន​ឆ្លង​ទៅ​ប្រទេស​ថៃ​។ តាម​ការ​រៀបរាប់​អោយ​ដឹង​ថា ​បុរស​ខាងលើ​ឈ្មោះ​រុន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដាក់​ពាក្យបណ្តឹង​៣​ទីតាំង​ផ្សេង​គ្នា​ ក្រោយ​បន្លំ​ខ្ចី​ម៉ូតូ​គេ​យក​ទៅ​បាត់​ជា​បន្តបន្ទាប់​អស់​ចំនួន​៣​គ្រឿង ហើយ​គេ​ខ្លួន​មិន​ចូល​ដោះស្រាយ ខណៈ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ម៉ូតូ​ស្នើ​សុំ​កម្លាំង​សមត្ថកិច្ច​បន្ត​ឃ្លាំមើល បន្ទាប់​ពីលេចឮ​ថា ​ជនសង្ស័យ​ម្នាក់​នោះ​បម្រុង​គេច​ខ្លួន​ឆ្លង​ទៅ​ប្រទេស​ថៃ​។

តាម​ការ​រៀបរាប់​អោយ​ដឹង​ថា ​បុរស​ខាងលើ​ឈ្មោះ​រុន ស្រស់ ហៅ​ស្នា​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់​មានស្រុក​កំណើត​ភូមិ​វាល ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល​ ។​ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ ឯក រ៉ា​ទី​ន ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ​ រស់នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល អោយ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៨ ​ខែធ្នូ ឆ្នាំ​២០២៣ ជនសង្ស័យ​ខាងលើ​ បាន​ប្រើ​ប្រាស់​ល្បិច​ខ្ទី​ម៉ូតូ​ឌ្រី​ម​C125 CC​ស៊េ​រី​ឆ្នាំ​២០១៥​ជិះ ក្រោយមក​ស្រាប់តែ​បាត់​ដំណឹង​មិនឃើញ​យក​ម៉ូតូ​ត្រឡប់​វិញ ។

លុះ​ស៊ើប​ទើប​ដឹង​ថា ​ជនសង្ស័យ​ខាងលើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​សោះ​ ខ្ចី​ម៉ូតូ​គេ​បន្តបន្ទាប់​អស់​ចំនួន​​៣​គ្រឿង​ យក​ទៅ​បាត់​ស្រមោល​ ។​ តាម​ការ​រៀបរាប់​បន្ថែម​ថា ​ម៉ូតូ​ទី​១​ត្រូវ​ជនសង្ស័យ​យក​នៅ​ខេត្តតាកែវ​ម៉ូតូ​ទី​២​​យក​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ និង​ម៉ូតូ​ទី​៣​​យក​នៅ​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

​ក្រោយ​បាត់​ដំណឹង​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​តាម​គោល​ដៅ​ផង​ដែរ ដូច​ជា​ការ​ដាក់​ពាក្យបណ្តឹង​នៅ​ខេត្តតាកែវ ​ពាក្យបណ្តឹង​ដាក់​ចូល​សមត្ថកិច្ច​ស្រុក​ស្អាង និង​ពាក្យបណ្តឹង​ដាក់​ចូល​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ជាដើម​។ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ពន្លឺ​ណាមួយ​ពី​សមត្ថ​កិ​ច្វ​ទាំងនោះ​ឡើយ តែ​មាន​តម្រុយ​ថា ​ជនសង្ស័យ​រូប​នោះ​បម្រុង​ឆ្លង​ដែន​គេច​ទៅ​ប្រទេស​ថៃ​ហើយ ។

អត្ថបទសរសេរ ដោយ